ចូលរួមនៅក្នុងកម្មវិធីមួយតារាចម្រៀង ជី ដេវិត និង Athika គឺបានបង្ហាញខ្លួនជាភ្ញៀវ កិត្តិយសជាមួយគ្នាដោយបានរៀបរាប់ពីការស្គាល់គ្នាដំបូងៗរហូតបានរួមការងារជាមួយគ្នា។ ក្នុងនោះ ជី ដេវិត ក៏បានទម្លាយពីចំណុចល្អរបស់ Athika និងបានបង្ហាញថាអ្នក ទាំងពីរមានសត្រូវដូចគ្នា។

តាមរយៈវីដេអូខ្លីដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកលោក Athika និង ជី ដេវិត បាននិយាយថាអ្នកទាំងពីរទើបតែស្គាល់គ្នារយៈពេលប៉ុន្មានឆ្នាំនេះទេពោល គឺមុននឹងបទ Top Of The Lady (2021) ដោយ Athika បានមកនិយាយរាក់ទាក់ ជី ដេវិត មុន។ តារាចម្រៀង ជី ដេវិត បាននិយាយដែរថា Athika មិនមែនជាមនុស្សដែល មានគេស្រលាញ់ទាំងអស់នោះទេជួនកាលមានអ្នកស្អប់ដូចគ្នាជាសត្រូវតែមួយ ខណៈ Athika បានបន្តថាមិនរាប់អានគ្នាទេតែសត្រូវរួម។
ជី ដេវិត បានបន្ថែមទៀតថាក្រោយមកមានគម្រោងបទ Top Of The Lady គឺបាន Athika មកជួយហើយលោកចូលចិត្តធ្វើការជាមួយ Athika ដោយសារតែ Athika មិនគិតរឿងលុយសំខាន់ត្រូវធ្វើរឿងហ្នឹងឱ្យបាន ជាមនុស្សមានទឹកចិត្ត។ និយាយដោយ មិនលាក់បាំង ជី ដេវិត ថាការចាប់ផ្តើមពីក្រោយមកដែលលោកជោគជ័យគឺមាន Athika ចូលរួម។
ជាមួយគ្នានេះដែរ Athika ក៏បានបន្ថែមការរៀបរាប់របស់ ជី ដេវិត ថាមួយរយៈចុងក្រោយនេះ ក៏បានស៊ីពេរបស់ ជី ដេវិត បានច្រើនដូចគ្នា ធ្វើឱ្យជីវភាពល្អជាងមុនដែរហើយលោកនៅតែបន្ត រួមការងារជាមួយ ជី ដេវិត ទៀតឱ្យតែបានលុយ។

ការរៀបរាប់របស់ Athika និង ជី ដេវិត អំពីការស្គាល់គ្នាខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរ ថាអ្នកទាំងពីរនិយាយមកត្រង់ៗជាពិសេសគឺ Athika បានលាតត្រដាងដោយសារតែ កេរ្តិ៍ឈ្មោះ ជី ដេវិត គឺធ្វើឱ្យលោកទទួលបានចំណូលជាងមុន។ កាលពីកន្លងមកនេះ Athika គឺបានចូលរួម Live លក់ផលិតផលរបស់ ជី ដេវិត ខណៈអ្នកទាំងពីរមានលក់អាវយឺតប្រ៊េនពីរ ខុសគ្នាផងដែរ៕










