សិស្សប្រុសស្រីនៅសាលាបឋមសិក្សារបស់ប្រទេសវៀតណាមបានបន្តបង្ហាញសមត្ថភាពល្អឥតខ្ចោះ ក្នុងការវាយតម្លៃតាមកម្មវិធី SEA-PLM ឆ្នាំ ២០២៤ នៅលើមុខវិជ្ជាគណិតវិទ្យា ការអាន និងការសរសេរ ដែលធ្វើឱ្យវៀតណាមទទួលបានចំណាត់ថ្នាក់កំពូលម្តងទៀតនៅក្នុងតំបន់អាស៊ានអាគ្នេយ៍។
យោងតាមសារព័ត៌មានក្នុងស្រុក eVnExpress វៀតណាមបានឪ្យដឹងថា ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមបានប្រកាសលទ្ធផលដំបូងនៅថ្ងៃសៅរ៍កន្លងមក នឹងរំពឹងថា លទ្ធផលលម្អិតនឹងត្រូវបានផ្សព្វផ្សាយនៅចុងឆ្នាំនេះ។ ការវាយតម្លៃនេះបានធ្វើឡើងនៅសាលាបឋមសិក្សា ១៥២ ទូទាំងខេត្តនិងក្រុងចំនួន ៥៣ របស់ប្រទេសវៀតណាម ដោយមានការចូលរួមពីប្រទេសជិតខាងដូចជា កម្ពុជា ទីម័រខាងកើត ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។.png)
កម្មវិធី SEA-PLM (Southeast Asia Primary Learning Metrics) គឺជាកម្មវិធីវាស់វែងសមត្ថភាពសិក្សាអន្តរជាតិនៅកម្រិតបឋមសិក្សា ដែលធ្វើឡើងរៀងរាល់៥ឆ្នាំ ដោយសហការរវាងអង្គការរដ្ឋមន្រ្តីអប់រំអាស៊ានអាគ្នេយ៍ (SEAMEO), អង្គការ UNICEF និងដៃគូអន្តរជាតិជាច្រើនទៀត។ គោលបំណងរបស់កម្មវិធីនេះគឺ ដើម្បីជួយប្រទេសនានាក្នុងការតាមដានលទ្ធផលសិក្សារបស់សិស្ស និងបង្កើនសមត្ថភាពប្រព័ន្ធអប់រំជាសកល ហើយការចូលរួមស្ទង់មតិនេះមានលក្ខណៈស្ម័គ្រចិត្ត។
ក្នុងការចូលរួមលើកដំបូងនៅឆ្នាំ ២០១៩ វៀតណាមក៏បានគ្រងចំណាត់ថ្នាក់កំពូលដូចគ្នា ដោយទទួលបានពិន្ទុ ៣៤១.៥៥ សម្រាប់គណិតវិទ្យា, ៣៣៦.៤៦ សម្រាប់ការអាន និង ៣២៨.០១ សម្រាប់ការសរសេរ។ ពិន្ទុនេះខ្ពស់ជាច្រើនជាងមធ្យមភាគតំបន់ ដែលស្ថិតនៅក្នុងចន្លោះ ៣០០–៣០៤ ពិន្ទុក្នុងមួយវិញ្ញាសា។.png)
លទ្ធផលល្អនៅក្នុង SEA-PLM បានបង្ហាញពីស្ថិរភាពនៃគុណភាពអប់រំរបស់វៀតណាម និងស្របជាមួយលទ្ធផលបែបអន្តរជាតិផ្សេងទៀត ដូចជា កម្មវិធី PISA (Programme for International Student Assessment) ដែលវាស់វែងសមត្ថភាពសិស្សអាយុ ១៥ ឆ្នាំ។ នៅក្នុងការវាយតម្លៃ PISA ឆ្នាំ ២០២២ វៀតណាមបានទទួលចំណាត់ថ្នាក់ទី ២ ក្នុងតំបន់អាស៊ាន សម្រាប់គណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន ដោយនៅពីក្រោយសិង្ហបុរីតែមួយប៉ុណ្ណោះ។

គេហទំព័រផ្លូវការរបស់ SEA-PLM ក៏បានបញ្ជាក់ថា ការស្ទង់មតិឆ្នាំ ២០២៤ មានតួនាទីសំខាន់បំផុតនៅក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ-១៩ ដោយជួយគាំទ្រការស្ដារឡើងវិញនៃការសិក្សា វាស់វែងលទ្ធផលអប់រំ និងជម្រុញការផ្លាស់ប្តូរព័ត៌មាននិងគោលនយោបាយអប់រំក្នុងតំបន់។ ក្រសួងអប់រំវៀតណាមបានសង្កត់ធ្ងន់ថា ការចូលរួមជាសកម្មរបស់ប្រទេសក្នុង SEA-PLM មិនត្រឹមតែជួយពង្រឹងគុណភាពការសិក្សារបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លងសំខាន់ក្នុងការកំណត់ស្តង់ដារសម្រាប់ការវាស់វែង និងអភិវឌ្ឍន៍គោលនយោបាយអប់រំទូទាំងប្រទេសផងដែរ៕










