បញ្ហាជីវិតអាពាហ៍ពិពាហ៍របស់តារាចម្រៀង មាស សុខសោភា និងលោក អិត រ៉ាដា រួមទាំងលោកតាសក់សភ្នំត្បែងនៅតែធ្វើឱ្យទស្សនិកជនបញ្ចេញមតិវែកញែកជាច្រើន។ ក្រោយពីមហាជនមិត្តរួមអាជីពសិល្បៈផ្តោតមកកាន់ខ្លួន មាស សុខសោភា ចេញមកបញ្ជាក់ជាថ្មីថាខ្លួននាងមិនមានបញ្ហាឡើយខណៈក៏បានបកស្រាយបន្ថែមពីការបែកបាក់ស្វាមី ចំណែកឯលោក មាស សុខរតនៈ ជាបងប្រុស បានពោលទាំងឈឺចាប់ថាសុខចិត្តមើលប្អូនឆ្កួតនាថ្ងៃមុខប្រសើរជាងឈរមើលត្រឹមរូបថតប្អូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4bn8s3o460aDb0IwWbswB0MUyWlPyV0H9KLC1-GBv5AQOp-1pmg0IL5W1BpGKy_wDZ1YKUSwXrnmlwZoCwWfAUz-0h6IWV1azUBNay6PxStNBfEA-BvLCPZ2S4c_a0vZ35dJ4UC9uiUcHKovdPILbqHiYx6aftVxtCh1XPlXZGFSSxWZORcgh2_E6zrN2/s2048/image_2025-05-09_16-39-09.png

កាលពីថ្ងៃទី៨ ឧសភា តារាចម្រៀង មាស សុខសោភា បានចេញមកបកស្រាយយ៉ាងក្តៅគគុកជុំវិញចំណងអាពាហ៍ពិពាហ៍ជាមួយលោក អិត រ៉ាដា រួមទាំងបកស្រាយអំពីជំនឿលោកតាសក់សភ្នំត្បែង។ នៅក្នុងការ LIVE ដែលមានរយៈពេលជាង១ម៉ោង តារាចម្រៀងរូបនេះបានរៀបរាប់យ៉ាងច្រើនរួមទាំងបញ្ជាក់ច្បាស់ៗថានាងនិងស្វាមីបានចែកផ្លូវគ្នា លែងលះគ្នាហើយ។ មិនត្រឹមតែប៉ុណ្ណោះ មាស សុខសោភា ថាប្រសិនជាខ្លួននាងមានបញ្ហាអ្វីកើតឡើងដល់អាយុជីវិតរួមទាំងលោកតាសក់សភ្នំត្បែងមានបញ្ហាអ្វីគឺអតីតស្វាមីនាងជាអ្នកធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_cmBPgaloxci1W1uIy3eFWa-5tTrVxDJG5K7-1Ff_yu1GcMArhOE3E6uWl01W4iahg0nwARNbs7MDI1OUq3eYCI6BTwg7ojMbBA7bv58x_ZqKXXanFjwkNTij9o8qYCRoiIX8gQCgl-NbcoDnt-WzU2BLwXfgC6lU1S-0aq7OWN22Oxr5SR72KrygAw-v/s2048/image_2025-05-10_09-39-07.png

ការបកស្រាយរបស់អ្នកនាង មាស សុខសោភា បាននាំមកនូវប្រតិកម្មចម្រុះពីសាធារណជនខណៈអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបចេញមកផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តមកកាន់រូបនាង។ យ៉ាងណាមិនទាន់អស់ចិត្តនោះទេ តារាចម្រៀង មាស សុខសោភា បានចេញមកបញ្ជាក់ម្តងទៀតចំពោះការបែកបាក់ស្វាមីមិនទាក់ទនងនឹងលោកតាសក់សភ្នំត្បែងឡើយ។ ក្នុងឃ្លីបវីដេអូដែលបានចែករំលែកតគ្នាៗ តារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថារូបនាងមិនមានបញ្ហាអ្វីនោះទេហើយ ជារឿងដែលកន្លងហួសមកហើយដែលនាងរងនូវការបាក់ទឹកចិត្ត សម្ពាធផ្លូវចិត្តតាំងពី៣-៤ ឆ្នាំមុន ហើយរឿងផ្ទាល់ខ្លួននិងការគោរសាសនាជារឿងដាច់ដោយឡែក និងជាសិទ្ធិបុគ្គលម្នាក់ៗ ហើយការដែលខ្លួននាងចេញបកស្រាយកាលពីថ្ងៃទី៨ ឧសភា ចង់ឱ្យមហាជនដឹងថានាងបែកបាក់ជាមួយនឹងស្វាមីហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VAdNZwwmXiACHaCPStjeDuFeVPBP0KHEaZH65NUoDfWhiyEGoFfUbcEGk7NErv3ON_Nk87fzx2OGNMYuvRVoycZyHb1ve-6BSvrNfSOWUy-2IUMmH00NFuPlMea-QOFNuijF9nBlZOuGBwYK-kL02hUCcsX5FeOyeDk69cNXHmxGm_4ZJS0lMB2x3LX6/s2048/image_2025-05-09_16-39-10.png
ម្ចាស់បទ«១០០០រាត្រី» បានឆ្លៀតយកឱកាសនេះផ្ញើទៅកាន់អតីតស្វាមីខ្លួនថា បើបែកគ្នាហើយគួរតែទុកមុខទុកផ្លូវឱ្យគ្នារកប្រកបអាជីវកម្មណាប្រកបដោយសុចរិតទៅចាំចាប់បង្ហោះថានាងបែបនេះបែបនោះទាំងអ្នកទាំងពីរបាននិយាយគ្នាហើយថាអត់ពាក់ព័ន្ធជាមួយនឹងរឿងពីមុនរឿងដែលនាងជួយលោកតាសក់សភ្នំត្បែងជារឿងពីរដាច់ដោយឡែកគ្នា។ អ្នកនាងបានផ្តាំទៅកាន់អតីតស្វាមីថាបើបែកគ្នាហើយបញ្ចប់ដោយសន្តិវិធីហេតុអ្វីមិនព្រមចប់ទាំងសន្យារក្សាភាពស្ងៀមស្ងាត់ឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-1QQ60Fg__cURhzH1QVn9E9PxSTHsFDTr179n18bGMmvGBMyd_vSQ5y7PmupwgehqEs-Bw8pLPou-7Y5OeQ2jpcf3Dge-jdsy7pXnuMPDUNMjjCZkgKLkMES517nXpZoItBwOjB14nmIp_xac-Owz9n88BFlX6p-UhQE5P7YxMC032WjTMKbviX_OCI9/s1183/image_2025-05-10_09-39-04.png

មាស សុខសោភា ថាអ្នកដែលស្រលាញ់បំផុតជាអ្នកធ្វើឱ្យឈឺចាប់បំផុត វាជាជម្រើសរបស់មនុស្សម្នាក់ៗដែលមិនអាចរួមដំណើរជាមួយគ្នាបានគួរតែបញ្ចប់ដោយសន្តិវិធី ហើយនាងចេញមកនេះដើម្បីទទួលបានភាពស្អាតស្អំក្នុងនាមជាមនុស្សរបស់មហាជន ហើយសំខាន់ការនិយាយរបស់អតីតស្វាមីនាងគឺប៉ះពាល់ដល់មនុស្សដែលនាងគោរពស្រលាញ់ជួយសង្រ្គោះនាងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc6jJ_9oIuoRSDmEpPNesqbeLyRXsyteWD1eXO1ibT1rCxA4ULKFcK40h1-8mTF1iXBGm1j_rKJ4xPfwd-lo5EdwBVBvjI9u4xiD2WIswqhk2hmHRvnt1i6WQ92yvaTlSf_HNUVHs8g522nipAsa-mWPCWxRAP1Z6eTN4jfswa9am22mBaQ2R4X2oAzaXg/s2048/image_2025-05-10_09-39-05.png

ស្របពេលដែលរឿងរ៉ាវកំពុងរសើបជុំវិញតារាចម្រៀង មាស សុខសោភា អតីតស្វាមី និងលោកតាសក់សភ្នំត្បែងលោក មាស សុខរតនៈ ត្រូវជាបងប្រុសតារាចម្រៀងរូបនេះបានពោលពាក្យទាំងឈឺចាប់ស្តាប់ហើយក្តុកក្តួលក្នុងនាមជាបងប្រុសម្នាក់។ លោកបានឆ្លើយតបទៅនឹងការខម្មិនមួយថា «ក្តីសុខរបស់មនុស្សម្នាក់ៗមិនអាចកំណត់ដោយភ្នែករបស់យើងបាននោះទេ យើងមើលឃើញថាវាមិនត្រូវមិនល្អមិនសម តែពេលនេះគ្នាកំពុងតែមានក្តីសុខក្នុងរូបភាពបែបនេះចឹងយើងត្រូវតែទទួលយើងវាសិនប្រសើរជាងបាត់បង់ប្អូនយើងដោយគ្មានថ្ងៃត្រឡប់ បងសុខចិត្តមើលថែប្អូនឆ្កួតទៅថ្ងៃមុខ ប្រសើរជាងបងបានត្រឹមតែឈរមើលរូបថតប្អូនបង នេះជាអារម្មណ៍ពិតរបស់បង»៕