លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពោលសរសើរមិនដាច់ពីមាត់ទៅកាន់បវរកញ្ញា កុយ អេនណា ដែលប្រឹងប្រែងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយឆ្លងកាត់ការលំបាកយ៉ាងខ្លាំងទាំងមិនទទួលបានថវិកាអ្វីឡើយក្រៅពីពាក្យថាអរគុណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7yCgjfy-8hVnWhsPvyaerQWHmcIKbq4yFSHWOu4GVKtT-HgC5O09OQQTml-1l2Qp7EIYRQhKGTfRQTZnOSma1DZ_9HDf-V0QbSMS_N7QbbvEoO6wg2y836_yGfmXFXOZHTeMT8eFv7Wk3rnRKgVWwD5LhoCNwgiHoWLS0-auk0SXi5wuphgeH_bf-mis8/s2048/image_2025-04-28_09-49-57.png

នៅថ្ងៃទី២៦ ខែមេសា មានសិល្បករសិល្បការិនីជាច្រើនរូបបានចូលរួមក្នុងកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ក្រោមប្រធានបទ «សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ»
ដោយមានការតាំងបង្ហាញជូននូវសម្លៀកបំពាក់មង្គលការខ្មែរតាំងពីសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងពិព័ណ៍ផលិតផលផ្សេងដែលធ្វើដោយដៃ។ ក្នុងព្រឹត្តិការណ៍វប្បធម៌នេះបវរកញ្ញាដ៏មានឈ្មោះបោះសំឡេង កុយ អេនណា ក៏បានចូលរួមដោយបានស្លៀកពាក់ចងពុងកាន់ក្អមយ៉ាងស្រស់ស្អាតក្នុងបែបជានារីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsrEynW1QOhSxlybv0pCjxL77dEl7Ati9fkDHV5X3mCaiKXETsfeOaA2OfdlwUgLsC9yOgbevqZH5O3i4X1Ze_B6dGFJQXHRvi0W2DJmwxalGRLzSXL00WKSyIZAcpxGCoylQ0UdS4rgBxlMjIh2ERpb3ILB3-gIYUnuitNacp2tW4lPrOXy8w_cCq9Dd/s2048/image_2025-04-28_09-50-04.png

អ្វីដែលធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍នោះ កុយ អេនណា គឺទទួលបានការសរសើរពីថ្នាក់ដឹកនាំនៅក្នុងកម្មវិធីពីការខិតខំប្រឹងប្រែងរបស់នាងក្នុងការលើកស្ទួយវប្បធម៌ខ្មែរ។ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា «កុយ អេនណា ដែលថតនៅបឹងព្រលិតគឺមានការអាណិតខ្លាំង ព្រោះត្រូវឈ្លើងទាម តែទោះជាយ៉ាងណានាងធ្មេចភ្នែកប៉ះចេញថតទាល់តែចប់ សូមកោតសរសើរតែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixkW13fPgpegjPdvvnAEp4NRVmg7AKSRUhJDD9wBdVKbNDvrQx-Fz-Xu9m3zDeHl3-2RS7z2DrDja911jjhZD0IUIiJGy_ajYlA5PQWbG4gptuTcXQkmeqexmuPxinFJQRAt15b-8bJnEvO_KTLLaPJA5sluHCF-mhNX1xJnKIt835H3YE6i6NnNHzA-w9/s2048/image_2025-04-28_09-50-08.png

លោកជំទាវបានបន្ថែមថា «នេះហើយជាទឹកចិត្តសិល្បករសិល្បការិនី ហើយការថតនោះមិនបានលុយនោះទេ ដោយលោកជំទាវបញ្ជាក់ដែរថា សិល្បករផ្សេងទៀតសុទ្ធតែមិនបានលុយដូចគ្នា ហើយគ្មានអ្វីក្រៅពីលើកដៃអរគុណនូវទឹកចិត្តសិល្បករសិល្បការិនី។ហើយកុយ អេនណា មិនត្រឹមតែឈ្លើងទាមទេណែនាំបឹងឈូកបឹងប្រលិតទាំងលោកជំទាវផ្ទាល់រកទីតាំងមិនឃើញឡើយរកឡើងបីខែ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRNf-2QeZrjoafXRaBsY6bBKRutpHIZRG9un1mOAdNGKiDwGxT16SVzfsfQMYsk1JLydt2s6ZcWMZot1RdOXir-nd_6K1huWlxyAWOcxIv_wvWjcy9zTDFill8QM66Jx8ux4VH1S4Q3D1cz43WfWiu1rH5Q7XkRw-Q1CS2k3YuGyW5J5RRLpTyvXpO-iT/s2048/image_2025-04-28_09-50-11.png

គួរឱ្យដឹងថា តាមរយៈសកម្មភាពកន្លងមកគេសង្កេតឃើញថា កុយ អេនណា បានចូលរួមថតទីតាំងស្អាតៗជាច្រើននៅក្នុងប្រទេសកម្ពុជារួមទាំងក្រៅស្រុកមួយចំនួនទៀតហើយនាពេលបច្ចុប្បន្ននេះទស្សនិកជនបានចាប់អារម្មណ៍ខ្លាំងចំពោះពណ៌សម្បុររបស់នាង។ ជាមួយនឹងការផ្លាស់ប្តូរខ្លួនឯងកាន់តែស្រស់ស្អាតនេះ កុយ អេនណា បានបង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មានបវរកញ្ញាចក្រវាលកម្ពុជាធ្វើឱ្យអ្នកគាំទ្រជាច្រើនរពឹងថានាងនឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញានេះ៕