ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យស្រុកឡាតក្របាំង (Lat Krabang District Office) បានដាស់តឿនពលរដ្ឋឱ្យពាក់ម៉ាស់គ្រប់ពេលវេលា ដោយសារអគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម ឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង បណ្តាលឱ្យមានផ្សែងខ្មៅយ៉ាងក្រាស់គ្របដណ្តប់ក្នុងតំបន់ ។ ការដាស់តឿននេះ ដោយសារបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស អ្នកមានជំងឺផ្លូវដង្ហើម ពីព្រោះភ្នាក់ងារពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានខ្លះប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh363sObXJiBhqdHXOdf1E2oYEZ8PHoF2f820l6xjdNHtUs05z-3voy79xSEdUEkqmcncJ0154wucl_pPhCnyzskJi5gmIKBsW8Hjhiad8_K_9ZL6R8KnJWMe2mROdffYxUXaQo9bfBfuxeGwL4GLmkG0oOPsckhn3jRAcxaRTz7KIRyY46ivuZe5MH-hU/s1280/photo_2025-05-12_15-27-51.jpg
ក្រោយពីស្ថានីយវិទ្យព្រះរ៉ាម បានទទួលសេចក្តីរាយការណ៍ពីអគ្គិភ័យឆាបឆេះរោងចក្រគ្រឿងសង្ហារិមឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក បានធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យតំបន់ឡាតក្រាបាំង និងភ្នាក់ងារពន្លត់អគ្គិភ័យស្ម័គ្រចិត្តបញ្ជូនរថយន្តបាញ់ទឹកជាច្រើនគ្រឿងមកកាន់កន្លែងកើតហេតុ ។ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ភ្នាក់ងារពន្លត់អគ្គិសនីអាចគ្រប់គ្រងស្ថានការណ៍បានខ្លះៗប៉ុណ្ណោះ ដោយសាររោងចក្រនេះស្ថិតនៅទីតាំងចង្អៀត និងមានប្រេងឥន្ធនៈក្នុងអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ExbLs6_ta41djneEeuOxdnuCnJDul59ljv2vN_iYPge_d9PX9HCvgCLkuqfJNie7AO5HLxcm3lhVIU93KoPfe9fjSo7vnB4LIhAZIXChUvcjEgixld3eclECpbQbubMUlR04rkEnFmer3OVygP1MPEh4x82Jw1gV28Lfo3HXPVsMGgBRAwKCjyeDmwbY/s1280/photo_2025-05-12_15-27-53.jpg

អាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីលំនៅឋានជាង១៤០ខ្នង ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពដោយសារផ្សែងពុល ហើយអាជ្ញាធរក៏បានធ្វើជម្រកស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋ ។ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែឧសភា នាយកដ្ឋានសុខភាពទីក្រុងបាងកក បានបញ្ជូនមន្ត្រីមកត្រួតពិនិត្យគុណភាពខ្យល់នៅតំបន់ក្បែររោងចក្រគ្រឿងសង្ហារិម ដោយសារតាំងពីពេលកើតហេតុ នៅតែមានផ្សែងយ៉ាងក្រាស់ពេញអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx56MT3vaKe9Ijsqj-q3nDFnIb1U0fFBxUJoECYjlu6L3LYLX42UiJTkTl99zWKjQgUzr8Qjgsd65err9P6pbPOB_Th5rZeZXP5XM0ERZ8tbfF6U2z8gGhQCjcpJlWNHqUnND2f6sAhyDsHG7ST-6jDyaQ-kjdootJkEN52KUsCIquuEdxd1YQT021QX_y/s1280/photo_2025-05-12_15-27-49.jpg

ការត្រួតពិនិត្យគុណភាពខ្យល់ គឺដើម្បីវាយតម្លៃកំហាប់ធូលី និងសារធាតុពុលដែលសាយភាយពេញលំនៅឋានពលរដ្ឋ ពីព្រោះសារធាតុគីមីអាចប៉ះពាល់សុខភាព ជាពិសេស អ្នកមានជំងឺផ្លូវដង្ហើម ។ ក្រៅពីនេះ អាជ្ញាធរក៏បានជូនដំណឹងទៅកាន់ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ សូមពាក់ម៉ាស់គ្រប់ពេលវេលា ហើយបើពលរដ្ឋចង់ទទួលបានការសង្គ្រោះបឋម ឬចង់ជម្លៀសពីលំនៅឋានទៅស្នាក់នៅជម្រកបណ្តោះអាសន្ន គឺអាចទាក់ទងមកកាន់មជ្ឈមណ្ឌលបញ្ជាការឧប្បត្តិហេតុនៅសាលារៀនឡាំផាអ៊ុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRXGC15qRn6j63nE7mx8ebEbJZlcYaPXWXDv6fx5Uh454jhtKJXQmQLnnGyz2_8eL4Krg_HNstRA9RNj5GNCaG_y7Fejf9S8E1vLaLkN9f0Th08DnpySQyoXWAuF43_b1lnwnX_TkVAbwoN3A3wIywktQjPMVYHyEEN22-4ENnETl6jHxLGIsamksL4SLu/s1280/photo_2025-05-12_15-27-48.jpg

ដោយឡែក អភិបាលក្រុងបាងកក លោក ឆ័យឆាត សិទ្ធិផាន់ បានចុះមកត្រួតពិនិត្យអគ្គិភ័យឆាបឆេះនៅរោងចក្រគ្រឿងសង្ហារិម និងទៅពិនិត្យមើលជម្រកស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងផ្តល់កម្លាំងចិត្តដល់ពលរដ្ឋផងដែរ ។ លោកបានសង្កត់ធ្ងន់លើសុវត្ថិភាពបំពេញការងាររបស់ភ្នាក់ងារពន្លត់អគ្គិភ័យ និងភ្នាក់ងារពាក់ព័ន្ធ រួមទាំងសុវត្ថិភាពពលរដ្ឋដែលរស់នៅក្បែរនោះ ត្រូវជម្លៀសចេញពីលំនៅឋានដោយសារផ្សែងចេញពីរោងចក្រអាចប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOmRMfZaqctoCSSzALFtbX9faF6al-R4ABKUeQfWKpk6oQLUQ8dTbmEPhEUFsQ1qekC7B4mVcmqYrrwDerVh9zGm6_Na6VErLL-ZulNNcXavh2o3fa9v47uU1O9BnfheXKFmQmQxculXMbAGK0SZhyphenhyphenYwWqecrhmJyw7HuFQzvBn-FiJa26VvKLpesKUREp/s1200/photo_2025-05-12_15-27-54.jpg

នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១២ ខែឧសភា ភ្នាក់ងារ Best 1555 ទីក្រុងបាងកក តំបន់ឡាតក្របាំង បានធ្វើជម្រកបណ្តោះអាសន្ននៅសាលារៀនចំនួន២ សម្រាប់ពលរដ្ឋរងផលប៉ះពាល់ដោយសារភ្លើងឆេះ ។ ក្រៅពីនេះ មជ្ឈមណ្ឌលសេវាកម្មសង្គ្រោះបន្ទាន់ទីក្រុងបាងកក ក៏បានបញ្ជូនមន្ត្រីមកត្រួតពិនិត្យសុខភាពអ្នករងផលប៉ះពាល់ផងដែរ ៕