ទីក្រុងសៀងហៃ ៖ ដើម្បីដើរឲ្យទាន់ទីផ្សារមាសកំពុងឡើងថ្លៃ ប្រទេសចិនបានបើកដំណើរការម៉ាស៊ីន ATM ប្រភេទថ្មីមួយនៅទីក្រុងសៀងហៃ ដែលអាចរំលាយដុំមាស ហើយផ្លាស់ប្ដូរវាទៅជាសាច់ប្រាស់ត្រឡប់ទៅវិញក្នុងរយៈពេលត្រឹមតែ ៣០នាទី ប៉ុណ្ណោះ។
ទូរATM ប្រភេទថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kinghood Group នៅក្នុងទីក្រុង Shenzhen។ ម៉ាស៊ីននេះទទួលយកមាសទម្ងន់ចាប់ពី ៣ជី ឡើងទៅ ហើយត្រូវតែជាមាសដែលមានភាពសុទ្ធចាប់ពី ៥០% ឡើងទៅផងដែរ។ លក្ខណៈពិសេសរបស់ទូរATMរំលាយមាសនេះគឺ ៖ ប្រើប្រាស់សីតុ្ហភាពប្រហែល ១,២០០ អង្សាសេក្នុងការរំលាយ, អាចវាស់ទម្ងន់ និងភាពសុទ្ធដោយផ្ទាល់ ព្រមទាំងអាចអនុញ្ញាតឲ្យអតិថិជនដកយកសាច់ប្រាក់ ឬផ្ទេរចូលក្នុងគណនីធនាគារឲ្យតែម្ដង (ប៉ុន្តែវាគិតកម្រៃសេវាមួយចំនួន)។.png)
បច្ចុប្បន្នដោយសារតម្លៃមាសលើទីផ្សាពិភពលោកកំពុងឡើងថ្លៃខ្ពស់ ដូច្នេះសេវាកម្មនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ មនុស្សជាច្រើន បានមកតម្រង់ជួររង់ចាំដើម្បីធ្វើការយកមាសរបស់ពួកគេដែលបានសន្សុំទុកមករំលាយប្ដូរជាសាច់ប្រាក់ភ្លាមៗ។ ម៉ាស៊ីននេះដំណើរការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។

មនុស្សម្នាដែលបានមកទទួលសេវាកម្មរបស់ទូរATMនេះបាននិយាយថា ៖ ការដាក់ប្រើប្រាស់ទូរATM នេះវាមានភាពងាយស្រួលជាងការយកមាសទៅលក់នៅក្នុងហាងលក់គ្រឿងអលង្ការ ព្រោះពួកគេគ្រាន់តែយកមាសរបស់ពួកគេដាក់ចូលទៅ ម៉ាស៊ីននឹងធ្វើការពិនិត្យគុណភាព និងទម្ងន់បន្ទាប់មកគុណជាតម្លៃទឹកប្រាក់ដែលត្រូវទទួលបានមកឲ្យវិញដោយមិនត្រូវការលិខិតបញ្ជាក់ការទិញ-លក់ ត្រូវចំណាយពេលរង់ចាំយូរ និងបានតម្លៃទាបជាងក្នុងទីផ្សារជាក់ស្ដែងដូចនៅតាមហាងឡើយ។.png)
បើទោះជាម៉ាស៊ីន ATM រំលាយមាសបែបទំនើបនេះមានការគាំទ្រច្រើន និងមានភាពងាយស្រួលក៏ពិតមែន ប៉ុន្តែវាក៏អាចផ្ដល់នូវគុណវិបត្តិបានផងដែរ។ មនុស្សមួយចំនួនបារម្ភពីបញ្ហាអសុវត្ថិភាព ដោយសារវាអាចជាឪកាសល្អសម្រាប់ក្រុមចោរដែលលួ..ចមាសពីគេហើយយកមកដាក់រំលាយយកប្រាក់បានយ៉ាងងាយស្រួលព្រោះវាមិនត្រូវការឯកសារបញ្ជាក់។ មួយវិញពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់វានៅមានកម្រិត ប្រសិនបើវាអាចនឹងកើតមានកំហុសបច្ចេកទេសណាមួយហើយការវាស់គុណភាពមាសនោះខុស ដូច្នេះប្រាក់ដែលត្រូវទទួលប្រាកដជាបានតិចជាងតម្លៃជាក់ស្ដែង ព្រោះតែម៉ាស៊ីននេះមិនអាចចរចាតម្លៃបានឡើយ៕










