ប្រទេសថៃ ៖ ប្រទេសថៃគ្រោងរៀបចំពិធីបុណ្យ «Diwali» យ៉ាងអធិកអធមនៅទីក្រុងបាងកក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីកែប្រែមុខមាត់ថៃឱ្យក្លាយជាទីតាំងរៀបចំពិធីបុណ្យវប្បធម៌លំដាប់ពិភពលោក និងជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរឥណ្ឌាមកពីគ្រប់ទិសទី ។ ពិធីបុណ្យនេះនឹងបង្កើនទំនាក់ទំនងរវាងពលរដ្ឋថៃ និងឥណ្ឌា តាមរយៈទេសចរណ៍ វប្បធម៌ និងជាឱកាសមាសសម្រាប់ជំរុញសេដ្ឋកិច្ចថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfJKSOFKVEFn5TgWvPrnFpURVJAU5S7pveELTuEuCAnT3xGdEVXLaPvapFsd1arwag0qnrKJM-fPcx0RbO0WFd383hjiUgilmUen7aNYSzL7jP8Fs2UecJat6_SZnhKah0rQNlPGZZJ9LxkxtXsQ3R0S7M_qA9-gbh858zBbMHqnEu-T9tqyyx4fUYxBIk/s2500/image_2025-04-29_13-46-49.png
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកស្រី ណៈលិនី ថាវិស៊ីន ប្រធានតំណាងពាណិជ្ជកម្មថៃ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា ស្ថិតក្រោមគណៈកម្មការអភិវឌ្ឍន៍ Soft Power ជាតិ បានធ្វើជាប្រធានកិច្ចប្រជុំអនុគណៈកម្មការ លើកទី២ ឆ្នាំ២០២៥ នៅអគារក្នុងវិមានរដ្ឋាភិបាល ដើម្បីពិភាក្សាពីការរៀបចំពិធីបុណ្យ «Diwali» យ៉ាងអធិកអធមនៅប្រទេសថៃ នាខែតុលា ខាងមុខ ។ កិច្ចប្រជុំនេះ ក៏មានលោក Nagesh Singh ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋាភិបាល និងឯកជនចូលរួមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGNVDes7-7sJLV2dTG6mtqFFN8vf1vswB8J7KKXu8-y8cbPgjuS2YtZRQ89VrbUwFEQZo4rgGgf5KjYHXbZWR3Ut36M7o5nuQgtbZwnIRh6u2vuSRwO84hJtoHMwR_xN1Rf7poAE_nYmqTV8UJ7iUekIK9jWTe81PhDcYpL4twNpI9AqvUknTTqowjm9Og/s1200/photo_2025-04-29_09-40-55.jpg

Diwali គឺជាបុណ្យសំខាន់បំផុតរបស់ជនជាតិឥណ្ឌា ហើយថៃនឹងរៀបចំពិធីបុណ្យនេះឱ្យក្លាយជាបុណ្យលំដាប់ពិភពលោក តាមរយៈការរៀបចំកម្មវិធីជាច្រើន ដូចជា ៖ កម្មវិធី Global Fair, កម្មវិធីទិញទំនិញ, ការបង្ហាញភ្លើងពណ៌, ការប្រគំតន្ត្រីឥណ្ឌា និងការតុបតែងទីកន្លែងនានាក្នុងទីក្រុងបាងកក ។ ពិធីបុណ្យនឹងប្រកាសតាមអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យជនជាតិឥណ្ឌារស់នៅប្រទេស និងជនជាតិឥណ្ឌានៅក្រៅប្រទេស ស្មើជាង៣៥លាននាក់ បានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4YvgzLUKmkZfU4QCt8bHI44jZaKKKdg-zx0R7Glab9Q5kNo0CXpe3eMrxdy-_wbofucktiV3U7_ehbCwgPVi2kTkkgfK10xXVvIhb6OsInxDZG84eSAMm8toCq5B4QXxcWeLwp2QU5mLiGBMMsn36AveoXqLkBx9Qcp2nDq_fsq3u-NKGN1VYqsr8fGP/s696/image_2025-04-29_13-46-52.png

ការរៀបចំពិធីបុណ្យនៅប្រទេសថៃ គឺផ្តោតលើភ្ញៀវទេសចរឥណ្ឌាគ្រប់ប្រភេទ មិនថាយុវជនឥណ្ឌា ឬជនជាតិឥណ្ឌាមកកម្សាន្តជាលក្ខណៈគ្រួសារ ដោយថៃនឹងបង្កើនជើងហោះហើរត្រង់ និងការរៀបចំដំណើរកម្សាន្តជាក្រុម ។ ក្រៅពីនេះ ថៃនឹងពិភាក្សាជាមួយក្រុមហ៊ុនឯកជនឥណ្ឌាដើម្បីឱ្យចូលរួមគាំទ្រ និងទាក់ទងទៅកាន់រដ្ឋាភិបាលឥណ្ឌាឱ្យជួយផ្សព្វផ្សាយពីការរៀបចំពិធីបុណ្យ «Diwali» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUygZiCeqmmdxlmVLudHnoyKUbotK67MAm7rKO8P4ELcJVVApsdTy6bOj_jwc3gECJVujX36NCk1eX1Q8XVE1li4MqFj-YK7UJyFfOH_5eA_qwpbtl_a30tqOzKf7289fyQ33TCBEJYJBHYF7JecrNlgDwi7BezEtZywHFI1axwExAxwvmnuCOt3FQR9i/s976/photo_2025-04-29_09-40-55%20(2).jpg
វាជាឱកាសមាសក្នុងការប្រើប្រាស់កម្លាំង Soft Power របស់ថៃដើម្បីជំរុញសេដ្ឋកិច្ច ព្រមទាំងបង្កើនទំនាក់ទំនងរវាងពលរដ្ឋថៃ និងឥណ្ឌា តាមរយៈទេសចរណ៍ វប្បធម៌ និងការលក់ទំនិញដែលជនជាតិឥណ្ឌាពេញនិយម រួមមាន ៖ ត្បូង គ្រឿងអលង្ការ ផលិតផលសុខភាព និងកែសម្រស់ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ណៈលិនី ថាវិស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQCRWp6Cq4agdo8o27SE0ZDv2EGoAzTpbk4G1CBiM36AEU-X7qJmKV2naFcS38kLpmV3THP2_DsIe6CknRqX4Z0Mi23byxEE1PYsvn0dPtuBrRrnWgJ8_JqOdWFRgCrHGbPeVamFNPIKnLuPGfMeAuFOfnoC-dnaSU7LJ5U9MkH_ISDI5JBTaRg43PrD5/s800/photo_2025-04-29_09-40-55%20(3).jpg

ចំណែកលោក Nagesh Singh ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសថៃ បានគាំទ្រការអញ្ជើញសិល្បករ និងក្រុមវប្បធម៌ឥណ្ឌាមកចូលរួមក្នុងពិធីដើម្បីធ្វើឱ្យបរិយាកាសកាន់តែអធិកអធម ។ លោកជឿជាក់ថា ពិធីបុណ្យនេះនឹងដើរតួសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងពលរដ្ឋថៃ និងឥណ្ឌា និងជំរុញសេដ្ឋកិច្ចរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-cAQfUAfGuGick3cb_reXBs67w6rO67k15LChBvE8QfqgjeKgHg-1i44tkBIou5WC8dCtIRiaJp_1sEBdjn1su7p60n3dqlnIbUEU5leaseVKipTB0aMQklWIXlL4w03sZQou7jOElGCfB7FTSMKySMN6PxTIy84_MtDz38y2yY-ducQRDq-aFg3RTCIt/s1024/photo_2025-04-29_09-40-55%20(4).jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ប្រទេសថៃបានទទួលភ្ញៀវទេសចរឥណ្ឌា ស្មើជាង២លាន១សែននាក់ និងទទួលបានចំណូលជាង៧ម៉ឺន២ពាន់លានបាត ។ ថៃរំពឹងថា នៅឆ្នាំ២០២៥នេះ ភ្ញៀវទេសចរឥណ្ឌានឹងកើនឡើងដល់ជាង២លាន៣សែននាក់ ឬកើន១៤.២៦% ដែលបង្ហាញពីសក្តានុពលខ្ពស់ក្នុងការជំរុញសេដ្ឋកិច្ចថៃតាមរយៈវិស័យទេសចរណ៍ ៕