កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជាច្រើននៅតំបន់អាស៊ីបានប្រឈមនឹងជំងឺកូវីដ-១៩ ឆ្លងរាតត្បាតជាថ្មី ក្នុងនោះជំងឺកូវីដនៅប្រទេសថៃ បានឆ្លងខ្លាំងក្នុងពេលចូលឆ្នាំ ជាពិសេស ទីក្រុងបាងកក ហើយវាក៏បានឆ្លងខ្លាំងនៅប្រទេសជាច្រើនទៀត ដូចជា ៖ វៀតណាម សិង្ហបុរី ចិន ហុងកុង និងតៃវ៉ាន់ ។ គ្រូពេទ្យដាស់តឿនឱ្យថែទាំសុខភាពដោយពាក់ម៉ាស់ការពារ និងកុំប្រមា.ថ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJiAh3Na4ClUP4zBLGYcQUfTw7r_TZUx9N_XKo3f1ToQ-QInSvBWqNSY4-au1zuZ7uUB319nxjcWuZ3DZXNf5pH5cwo79g9yhL_uC6lHRWXkleoL0WZ7genJYzof6N9F27N7br0cuEw0dhJYEZ7jGvXsnQeGEvcv_q_qPt9L13gXX4rnoxAa4_6mZ4NsNf/s1500/image_2025-05-16_10-29-45.png
ទោះពេលវេលាកន្លងផុតទៅច្រើនឆ្នាំ ប៉ុន្តែជំងឺកូវីដពុំបាត់ទៅណាទេ គឺចាប់ពីខែមេសា ឆ្នាំ២០២៥ ជំងឺនេះបានឆ្លងខ្លាំងជាថ្មីនៅប្រទេសជាច្រើន ប៉ុន្តែមានអាការៈពុំធ្ងន់ធ្ងរ ដែលធ្វើឱ្យគ្រូពេទ្យដាស់តឿនសូមកុំប្រមាថ ជាពិសេស មនុស្សចាស់ និងអ្នកជំងឺប្រចាំកាយ ។ តាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានគ្រប់គ្រងជំងឺថៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថៃមានអ្នកជំងឺកូវីដចំនួន៧១,០៦៧នាក់ ស្លាប់១៩នាក់ ក្នុងនោះទីក្រុងបាងកក មានអ្នកជំងឺកូវីដច្រើនជាងគេ ជាពិសេស ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា អ្នកជំងឺកូវីដកើនឡើងដល់១៤,០០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjEtUH6t6ryppxi2Jw4hO1C_qPmxB1xNDINtNzeVbolqxwZuQV-acaFqotTi39uCJ45cMGQSvz_LQTeRkDjCUwaeOY4ZMZ_N3dqZbCZf9wpfLj2IKGcIJgb0i7ir1ayi8e51bFt05ffyw0DLaFUvCDXlCN7o9VCwjsCd1IBDKufQW1Dt3-4JSC40qP8DF2/s1024/image_2025-05-16_10-29-46%20(2).png
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ថេបសុថិន ឱ្យដឹងថា ពុំគួរភ្ញាក់ផ្អើលនឹងជំងឺកូវីដឆ្លងលើកនេះ ពីព្រោះថៃបានចាត់ទុកកូវីដជាជំងឺក្នុងតំបន់ ។ អ្នកជំងឺភាគច្រើនពុំមានអាការៈធ្ងន់ធ្ងរ ហើយការឆ្លងខ្លាំងនេះ ដោយសារផ្លាស់ប្តូររដូវកាល និងការប្រមូលផ្តុំមនុស្សច្រើនពេលចូលឆ្នាំ ហើយលោកបានណែនាំឱ្យពាក់ម៉ាស់ ត្រួតពិនិត្យ ATK បើលទ្ធផលវិជ្ជមាន ត្រូវនៅឱ្យឆ្ងាយពីក្រុមងាយឆ្លង ។ ក្រៅពីជំងឺកូវីដឆ្លងខ្លាំងនៅទីក្រុងបាងកក ខេត្តឈុនបុរី នុនថាក់បុរី និងរ៉ាក់យ៉ង ក៏មានអ្នកជំងឺកូវីដច្រើនដែរ គឺកូវីដ XBB.1.16 ឆ្លងយ៉ាងឆាប់រហ័ស ប៉ុន្តែពុំធ្ងន់ធ្ងរ ដែលតម្រូវឱ្យថៃត្រូវតាមដានដោយប្រុងប្រយ័ត្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgAG0pmnGkEncUtE-7lGCVp5nPeD5CXHJPj9EgLF_qnc3iNoYO2GVqOYWnshqlRD2Ggd-Ib5nMVxkNOtKUEgn0MEz41bTpPeyYpKxL332812wXdeG9v3j9xe4b9V5QrwhsxYtxdXUPD_kgPM1bkVKuGj7HcELlT9kGfmMm0sbFaY4lLVomgrL9921gr4p/s770/image_2025-05-16_10-29-46.png
ចំណែកវៀតណាម គ្រូពេទ្យបានដាស់តឿនឱ្យប្រុងប្រយ័ត្នជំងឺកូវីដ ក្រោយពីពលរដ្ឋវៀតណាមរស់នៅ២៧ខេត្ត-ក្រុង បានឆ្លងជំងឺកូវីដចំនួន១៤៨នាក់ តាំងពីដើមឆ្នាំ២០២៥ ។ ទីក្រុងហូជីមិញ មានអ្នកជំងឺកូវីដច្រើនជាងគេ ចំនួន៣៤នាក់ បន្ទាប់មក គឺហៃហ្វង ហាណូយ ង៉ាអាន និងប៉ាក់មិញ ហើយទោះជាគ្មានមនុស្សស្លាប់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមណែនាំឱ្យប្រយ័ត្នជំងឺនេះ ជាពិសេស ក្រោយពីឈប់សម្រាកថ្ងៃបុណ្យចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ដែលមានការធ្វើដំណើរ និងប្រមូលផ្តុំច្រើន ។ ក្រសួងសុខាភិបាលវៀតណាមបានឃ្លាំមើលការឆ្លងជំងឺកូវីដលើក្រុមងាយឆ្លង ដូចជា ៖ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃ ព្រមទាំងឱ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ចៀសវាងទៅកន្លែងមនុស្សច្រើន លាងដៃញឹកញាប់ និងប្រញាប់ទៅមន្ទីរពេទ្យ បើមានអាការៈសង្ស័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp6D8ovlI85Obj9_hAztCsbqzcnndHHSs49kN_P7FJF2eTsbjrOrfmyAZTnA4ZxfG_4UlvQSO3FWj5pgPXKaRRWnalduOpeV1II8uwLxWgzyZZE6Pv1ro_h9vQB8EUd-6DDf6oDvO1FAZ_0_F9Aonvjlu5wg7sj04ciiiiuu82qWa0IwlYHGhAWJN5Hy0F/s862/image_2025-05-16_10-29-47%20(2).png

សិង្ហបុរី ក៏មានអ្នកឆ្លងជំងឺកូវីដច្រើនដែរ គឺពីចំនួន១១,១០០នាក់ កើនឡើងដល់១៤,២០០នាក់ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ បើទោះជាអ្នកជំងឺធ្ងន់ធ្ងរក្នុងបន្ទប់ ICU បានធ្លាក់ចុះពី៣នាក់ មកត្រឹម២នាក់ ប៉ុន្តែអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ បានកើតឡើងពី១០២នាក់ ទៅ១៣៣នាក់ ។ គ្រូពេទ្យសិង្ហបុរីឱ្យដឹងថា ជំងឺនេះស្រដៀងជំងឺផ្លូវដង្ហើម ហើយកូវីដដែលឆ្លងពេលនេះ គឺ LF.7 និង NB.1.8 បំលែងមកពីកូវីដ JN.1 ។ ក្រសួងសុខាភិបាលសិង្ហបុរីបានត្រៀមខ្លួនទប់ទល់នឹងជំងឺកូវីដឆ្លងរាតត្បាត ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង, ក្រុមងាយឆ្លង, គ្រូពេទ្យ និងអ្នករស់នៅតំបន់ប្រឈម គួរចាក់វ៉ាក់សាំងថ្មី ចំនួន១លើកក្នុង១ឆ្នាំ ។ រីឯពលរដ្ឋធម្មតាអាចចាក់វ៉ាក់សាំងកូវីដបាន ប្រសិនបើត្រូវការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdN5xxs918b-S4pCxP5uXGLOCbn2tkcjiIJdlc23K6Yf-JhBDcxhYyJJG87KnKXU23N5ND1PUgk2Dbns4NWXdYruRV7fNlzoAZe7tklxrdMN6HqKwTV1UdqJ8x3ZbWWpUl3EaM-QBO0WuV1wSiXcgIlec9c0wpT59SOZqE1Pqx2QOy3WRtDzPVSk38_Pwi/s1000/image_2025-05-16_10-29-47.png
រីឯនៅចិន អ្នកជំនាញឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដបានកើនឡើងតិចតួចក្នុងរយៈពេល២ខែកន្លងមក ហើយមានអាការៈស្រដៀងផ្តាសាយធំ កើនឡើងពី៧.៥% ទៅ១៦.២% ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខណៈអ្នកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កើនឡើងពី៣.៣% ទៅ៦.៣% ។ ជំងឺកូវីដបានឆ្លងនៅតាមបណ្តាខេត្តភាគខាងត្បូងចិនច្រើនជាងភាគខាងជើង បើទោះជាការឆ្លងក្នុងតំបន់មួយចំនួនធ្លាក់ចុះក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheUUUMeLPfY9KkW4joV_7yB0gKNuDehymQwhFdIGYrTFD9ngcaCu_WYeLG5ijgIqx06-VzIMjItz68mz_u8R9IwlxDJtvMqWAg86W1bmdUTIx_eeFb14yHtp3lPBNZfmT1-3Bps48j6ZabIGeIG67AmzbcIriz0D7BuHbeXrcrfXYaJS4ueAzzt9ixFqOM/s800/image_2025-05-16_10-29-54%20(2).png
ជំងឺកូវីដក៏បានឆ្លងខ្លាំងនៅហុងកុងដែរ កាលពីមុន អ្នកជំងឺកូវីដស្លាប់ត្រឹម៣នាក់ក្នុង១ខែ បានកើនឡើងដល់២៦នាក់ក្នុង១ខែ ។ អ្នកជំងឺមានអាការៈធ្ងន់ធ្ងរ៨០% គឺជាមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំ, ៦៤% រស់នៅមណ្ឌលចាស់ជរា និង៩៥% មានជំងឺប្រចាំកាយ និងពុំបានចាក់វ៉ាក់សាំងរយៈពេល៦ខែចុងក្រោយ ។ ជំងឺនេះឆ្លងខ្លាំងនៅមណ្ឌលចាស់ជរា ចំនួន៣២កន្លែង និងឆ្លងនៅតំបន់ចំនួន៥ ក្នុងរយៈពេលត្រឹម២ថ្ងៃ នៃសប្តាហ៍ទី៣ ខែឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA6EUEyj53HNZtYewKgZgAQo15X_2AGWWjyn4RD3hsjGQYNfgmKTFfL6iIPnwKgBcG3eplZ9PqnjqVsDYBJCJd8ul7o6kOFzL6igdvyQPaFdvzAT-WZXCDyjXaMR1oZefK5tL6DodQGCeJH6hUxeudFK8L0B9SxketxBY_4plFxhTK9EfAtaL7S3_Ld_dk/s4734/image_2025-05-16_10-29-48.png

ចុងក្រោយ នៅតៃវ៉ាន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា អ្នកជំងឺកូវីដបានព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងគ្លីនិក ស្មើជិត១ម៉ឺននាក់ កើនឡើងដល់៦៦% បើធៀបនឹងពេលមុននេះ ។ វាជាការឆ្លងជាបន្តបន្ទាប់ក្នុងរយៈពេល៥សប្តាហ៍ បើទោះជាចំនួនឆ្លងតិចជាងពេលដូចគ្នាកាលពីឆ្នាំ២០២៤ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ជំងឺកូវីដនឹងឆ្លងខ្លាំងនៅខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfRUQvlQQ09kwgKvv-J4aegdHzq-URFV1w5uPU5XegH1dIVfWSftxCYFlwShwWhWzY-yzyFJT885W_T_5FKOY1sbkwAaGE4Jpa7v0DYLKEgQSjX2hLNOxerqZj7DMcDZq-41jpIl83rKGloWDilnIQVUrHojq_iuYYwC4ljrZBf_LGF1igD6VQ3xknFGJG/s770/image_2025-05-16_10-29-54%20(3).png
មជ្ឈមណ្ឌលបង្ការជំងឺតៃវ៉ាន់រាយការណ៍ថា សប្តាហ៍ទី១ ខែឧសភា អ្នកជំងឺកូវីដបានស្លាប់៦នាក់ និងអ្នកជំងឺអាការៈធ្ងន់ធ្ងរ ស្មើ៣៤នាក់ ។ អ្នកជំងឺកូវីដបច្ចុប្បន្ន ស្មើ៤៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានអ្នកជំងឺកូវីដ រហូតដល់១៣ម៉ឺន៤ពាន់នាក់ក្នុង១សប្តាហ៍ ។ ទោះចំនួនអ្នកជំងឺកូវីដ និងមនុស្សស្លាប់ដោយសារកូវីដលើពិភពលោកតិចជាងឆ្នាំ២០២៤ ប៉ុន្តែការឆ្លងជំងឺកូវីដនៅតំបន់អាស៊ីបង្ហាញថា ជំងឺនេះមិនបាត់ទៅណាទេ ហើយវានឹងនៅជាមួយយើងយូរទៀត ដែលយើងត្រូវថែទាំសុខភាពជានិច្ច និងកុំប្រមាថជំងឺនេះ ៕