ប្រទេសថៃ ៖ តាំងពីចុងខែមេសា ឆ្នាំ២០២៥ ខ្យល់ព្យុះរដូវក្តៅបានបោកបក់មកលើប្រទេសថៃ ធ្វើឱ្យបណ្តាខេត្តជាច្រើនបាក់ដើមឈើតាមផ្លូវ រលំបង្គោលភ្លើង ដាច់ចរន្តអគ្គិសនី និងមានទឹកជំនន់ ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះធម្មជាតិកើតឡើងភ្លាមៗ ដូចជា ៖ ការបាក់ដី និងទឹកហូរពីតំបន់ព្រៃភ្នំ ដោយប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងសត្វពាហនៈទៅកាន់កន្លែងខ្ពស់ ឬមានសុវត្ថិភាពជាបន្ទាន់ ប៉ុន្តែបើទោះជាសត្វពាហនៈរួចផុតពីគ្រោះថ្នា.ក់ដោយសារទឹកជំនន់ក្តី ប៉ុន្តែពួកវាបែរជាងា.ប់ ដោយសាររន្ទះបា.ញ់ ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrxR96_NBPc0atLg10jx-EIVExupjbEAKE6N5XUMa4ku-XtmVYBJ4bwuo8jPZJgkZSQ4IXUmH-0F2OjrTFxI5RPWyBNzvbQuAgz6BuGH-kt4LmNcXOSOeHqm1b8nZOkx_gyKV82ghP5OFGnlZrb1zC5JO84EG9xysJk96vpQyre8UUWGesyTSrcW2AdUsR/s1024/photo_2025-05-03_10-37-58.jpg
សារព័ត៌មានថៃរាយការណ៍ថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខ្យល់ព្យុះរដូវក្តៅបានបង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងនៅខេត្តសុខោទ័យ បណ្តាលឱ្យគោរបស់លោក ព្រីឆា ឡាមូន ចំនួន១៣ក្បាល ដែលបានចងក្រោមដើមឈើនៅទីវាល ស្ថិតក្នុងភូមិ៥ ក្នុងឃុំវាំងលឹក ស្រុកបានដានឡានហយ ត្រូវរន្ទះបាញ់ងាប់ ។ វាធ្វើឱ្យលោកតក់ស្លុតយ៉ាងខ្លាំង ពីព្រោះពុំធ្លាប់ជួបហេតុការណ៍នេះជាច្រើនឆ្នាំមកហើយ ។ ក្រោយមក មន្ត្រីបសុសត្វស្រុក និងអាជ្ញាធរឃុំវាំងលឹក ក៏បានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT99X5OwI4md5up62qmbWtEKEQZvFPTfnI0Ax3xN5OBjgvkHQtMTJfrf6l7QtnAzs_O28So-chquhR2ag1L86frlS-X4Dl9mbrHf8Ddv7VPZ-1vXhB0pJcWSn_xVeKQIg19msiR_xVckjXX3lygA5QmDK8iC2mYdh-UYbw9IVccuvvYruUVBFd1_WH-L2Z/s1280/photo_2025-05-03_10-37-59.jpg

លោក ព្រីឆា ឡាមូន អាយុ៦០ឆ្នាំ ជាម្ចាស់គោដែលត្រូវរន្ទះបាញ់ងាប់ និយាយថា កាលពីយប់ថ្ងៃទី៣០ ខែមេសា កន្លងមក លោក និងក្រុមគ្រួសារបានចងគោចំនួន២៤ក្បាលក្រោមដើមឈើនៅទីវាលជិតផ្ទះ ។ នៅយប់នោះ លោកបានឮសំឡេងរន្ទះបាញ់ខ្លាំងៗជាច្រើនលើក ដែលធ្វើឱ្យលោកបារម្ភពីគោទាំង២៤ក្បាល នៅក្រោមដើមឈើ ប៉ុន្តែលោកពុំបានចេញមកមើលទេ ។ លុះព្រឹកឡើង លោកក៏ចេញមកមើលគោរបស់ខ្លួន ឃើញថា គោបានងាប់អស់ចំនួន១៣ក្បាល ដោយសាររន្ទះបាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4PF3FFPEDe9H4Ols_i1jFPB7sku6tNTQp22QO9FGjcK3-kZD1kZ4TXdEqWmYq9VTR2WsQVAegGCRCCNV0FiyeKJD-IPammo4zbKrtTzSuGvXHnAIBfpZ83ISfTqIsKYZ9qLRCjzeE8KNKz_jSe8kUVwjlu9xUMFJesRt0qqH6t3HawwF26RAYFDK4xMIB/s1000/image_2025-05-03_15-52-11.png

លោករន្ធត់ចិត្តយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងនេះ ពីព្រោះពុំធ្លាប់ឃើញរន្ទះបាញ់បែបនេះពីមុន ។ រយៈពេលជាច្រើនឆ្នាំកន្លងមក លោកតែងតែយកគោមកចងនៅក្រោមដើមឈើជានិច្ច និងគ្មានហេតុការណ៍អ្វីកើតឡើយទេ ប៉ុន្តែនៅឆ្នាំ២០២៥ លោកបានយកដែកមកធ្វើក្រោលគោ ហើយវាអាចជាមូលហេតុបណ្តាលឱ្យមានរន្ទះបាញ់ ។ រីឯខ្មោចគោទាំង១៣ក្បាល លោកបានលក់ទៅឱ្យក្រុមអាជីវករអស់ហើយ គឺគោ១ក្បាល លក់តម្លៃ២,០០០បាត (ឬជាង៦០ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNgZO5NyeIcNBftqZElzknbxPB38iJkFi9uHkdo0VYk4QC02jir1T0tJ3UYjWprSTqAUc7ccRnkvJishCHmmgzDbiB4gAVzerZTttfYHIB9brBgsyXJwENoR3WJhyGJGtV9csMTdvTTLaBTVdvomjw5X_Dw4bXV3ZgGzbNtonWEal8sRde7Jz4lrddtMKY/s960/image_2025-05-03_15-52-13.png

គួរបញ្ជាក់ថា ក្រៅពីរន្ទះបាញ់ងាប់គោមួយហ្វូងនៅភូមិ៥ ឃុំវាំងលឹក អាជ្ញាធររាយការណ៍ថា លំនៅឋានពលរដ្ឋនៅភូមិ៤ និងភូមិ១០ ក្នុងឃុំខៅកែវស្រ៊ីស៊ុប៊ូន បានខូចខាតចំនួន៣ខ្នង ដោយសារខ្យល់ព្យុះ ។ អាជ្ញាធរមូលដ្ឋានត្រៀមកម្លាំងជួយជុសជុលលំនៅឋានពលរដ្ឋ និងសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ ដោយសារប្រទេសថៃរងឥទ្ធិពលខ្យល់ព្យុះរដូវក្តៅ ៕