ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ស្ទាក់យន្តហោះ១គ្រឿងប្រភេទ K-8 របស់កងទ័ពមីយ៉ាន់ម៉ា ក្រោយពីពលរដ្ឋនៅខេត្តកានចាណៈបុរី ជាប់ព្រំដែនមីយ៉ាន់ម៉ា រាយការណ៍ថា យន្តហោះនេះហោះចុះ-ឡើងរំលោ.ភលើដែនអាកាសថៃធ្វើឱ្យពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកឃើញហេតុការណ៍បានថតរូប និងវីដេអូបង្ហោះក្នុងបណ្តាញសង្គម ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAgu_ugXOuzlRgxgB63tyVreroyoPg85yM0x6TEyRjg00VMyVOYxjCfDgH8epgoI2xw9okfQMODHAyxp5RUeuPRDLwfjbXM2Vc3cEl_lmSlHXZs_ISV0unMN84wtAjWNlCG1ec6BQVSsamWPNT7JtJxv_DMTaq3oGjPC9luSZx9ztURPD7F8V-eBEizL3/s1200/image_2025-05-08_08-44-50.png

អ្នកនាំពាក្យកងទ័ពអាកាស លោក ប្រាផាស សនចៃឌី និយាយថា កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី៦ ខែឧសភា អង្គភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់កងទ័ពអាកាសថៃ បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ហោះចេញពីតំបន់ហោះហើរទី៤ ស្រុកតាឃ្លី ខេត្តណាខនសុវណ្ណ ដើម្បីស្ទាក់យន្តហោះរបស់កងទ័ពមីយ៉ាន់ម៉ា ក្រោយពីប្រព័ន្ធរ៉ាដាកងទ័ពអាកាសថៃបានត្រួតពិនិត្យឃើញយន្តហោះខាងលើហោះនៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្តកានចាណៈបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJd5ddVRpZSfjHshm8NwLufAgoINznE9LtdMXCeHR4nj6aTWshezGNQDmomrr8S5tQUq5o9nH6mrc27A0UTpjDBHD6EJEIJ2q7uJ01tTHAkdD8y6vogniB1cv1u4whUafo4MXs8eQENfbWBOADO2xxFW12V4kHd4chnpF_h08EoCYZoflkFNiQ5b-MJ0pk/s728/image_2025-05-08_08-44-08%20(2).png

តាមការសាកសួរព័ត៌មានពីប្រភពគួរឱ្យទុកចិត្ត គឺនាពេលថ្មីៗនេះ កងទ័ពមីយ៉ាន់ម៉ាបានបើកយន្តហោះ K-18 ទម្លាក់គ្រាប់បែកនៅភូមិធិគិ ស្រុកមេតា ខេត្តមឿងវ៉ាយ របស់មីយ៉ាន់ម៉ា នៅទុលមុខភូមិផុណាមរ៉ន ឃុំបានកៅ ស្រុកមឿង ខេត្តកានចាណៈបុរី របស់ថៃ ។ ពលរដ្ឋថៃបានថតវីដេអូយន្តហោះមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការនៅក្បែរព្រំដែនថៃ និងចែកចាយពេញបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7WzsVbQnIsjs3rio02graxo_O2TF53XOek5LNpWK-8Z1PtmtTg7jwfyfSDYESuhRBwkbfkw0SDcKJ4ajhiTY8_W3LAhXVucv2sZr_g-OYKg0tEc0QZum_TKbHeQLnNZYj1_PfH1449TLaPQ5l1UAizTprfB8OvRJ38Bk0tcDmt1OGQAUHGd7iv-Px96O/s1080/image_2025-05-08_08-44-08%20(3).png
យន្តហោះកងទ័ពមីយ៉ាន់ម៉ាបានហោះក្បែរព្រំដែនថៃក្នុងកម្ពស់ទាប ធ្វើឱ្យពលរដ្ឋនៅខេត្តកានចាណៈបុរី និងពលរដ្ឋថៃទូទាំងប្រទេសរិះគន់មីយ៉ាន់ម៉ាខ្លាំងៗពីការហោះបំពានដែនអាកាសថៃ ស្របពេលបរិវេណព្រំដែនផុណាមរ៉ន មានសំឡេងគ្រាប់បែកផ្ទុះ និងសំឡេងកាំភ្លើងមិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttQSOTUwS7Vq_ytBHl8fuTZZMyrhKpE8hCZfLAstWhGnuKTF88K5YXMCAPm0pXlHJJ4sv55Ka4cVx7Aa3xRyE_dnyJZZ0eSlQYAy9Edf6iHD_hPqIM_YkqeSEAHaAp_ir82VNH_1n_ICsNjVgvXwKg3-AwlGGIndLHAWIUkM3HHVT3nvzubsLlrn5-Vcw/s1576/image_2025-05-08_08-44-08.png

ក្រោយការត្រួតពិនិត្យ កងទ័ពអាកាសថៃបញ្ជាក់ថា យន្តហោះ K-8 នេះពុំបានរំលោភដែនអាកាសថៃ ឬគំរាមកំហែងណាមួយទេ ។ កងទ័ពអាកាសថៃនឹងស្វែងរកយន្តហោះនេះ ដែលវាជាភារកិច្ចសំខាន់របស់កងទ័ពអាកាសដើម្បីការពារដែនអាកាសឱ្យមានសុវត្ថិភាព ។ ក្រៅពីនេះ កងទ័ពអាកាសបានជូនដំនឹងទៅមីយ៉ាន់ម៉ាឱ្យប្រុងប្រយ័ត្នក្នុងការហោះហើរនៅក្បែរព្រំដែនថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmRL53XezD0q4VvXnAmPPrFbnb-msuu_M0mrOoBEWZg4C6fGnegS_8TiG_5nEJfHzrBVG6oJPzr5QIFNXTHMGiqM_Bt_aGcEDQ530lSwVUFPXrZkv6wI-8DjgEEInVSEmUmHFDV6VJOnKQXlURDLrDhmHXj2wNET4endTLdkkpW8Gza3lzJBzpqWq2zTn/s2048/image_2025-05-08_08-44-09.png

លោក អានិសាន អ៊ិនត្រា អភិបាលខេត្តកានចាណៈបុរី និយាយថា វាជាយន្តហោះ K-8 របស់កងទ័ពមីយ៉ាន់ម៉ា ដែលបានហោះក្បែរព្រំដែនថៃ ទើបថៃបញ្ជូនយន្តហោះចម្បាំង F-16 ស្ទាក់យន្តហោះនេះ ព្រមទាំងហោះល្បាតដែនអាកាសថៃជាបន្តបន្ទាប់ ៕