អូនផ្កាយ ជាអតីតតារាសម្តែងនិងជោគជ័យលើរបររកស៊ីលក់បាញ់ត្រាងបានធ្វើឱ្យមហាជនសង្ស័យថាទំនាក់ទំនងប្តីប្រពន្ធរបស់នាងកំពុងប្រឈមនឹងរឿងប្រេះឆាកមានបញ្ហានឹងគ្នា។ ការសង្ស័យនេះដោយសារតែទស្សនិកជនបានឃើញថារូបនាងបង្ហាញភាពក្រៀមក្រំឈឺចាប់ស្រក់ទឹកភ្នែកនិងពាក្យពេចន៍មួយចំនួនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9fXW2bMhNXf0rUOHGTVe8qDaBjrfYEDYhgELPXztwB0nkMEUUYJmnhy2Jd6IBXVlksaK7e4S8kP3FpgLsSPs2g_nw9Hvk-YjS7Z5Nc_FNgUgsx5gdNNEJfvzGuwl0DhtU0b8LqU1ZPP_juAWkbptoB9zItWxKbUZxBu_sJuPKBSM95qTKJOVvaJsQQM_/s2048/image_2025-05-13_09-03-22.png
រយៈពេលថ្មីៗចុងក្រោយនេះ អូនផ្កាយ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ថារូបនាងមានភាពក្រៀមក្រំខុសពីធម្មតាជាមនុស្សដែលកំពុងខូចចិត្ត។ នៅលើបណ្តាញសង្គមនាថ្ងៃទី១១ ឧសភា អូនផ្កាយ បានបង្ហោះសំណេរខ្លីមួយថា «បើបន្ដទៅមុនមិនបានទេ យើងបញ្ចប់ក៏ល្អដែរ»។ ក្រោយមកអតីតតារាស្រីស៊ិចស៊ីរូបនេះបានបង្ហោះរូបភាពមួយសន្លឹកជារូបភាពគ្រួសារប៉ុន្តែបានបាំងមុខប្តីរបស់ខ្លួន ព្រមទាំងភ្ជាប់មកជាមួយនឹងចំណងជើងថា «អរគុណរាល់ការចងចាំ អរគុណសម្រាប់ពេលវេលាកន្លងមកដែលពួកយើងបានសាងវាដោយក្ដីស្រលាញ់ តែបើពួកយើងបញ្ចប់ក៏សុំត្រឹមតែការចងចាំល្អៗបានហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdo_G62_E6xv8wD-yaSMdZxJrH_DHlAY3NABxmDj4Lcq_euCh0gsdTDWpwj-LFJ9EmtTl3tHsORoeeeNNf1-uljQEMxtV4t2k8NOIMVWO1x6nkrtNwhQfJ0_nxaqN1WVLOV4r-z4EQVAq3rtLonLV_4L95bSf871hII1Q0NDzMSPS-usfS3hcO76tX54vD/s2048/image_2025-05-13_09-03-24.png
ការបង្ហោះនេះបានធ្វើឱ្យមនុស្សជាច្រើនសង្ស័យថានាងនិងប្តីរបស់ខ្លួនកំពុងឈ្លោះប្រកែកមានបញ្ហានឹងគ្នា។ យ៉ាងណាមានអ្នកគាំទ្រជាច្រើនដែលតាមដានអ្នកទាំងពីរបានលើកទឹកចិត្តដោយឱ្យពួកគេគិតសាជាថ្មីកុំអាលសម្រេចចិត្តនៅពេលដែលកំពុងមានកំហឹងនៅក្នុងខ្លួន គួរនឹកទៅដល់ការតស៊ូជាមួយគ្នាកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkpUKGVSCYH5GNkDQqaUDauHZpGKrYHnws2Dg1VCfSHBkX0wcmewdqNYL80F2lJJlZGedSS2s8D3X9_bnOmSpuVcGHeICzgVOPK-kmezs_vdjRKyVbajevDQLE8-vGmUfL-FNdJxhtypQX3nXHHm7zirZd3sIdgL-SOnCDIh9SRJndpCvEyoDlDDC26NV/s1720/image_2025-05-13_09-03-44.png

ភាពសោកសៅរបស់ អូនផ្កាយ បានលាតត្រដាងជាបន្តទៀតជានឹងការបង្ហោះវីដេអូមួយនាថ្ងៃទី១២ ជាមួយនឹងចំណងជើងថា «សុខចិត្តឈឺខ្លាំងប្រសើរជាងឈឺរាល់ថ្ងៃ»។ ក្នុងវីដេអូរយៈពេលជិត១នាទី អូនផ្កាយ បាននិយាយយ៉ាងកម្សត់ថា ក្នុងការចាកចេញរបស់មនុស្សម្នាក់ៗមិនមែនសុទ្ធតែការឈឺចាប់ទាំងអស់នោះទេ ដោះលែងគេឱ្យគេមានសេរីភាពមានក្តីសុខប្រសើរជាងបៀមទុក្ខឱ្យគេនៅជាមួយយើង ហើយមិនសមហេតុផលដែលឃាត់មនុស្សដែលចង់ទៅ…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhADZgeoPdfECRCrMYh208n4KpmaV3r6u8VCRsBsIv0-4C-1WVzF1Y9w5dYUAvZTVnnacEMxfQrYt83VxRk4x2cnfb3RO9ESfnzU68KazCv_tbk69QitwH9vvcnEAoNpC1IUuGHTECqphUzSdSs2wG5uszTjZQ7H5PK0h4z4TVdBxc9qP5xI6ZFK3aAnO2S/s2048/image_2025-01-21_09-13-03.png

នៅលើផ្នែក Story វិញ អូនផ្កាយ ក៏ហាក់ចង់បញ្ជាក់ថានាងមិនបានសម្តែងនោះទេ។ នាងបានសរសេរថា «កុំលេងសើចជាមួយខ្ញុំច្រើន កុំធ្វើឱ្យគេយល់ច្រឡំថាខ្ញុំសម្តែង»។ ទោះយ៉ាងណា ងាកទៅកាន់លោក ឡាយ ដេវិដស្មីត ជាប្តីរបស់អូនផ្កាយវិញហាក់មិនបង្ហាញអ្វីនៅលើបណ្តាញសង្គមនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhShv3-HfLW-1UB-3EDHkF0nMmqrWs12WPr8mtCKup-aBa2BzC5J6tlJmy_JmUhDMNFjS8glV3l6QukX8wOEIXVaoqmfKVDAxIcoBAgPiqGVR63gFBd5j35ivHmVQEizMSTachPsJuDxgFUynqR-OQ4xIGk4LnwpA2eigtJdeZMcoKsXANBH-EbHb1Y8DHF/s2048/image_2025-01-21_09-13-05.png

អូនផ្កាយ និង លោក ឡាយ ដេវិដស្មីត បានសាងស្នេហាចំពោះគ្នាជាច្រើនឆ្នាំមកហើយដោយអ្នកទាំងពីរមានកូនពីរនាក់ជាចំណងដៃ។ ទស្សនិកជនបានកត់សម្គាល់ឃើញថាអ្នកទាំងពីរមានភាពផ្អែមល្ហែមចំពោះគ្នាជាពិសេសគឺការតស៊ូលើមុខរបរហើយបានធ្វើឱ្យរបរបាញ់ត្រាងផ្អើលពេញប្រទេសកាលពីមួយរយៈមុន។ ទស្សនិកជនមួយផ្នែកថាប្រសិនជាអ្នកទាំងពីរបែកគ្នាមែនពួកគេមានភាពសោកស្តាយព្រោះឃើញតស៊ូជាមួយគ្នាជាយូរមកហើយ៕