សាកលវិទ្យាល័យ Sookmyung Women’s University បានចាប់ផ្តើមដំណើរការដកហូតសញ្ញាបត្រអនុបណ្ឌិតរបស់លោកស្រី Kim Keon-hee អតីតជំទាវទីមួយនៃកូរ៉េខាងត្បូង ក្រោយរកឃើញថាមានការលួចចម្លងក្នុងនិក្ខេបបទដែលលោកស្រីបានសរសេរនៅឆ្នាំ ១៩៩៩។ នេះបើយើងតាមសារព័ត៌មាន South China Morning ចុះផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmpZoSDJrYeEreGAIw1qi2cjDx9hb4KbpnFICHsx73jmCbgPUyv8FrFWazow_i9d88WTb35Fa_bbly9n8qeAKEbTzQpf2S7Cn3ETYBbZGh4T58LA5qJxIWadvfAkMElOHarN3mOgSdCXI1_90S5HEvqeBOS2oR_ijWcaFZfEKkGyBVIscQiPVsvTj5S0A/s1200/image_2025-05-16_11-29-16.png
កាលពីខែមករា ឆ្នាំ ២០២៤ សាកលវិទ្យាល័យបានសន្និដ្ឋានថានិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់លោកស្រី គីម មានការលួចចម្លងយ៉ាងពិតប្រាកដ។ ប៉ុន្តែ ដោយសារសញ្ញាបត្រនេះចេញមុនឆ្នាំ ២០១៥ សាកលវិទ្យាល័យមិនអាចដកហូតវាផ្ទាល់ខ្លួនបានទេ។ ដូច្នេះ ដើម្បីអនុញ្ញាតឲ្យអនុវត្តច្បាប់ថ្មីនោះសម្រាប់ករណីមុនឆ្នាំ ២០១៥ សាកលវិទ្យាល័យបានចាប់ផ្តើមកែប្រែបទប្បញ្ញត្តិផ្នែកអប់រំនៃច្បាប់បញ្ចប់ការសិក្សារបស់ខ្លួនឡើងវិញ។ កិច្ចសម្រេចនេះបានបើកផ្លូវឲ្យសាកលវិទ្យាល័យអនុវត្តការដកហូតសញ្ញាបត្រលើករណីដែលទទួលបានតាមរបៀបក្លែងបន្លំ ទោះបីជាសញ្ញាបត្រនោះបានចេញមុនឆ្នាំ ២០១៥ ក៏ដោយ។ ការកែប្រែនេះត្រូវបានអះអាងថាស្របតាមច្បាប់ឧត្តមសិក្សាជាតិរបស់កូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QVBgo-OAjVbYM6F8gkZNSgX_ZN27PkLKwyDtBv9uGhrDuPSe-kqeaxNb8J7XMXCpvZT4FGPR92u3kZ7Gf4VKX90Lbvhy79MCQ3iybY2xsqnfjYllRPEIjfcLwQETrCRxtgGruQOTZNQ3lXvRN0LXJmREnkylKnQdFhS7wIijm1YPzSXcYkZnPo5NyJci/s768/image_2025-05-16_11-35-57%20(2).png

គណៈកម្មាធិការសុចរិតភាពនៃការស្រាវជ្រាវបានចាប់ផ្តើមស៊ើបអង្កេតករណីនេះតាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មកម្លេះ បន្ទាប់ពីបានទទួលការតវាពីអតីតនិស្សិតម្នាក់។ នៅក្នុងខែមករា ឆ្នាំ ២០២៤ គណៈកម្មាធិការបានបញ្ជាក់ថានិក្ខេបបទនោះពិតជាពាក់ព័ន្ធនឹងការលួចចម្លងមែន។ ទាំងលោកស្រី គីម និងក្រុមអតីតនិស្សិតមិនបានប្តឹងជំទាស់នឹងលទ្ធផលនោះឡើយ ហើយការស៊ើបអង្កេតបានបញ្ចប់នៅថ្ងៃទី ២៥ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt71AMJPaJogqiAtg3freX8u8jixzIjdj6Cd6dCUJ_jd5omXXUmu5XTKIphhVBu0EQv4Z1NTbhnvARlFVgzPosZoreXZS2IlA2s56sJyDYxH0rYWn332zQ-0u5ij2bBB1gcgG5f1YEQvMmns3lf3ZNxD6Yn3xnTqOyg8da-VKLHvRc3SGkidpSBH7M8N7x/s1200/image_2025-05-16_11-35-58.png
បច្ចុប្បន្ន គណៈកម្មាធិការមិនទាន់សម្រេចថាតើនឹងផ្តល់អនុសាសន៍ឲ្យដកហូតសញ្ញាបត្រឬអត់នោះទេ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យក៏បានស្នើសុំមតិពីសាស្រ្តាចារ្យ និងបុគ្គលិក រហូតដល់ថ្ងៃទី ២៥ ខែឧសភា មុនពេលបញ្ជូនការកែប្រែច្បាប់ទៅអង្គភាពច្បាប់ និងព្រឹទ្ធសភាសាកលវិទ្យាល័យសម្រាប់អនុម័តចុងក្រោយ។ ប្រសិនបើគណៈកម្មាធិការអនុម័តឲ្យដកហូតសញ្ញាបត្រ នោះប្រធានសាកលវិទ្យាល័យនឹងជាអ្នកសម្រេចចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACS84fky6MLjwkbWzYcCuBbrQMVJqwjes1jIULhDzjPQBK_1A7RwqfTb_dlWPTAs5HfbadkynaIVvfHGTew_onBG8T_L29z4clD1xeaP05WvsBLvhyC8auieAmOde0SvUaQBRK0rj0dYFUpy9CJxV1d07C2Ij3lalUtyaKbx5Bx0ITs8DViqiTV3H84zL/s1512/image_2025-05-16_11-35-59.png

ក្នុងករណីសញ្ញាបត្រអនុបណ្ឌិតត្រូវបានដកហូត ក៏មានការរំពឹងថាសាកលវិទ្យាល័យ Kookmin ដែលលោកស្រី គីម បានសិក្សាបន្តថ្នាក់បណ្ឌិត ក៏អាចនឹងពិនិត្យសុពលភាពនៃសញ្ញាបត្របណ្ឌិតរបស់លោកស្រីផងដែរ៕