កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែករំលែកនូវរូបភាព ក៏ដូចជាវីដេអូជាច្រើនអំពីភ្លៀងធ្លាក់ នៅតាមបណ្ដារខេត្តមួយចំនួនដូចជានៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងនៅតាមតំបន់ខ្លះទៀតថាមានលាយលំជាមួយដុំទឹកកកតូចៗ។
តាមពិតករណីធ្លាក់ភ្លៀងមានលាយទឹកកកនេះមិនមែនទើបកើតមានដំបូងនៅប្រទេសកម្ពុជាយើងឡើយ។ តាមការកត់សម្គាល់វាធ្លាប់បានកើតឡើងកាលពីឆ្នាំមុនៗកន្លងមកច្រើនដងរួចមកហើយ តែធ្លាក់តែក្នុងតំបន់មួយចំនួន និងធ្លាក់តិចតួចប៉ុណ្ណោះ។

ពេលឃើញមានការធ្លាក់ទឺកកកមកជាមួយទឹកភ្លៀងបែបនេះ បាននាំឲ្យមានការគិតខុសៗគ្នាជាច្រើន ដោយអ្នកខ្លះយល់ថាវាជារឿងចម្លែក និងគួរឲ្យព្រួយបារម្ភពីលក្ខណៈប្រែប្រួលនៃអាកាសធាតុ រីឯអ្នកខ្លះទៀតយល់ថា វាមិនមែនជារឿងធំដុំដែលគួរឲ្យព្រួយបារម្ភឡើយ។ ដូច្នេះតើការភ្លៀងដែលមានលាយដុំទឹកកកនេះជារឿងល្អ ឬមិនល្អ? ហើយតើយើងគួរមានការប្រុ.ងប្រយ័..ត្នដែរ ឬទេ?

បើយោងតាមក្រសួងធនធានទឹក និងឧត្តុនិយមធ្លាប់បានបញ្ជាក់កន្លងមកបានឲ្យដឹងថា ៖ «ភ្លៀងលាយឡំជាមួយនឹងការធ្លាក់ដុំទឹកកកនេះ កើតឡើងដោយសារ កម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសបានថយចុះយ៉ាងគំហុក។ មួយវិញទៀត ខ្យល់បក់បោកបញ្ច្រាសទិស មានល្បឿនលឿនខ្លាំង ធ្វើឲ្យធូលី និងសារធាតុមួយចំនួនប៉ើងឡើងទៅក្នុងបរិយាកាស ហើយខ្យល់នេះ ក៏នាំយកនូវម៉ាសខ្យល់ត្រជាក់ មកកាន់បរិយាកាសលើផ្ទៃដី ជម្រុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅអុកស៊ីតករក្នុងបរិយាកាស បង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះខ្យល់ត្រជាក់ ងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាម»។
.jpg)
គួរបញ្ជាក់ថា ដុំទឹកកក ដែលធ្លាក់ចុះមកនៅពេលមានភ្លៀងធ្លាក់នេះហៅថា “Hailstone” វាក៏កើតមាននៅក្នុងប្រទេសមួយចំនួនដែលគ្មានរដូវធ្លាក់ទឹកកកផ្សេងទៀតផងដែរ។ តាមពិតវាក៏ផ្ដល់ផលប៉ះពាល់ផងដែរ គ្រាន់តែមិនមែនជារឿងគួរឲ្យព្រួយបារម្ភខ្លាំងឡើយ។ ផលប៉ះពាល់ដែលវាអាចបង្ករឡើង គឺតាមរយៈការធ្លាក់ចុះមកជាដុំបែបនេះ នៅតាមតំបន់មួយចំនួនអាចធ្វើឲ្យខូចខាតដំណាំរបស់កសិករ។ មួយវិញទៀតប្រសិនបើមានទំហំគួសមនោះ វាអាចនឹងបង្ករការឈឺចាប់ពេលធ្លាក់មកប៉ះមនុស្ស កំពិតដំបូល ឬបែ..កកញ្ចក់រថយន្ត ឬផ្ទាំងសឡាជាដើម។ 
សរុបមកភ្លៀងធ្លាក់លាយទឹកកកមិនមែនជាសញ្ញាគ្រោះថ្នា..ក់ឡើយ ប៉ុន្តែអ្នកត្រូវចេះមានការប្រុងប្រយ័..ត្នក្នុងការការពារខ្លួន។ លើសពីនេះ ក្រសួងធនធានទឹក ក៏ធ្លាប់បានធ្វើការណែរនាំ និងហាមប្រាមពលរដ្ឋទាំងអស់ ដែលបានឃើញ ឬជួបប្រទះដុំទឹកកក “Hailstone’ នេះនៅពេលភ្លៀងធ្លាក់ ពុំគួរយកដុំទឹកកកនេះទៅបរិភោគឡើយ ព្រោះវាអាចបង្កឲ្យមានការប៉ះពាល់ដល់សុខភាព ដោយសារនៅក្នុងទឹកភ្លៀង ក៏មានកម្រិតជាតិអាស៊ីតខ្ពស់ផងដែរ៕










