ទោះជាការចែករំលែកជារឿងល្អក្តី ប៉ុន្តែសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន ហាមឱ្យអ្នកដទៃខ្ចីដាច់ខាត ទោះជាអ្នកនោះជាមិត្តភក្តិជិតស្និទ្ធ ឬសាច់ញាតិក្តី ពីព្រោះយើងអាចបាត់បង់ទ្រព្យសម្បត្តិ ឬត្រូវគេលួ.ចយកទិន្នន័យ ទីបំផុត យើងនឹងបាត់បង់មិត្តភាព ហើយមានអារម្មណ៍ស្តាយក្រោយ ។ តើសម្ភារៈទាំងនេះមានអ្វីខ្លះ?

១-ទូរស័ព្ទដៃ ៖ ទូរស័ព្ទដៃ ជាកន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗ ថែមទាំងមាន App គណនីធនាគារ ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើប្រាក់ ដកប្រាក់ និងទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ។ បើឱ្យអ្នកដទៃខ្ចីទូរស័ព្ទដៃ គឺវាមិនត្រឹមតែចែករំលែកទិន្នន័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគេនឹងលួចប្រើប្រាស់ App ធនាគារក្នុងទូរស័ព្ទដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisrH2CuvYNSD4fNpw_2QN1Od4k_RXpaNIBeNpDCTNqZ1h_kAVhWYIJo1I1eOmhynAkaqO52sToaD4INyD7nUhIuZx6LxgAvSEmVX40gg-u2j8XyZp1daTKy92w8ke13rhyMlddLDk9uBgjIXr4Zsi369byFL3RsW9Hwu_DSlMTuZVinaZMHOVu679DlOlI/s2048/image_2025-05-20_10-16-53.png

២-កាតឥណទាន ៖ ទោះជាយើងមិនបានឱ្យអ្នកដទៃខ្ចីប្រាក់ដោយផ្ទាល់ ប៉ុន្តែបើគេខ្ចីកាតឥណទាន មានន័យថា យើងប្រគល់ប្រាក់ទាំងអស់ឱ្យគេ ។ ការធ្វើបែបនេះ ក្រៅពីបាត់បង់ប្រាក់ហើយ គឺប្រឈមនឹងការលួចទិន្នន័យធនាគារទៀតផង និងហាមដាច់ខាត ប្រាប់លេខសម្ងាត់ឱ្យគេដឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUebxOwHlCUPa2kdGllOXPwDCRuC7OsavoIdV0cNz2sK_iU4Rhb1MqO3P1u0eu7vGNfSJLH5PcV8U_E61EwglT2PCTXEO5yna9jNI7Zjoed6MLf3CX-qu7Q_0KNt-NpIhn-CuESaNDw0oFcZyyjCb_HNZ5DDWkq1CGLZuSJFRRocjIFUZ74WY5jPb0hkCd/s1920/image_2025-05-20_10-16-54.png

៣-កុំព្យូទ័រ ៖ កុំព្យូទ័រ ឬលេបថបនីមួយៗសុទ្ធតែផ្ទុកទិន្នន័យផ្ទាល់ខ្លួន បើទោះជាឱ្យគេខ្ចីមិនយូរក្តី ក៏យើងប្រឈមនឹងការលួចទិន្នន័យដែរ ។ ហេតុនេះ កុំឱ្យអ្នកដទៃខ្ចីវាដាច់ខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOHlGkyJiRt-W7kAAJUTgz6pltowezSVaklVnybDIkhEuDFnGrrk43DrVQMCZagOJCFllFhBOJM5MuxJwGDiJUhryAvOWGamaeUkDip44AIf-hq9kAmpuU15pD-TKbxmec8Tkx6JrL0kVpi8Yrgj_ko-_5RdzY_8Ea6hcUIoSHmEDZQw5blfo8CjozCaSA/s1200/image_2025-05-20_10-16-55.png
៤-ឯកសារផ្ទាល់ខ្លួន ៖ រួមមាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ សៀវភៅបញ្ជីធនាគារ សៀវភៅគ្រួសារ ប្លង់ដី ឬឯកសារផ្សេងៗដែលបញ្ជាក់ទិន្នន័យផ្ទាល់ខ្លួន ក៏ពុំគួរឱ្យអ្នកដទៃខ្ចីដែរ ពីព្រោះប្រឈមនឹងការលួចយកទិន្នន័យផ្ទាល់ខ្លួនទៅប្រើប្រាស់ក្នុងគោលបំណងអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33DlTF5qaW6zJGONX6v85Pznjaje9_cPrlapZjVxu0IZ4-F0QMxINpmlaejrw1Os_2dZECEEAnu840Z6w3esgh4Wni-zdz7VPDmwHV4trtxVAiaxDV4FeB0kbUTH_wfhU_8JT0nhGGiOim1CkVX3iYYaHNlVSOtuDgVW2uJLXfN1gEAwBiw4I_ZJxrX1Y/s2048/image_2025-05-20_10-16-55%20(2).png

៥-អ៊ីម៉ែល ៖ អ៊ីម៉ែលមានសារៈសំខាន់យ៉ាងខ្លាំង ជាពិសេស ការចុះឈ្មោះក្នុងបណ្តាញសង្គមផ្សេងៗ ឬប្រើប្រាស់ App គឺចាំបាច់ត្រូវប្រើប្រាស់អ៊ីម៉ែលជានិច្ច ។ អ្នកដទៃអាចយកអ៊ីម៉ែលយើងទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីបោកប្រាស់ ខ្ចីប្រាក់ ឬប្រព្រឹត្តទង្វើខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXlQeMGcyBAM0mkRhG5L1VsU8dFxfYYFtWkAfzBe3Z1uxgC9ZRc2FlOlRwIIv-RV-Qobi7e9M6cGbmsclm_qAiycxM9TVcL-pMXOv3a-gKoS7BHQqaM0bZ-CCNKj3t2-tQcbpL8qq7owiCQ1Cqisg8NJPz5o3_SMxjHKtpFQO_7J3gC4ITZHS8umo5VnPQ/s1600/image_2025-05-20_10-16-57.png

៦-រថយន្ត និងម៉ូតូ ៖ មិនថារថយន្ត ឬម៉ូតូ ហាមឱ្យគេខ្ចីដាច់ខាត ព្រោះគេអាចយករថយន្តរបស់យើងទៅដឹកថ្នាំញៀនខុសច្បាប់ ឬបើកបុកមនុស្សស្លាប់ ឬគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរថយន្តខូចខាត ។ មុននឹងគេខ្ចី ត្រូវគិតពីបញ្ហាទាំងនេះ ព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា ដែលធ្វើឱ្យម្ចាស់យានជំនិះក្តៅក្រហាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgewbshudoiIL2WD3VK8vJb1g8PcFcf8vEmK5X9pNjHfFKEXfBhkEZKrKku_Lc1yX7yrIAVjtSbVC0qC-lZUqkLmDDt4NXbTfFEhD7WSaIDPH-XIQtPuzgXu6HRpVb93hSPf5P7M0hM7Tco7U92XCvW4E-Fz3bNR-v0tZzt9TbFvM58VfE1glNxywzZVJGt/s1200/image_2025-05-20_10-16-57%20(2).png

ក្រៅពីនេះ របស់ប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀត ដូចជា ៖ ម៉ាស់ កន្សែងជូតខ្លួន សម្លៀកបំពាក់ និងច្រាស់ដុសធ្មេញ ក៏ហាមឱ្យគេខ្ចីដែរ ដើម្បីសុវត្ថិភាព និងបង្ការការឆ្លងមេរោគ ៕