ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Platforms កាលពីថ្ងៃអង្គារបានចេញផ្សាយពីកម្មវិធីដាច់AI ថ្មីមួយសម្រាប់ជាជំនួយការ Meta AI របស់វា ដែលស្រដៀងទៅនឹងកម្មវិធីដែលផ្តល់ដោយ Microsoft-backed OpenAI និង Alphabet’s Google ដែរ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តដែលកំពុងរីកដុះដាលទូទាំងពិភពលោក។

Meta គ្រោងបង្កើតកម្មវិធីឯករាជ្យថ្មីនេះឡើង ដើម្បីបង្កើនការប្រើប្រាស់របស់ជាជំនួយការ AI នៅក្នុងគ្រួសារនៃកម្មវិធីទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុនរួមមាន៖ WhatsApp, Instagram, Facebook និង Messenger ដោយដាក់ឈ្មោះថា “Llama 4” ។ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បាននិយាយពីជំហររបស់ក្រុមហ៊ុនថា ៖ នៅក្នុងទិដ្ឋភាពប្រកួតប្រជែងនេះ “Llama 4” នឹងក្លាយជាគូប្រជែងធំជាមួយ OpenAI និង Google ។.jpg)
Llama 4 គឺជាគំរូភាសាធំចុងក្រោយបង្អស់របស់ Meta ដែលផ្តល់ថាមពលដល់ Meta AI ហើយត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយម៉ូដែល AI ចុងក្រោយបង្អស់ពីក្រុមហ៊ុន OpenAI, Google, Deepseek និង Anthropic ជាមួយនឹងការកែលម្អហេតុផល សមត្ថភាពពហុភាសា និងប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុនបាននិយាយថា កម្មវិធីថ្មីនេះនឹងរួមបញ្ចូលជាមួយវ៉ែនតា AI របស់ Meta ផងដែរ។
.jpg)
កម្មវិធីនេះមានសមត្ថភាពដូចនឹង ChatGPT ដូចជា៖ ការសន្ទនាតាមអត្ថបទ និងសម្លេង, រចនារូបភាព, និងស្វែងរកព័ត៌មានតាមអ៊ីនធឺណិត។ អ្វីដែលប្លែកពីគេនោះគឺ កម្មវិធីនេះមានមុខងារ “Discover” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចឃើញ និងចែករំលែកការសន្ទនាជាមួយ AI ដែលមិត្តភក្តិបានតាមរយៈ Instagram និង Facebook យ៉ាងងាយស្រួល។ 
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters គឺ Meta នឹងចាប់ផ្តើមសាកល្បងដាក់ឲ្យអ្នកប្រើប្រាស់បង់ប្រាក់សម្រាប់កំណែកម្រិតខ្ពស់របស់ AI chatbot នៅក្នុងត្រីមាសទីពីរនេះ។ យ៉ាងណាមិញ បើទោះបីជា Meta AI មានលក្ខណៈស្រដៀងនឹង ChatGPT ក៏ដោយ ប៉ុន្តែវាបានបង្កើតភាពខុសគ្នាតាមរយៈការរួមបញ្ចូលជាមួយបណ្តាញសង្គម និងផ្តោតលើការចូលរួមរបស់សហគមន៍។ ហើយគេអះអាងថាវានឹងជួយបង្កើតបទពិសោធន៍ AI ដ៏ទាន់សម័យនៅក្នុងសង្គមមនសុ្សបច្ចុប្បន្ន៕










