នេះជាលើកទី១ហើយនៅក្នុងប្រទេសកម្ពុជាដែលមានសិល្បករ សិល្បការិនីរៀបចំកម្មពិធីជប់លៀងមង្គលការឱ្យហ្វេនៗរបស់ខ្លួនចូលរួមប៉ុន្តែ ជី ដេវិត និង ទេព បូព្រឹក្ស អាចធ្វើឱ្យរឿងនេះកើតឡើង។ មិនត្រឹមតែប៉ុណ្ណោះ រាត្រីជួបជុំហ្វេនគឺនឹងបើកចុះឈ្មោះចូលរួមដោយមិនគិតថ្លៃដោយកំណត់ចំនួនរហូតដល់៣០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYtMtGJ3xYcFqx7LRJJK60YF2AvVPWRRrfHJ-8aG4GKcrnGtBwTjVqUpKZOJDej2ZDpabc_o1mbOfTUKVPTtjunj44rE_ldDHcdeVv1dKuXNBOzuG0Ky6iLYa0M0TCzayKU4GvY8-Sm5YJmQrCVSHuYkMtxfQFUr-tZb2PIHgjYK9pMSPR5Z6DLhDWuDCo/s2048/image_2025-05-12_15-46-45.png

នៅល្ងាចថ្ងៃទី១១ ឧសភា តារាចម្រៀង ជី ដេវិត បានប្រកាសថា «ដូចដែលបានសន្យាពីពេលមុនថាពួកយើងនឹងមាន រាត្រីជួបជុំ ដោយខ្ញុំនិងភរិយា នឹងជ្រើសរើសយកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ២០២៥ ដែលអាចហៅថា Wedding Party days 2 សម្រាប់អ្នកគាំទ្រដែលមានបំណងចង់ចូលរួម រាត្រីជួបជុំ ដើម្បីអបអរសាទរយើងខ្ញុំសូមបងប្អូនត្រៀមខ្លួនសម្រាប់ការ ចុះឈ្មោះ ( register) នាពេលឆាប់ៗខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU_gxKbZibclQMDJ8h0gXIpI-fEKb3mEZvtxiCwfsYqnWHSoUFEr3rjtEql9nxFHQ3S1Yaz8HRvuqT8zyJ88ajMeWlRwe4B6JXf4zLuEbB3gvhTfAwW1Tg4mHn3Q3BnBMOLBcrfeDIWKqSHuUTjFmEuz8A47GT-3lmR8FE1JDyiN5TJSisA78Rn4ugbRgj/s2048/image_2025-05-12_15-46-44.png
ជាមួយគ្នានេះ ជី ដេវិត បានប្រកាសឱ្យហ្វេនមានបំណងចូលរួមត្រៀមសំលៀកបំពាក់ចូលរួម សម្រាប់ការជួបជុំដ៏មានអត្ថន័យ និងក្តីស្រលាញ់។ តារាចម្រៀងរូបនេះក៏បញ្ជាក់ដែរថា ថ្ងៃមង្គលការរបសលោកនិង ទេព បូព្រឹក្ស និងបែងចែកជាពីរថ្ងៃដោយថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កិត្តិយសគណធិបតី និងមួយទៀតសម្រាប់អ្នកគាំទ្រ ហើយការចុះឈ្មោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០២៥ ។

ជី ដេវិត បានបញ្ជាក់ថា ការចុះឈ្មោះចូលពុំមានការបង់ប្រាក់ទេ ព្រមទាំងចំនួនមានកំណត់ត្រឹមតែ ៣០០០នាក់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNi7jrgZIr7bykb0BJLWooLWt3tG-ZnyUJCxXujdU79udcaZcBnN84LlZ1RVYfUrO3DSccpC6MVcxs1jyUGwd59ZvEdxqUWDbLTBEq4rptYe9JPL3XKYQAPXOG5IuC5zzoCPprZVEiyWkwIDSlL43AryHc01DpzfATGfP18IoKOMSdEsTkRN1MCzBTS3Dj/s1800/image_2025-05-12_15-46-41.png

គួរបញ្ជាក់ផងដែរថា ពិធីមង្គលការរបស់ ជី ដេវិត និង ទេព បូព្រឹក្ស គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ទាំងរូបភាព Pre Wedding ធៀបការដែលមានការរចនាឡើងពីប្រាសាទអង្គរវត្ត។ ជី ដេវិត ក៏បានទម្លាយនៅថ្ងៃមង្គល(ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥) ដែលមានហេដ្ឋារចនាសម្ព័ន្ធនៃរំឡើងនូវប្រាសាទព្រះវិហារនៅចំកណ្តាលបេះដូងនៃអង្គកម្មវិធីទាំងមូល ព្រមទាំងរូបភាពនិងរចនាបទខ្មែរ បុរាណ និង សម័យនឹងត្រូវបានលេចរូបរាងឡើងនៅក្នុងទីតាំងតែមួយ៕