ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងរ៉ាវម្ចាស់បំណុល ម៉ាដូណា និងកូនបំណុលតារាកំប្លែងស្រីខ្ញុងបានបង្កឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងមកហើយ ខណៈបន្ទាប់ពីស្ងប់ស្ងាត់ ម៉ាដូណា ចេញមកបង្ហោះម្តងទៀតនិងថា ស្រីខ្ញុង មិនសងលុយ៥ម៉ឺនដុល្លារទុកលុយប្តឹងវិញឬយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidx9Eo2nNtqdfpt-lJ4xsAQXfxpBxynal20nWHDPaOy7qlOxuljx41oX-pDAl1PzVHL1_VTenZ4v1AhMiOTqz-f6CDMowMJxd1pL1J9uVKIRS9HKLwrunWVVpQemtT3a_4ojJVLhjACHy3sDs8DNgeYkDL-QG4qT0pPYeFuDvH3DevjNTahjRWgANOCawC/s960/image_2024-12-12_09-49-44.png

នៅរសៀលថ្ងៃទី២៨ មេសា ម៉ាដូណា បង្ហោះវីដេអូ ស្រីខ្ញុង បង្ហាញពីប្រថ្នូលមិនសូវល្អរបស់ខ្លួនជាមួយនឹងសំណេរយ៉ាងវែងថា «បើយល់សប្តិ ឃើញបាក់ធ្មេញហូរឈាមខ្លួនឯងគេឱ្យដឹងថានាង Srey Knhong ឯងគួរសងលុយគេផង លុយ ៥ម៉ឺនដុល្លារ និងលុយអ្នកផ្សេងជាង១០អ្នកទៀតគេឆាតមកសួរថានាងឯងបានសងខ្លះទេតែនាងឯងអត់សងទាំងអស់ ហើយឆ្លើយបំផ្លើសការពិតថារកសងគេគ្រប់គ្នាទាំងមិនបានសង ហើយនិយាយសុទ្ធតែដាក់សម្ពាធ និងគេជិះជាន់ តែទុកលុយដើរទិញផ្ទះនឹងដី ជាមួយប្តីដឹងរឿងនឹងច្បាស់ណាស់ តែមិនដាក់ឈ្មោះខ្លួនឯងឆ្លាតមែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAaPTzo5kSWo7wI9IyZNXIsKzY1C3JZiFVTrsp9wn-Ld5kRe9CzZPJLtqfk0uVtfmTDZ3jHqi4DojdTH8wWYHndlMNglkOKBBNxGlCVM015AnFo5JREBs_HZ5khk-_Fo3GTV4gNBdT2DYosFDT6JAofJZhYLW-4cxkT4XrO8jimvaKlplzhNaCKxjYN4-a/s1187/image_2024-12-12_09-49-45%20(2).png
ម៉ាដូណា បន្តទៀតថា «បើប្តីវិញសុទ្ធតែធានាចេញសងជំនួស តែថោកដូចនាងឯង គឺថាឆាតមិនឆ្លើយ»។ ម៉ាដូណា បានបញ្ជាក់ថាលោកបានថតឯកសារទុកទាំងអស់ ហើយលោកចង់ដឹងមើលពេលបង្ហោះបែបនេះ តើស្រីខ្ញុងនិងប្តីទុកលុយប្តឹង ឬក៏សងគ្រប់គ្នា។ ម៉ាដូណា ក៏បន្ថែមទៀតថា មិនដឹងថាកូនៗរបស់ស្រីខ្ញុងដែលគ្នាមិនដឹងអីផង គ្នាខ្មាសគេណាស់ដែលមានឪពុកម្តាយចរិតបែបនេះ និងថាសងលុយគេទៅ កុំឱ្យបាប ហើយលោកនឹងបង្ហោះរហូតដល់ ស្រីខ្ញុងនិងប្តីសងលុយវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzqzmWNmPhePTjQXELL2BSadUZ-jblgq08Ego8Zp3PoSBvT8PmKPsq4RP6rDP56RvKVLIc3b4gh084jjfS0KhoWmlHvGhHbjjkE82J7vMaLonc33KVZacXIO0cc1HDQj0YJJSvrNCKhxQoqMJX6i04RQtnafrWnshV_YSA9kC2-k8p9guFZMPRzW7uUrKB/s2048/image_2025-02-04_15-13-27.png

គួរបញ្ជាក់ផងដែរថា ម៉ាដូណា ធ្លាប់បានបង្ហោះអំពី ស្រីខ្ញុង ពីការជំពាក់លុយមិនព្រមសងនៅលើបណ្តាញសង្គមជាច្រើនដងមកហើយ ខណៈលោកក៏បានធ្លាប់បានបោះសំដីធ្ងន់ៗថា ស្រីខ្ញុង ជាអ្នកសិល្បៈថោកទាបបំផុតកំពូលកុហករកលេខដាក់គ្មាន៕