សហរដ្ឋអាមេរិក ៖ លោក Trump បានកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតក្រោយទទួលសំឡេងឆ្នោតច្រើនបំផុត ប៉ុន្តែតាមលទ្ធផលការស្ទង់មតិពលរដ្ឋអាមេរិកចំនួន១,៦៧៨នាក់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយ CNN សម្ភាសន៍តាមអនឡាញ និងទូរស័ព្ទបង្ហាញថា ប្រជាប្រិយភាពរបស់លោក Trump ធ្លាក់ចុះមុនកាន់តំណែងអាណត្តិទី២ បាន១០០ថ្ងៃ ។ លើសពីនេះ ពលរដ្ឋបានផ្តល់ពិន្ទុទាបសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងនៅអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeuGdVZROF0fzIRfsfWX-ZSKoEVQ2iwSe79Qsfnpa7e6dNOd22wKQO1oJilN11UIa1GCtD5yZVbJV_fuI8JAd-WycK-YSRQ_c77QV7v-FH9sp2R4G2tbbiuPajvbx3h9YiJJoqDANJsfjgcVqzSTi9g_o7kOantMAH_RUOL32ExVk_DISxPxUG211xRLb2/s1020/image_2025-04-29_08-32-56%20(2).png

ការស្ទង់មតិរបស់ CNN ដែលធ្វើឡើងដោយអង្គការស្រាវជ្រាវ SSRS បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ គឺពលរដ្ឋអាមេរិកទទួលស្គាល់លទ្ធផលការងាររបស់លោក Trump ស្មើត្រឹម៤១% ប៉ុណ្ណោះ ។ វាជាអត្រាទាបបំផុតសម្រាប់ប្រធានាធិបតីអាមេរិកដែលទើបឈ្នះឆ្នោត និងកាន់តំណែងមិនដល់១០០ថ្ងៃ បើគិតចាប់ពីការកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោក Dwight D. Eisenhower កាលពីជាង៧០ឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHGgcZZm9wStmJoxUaJV9LQ7yQOl1siNAzpR2oyaC2tUPRSZj9ch2L5jV1GbngSTLcImM6aI7oHTxs6G_g8mi3Kx-7EFtloE1UhfrA1WJvr4iHYozUxZbvIb11oo8h925dSQAnJzqomOnllO2_0TkeZFsb4Vj1dEl-QeMxaNjmlc3Ul43VVkpCi3m9jaLJ/s2000/image_2025-04-29_08-32-56.png
ការទទួលស្គាល់លទ្ធផលការងាររបស់លោក Trump បានធ្លាក់ចុះ៤% ចាប់ពីខែមីនា ដល់ចុងខែមេសា ឆ្នាំ២០២៥ និងធ្លាក់ចុះ៧% បើគិតចាប់ពីចុងខែកុម្ភៈ កន្លងមក ។ ពលរដ្ឋស្មើត្រឹម២២% ប៉ុណ្ណោះ ដែលទទួលស្គាល់លទ្ធផលការងាររបស់លោក ដែលនេះជាអត្រាទាបបំផុត ខណៈពលរដ្ឋ៤៥% មិនទទួលស្គាល់លទ្ធផលការងារលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_zaP6q7_Tl3NS4vGrTUyj_wae6NBMLtI1TF6ZuCpBktELomkzfBkff846lxxUz35P5oJ2mYMbphgcwuKymNp7fXbA5PqD-yqVdMCkAHplO8AwPB2yVdbT99ahMaWgvlD6PBLt3KYvm-E1UOHM4s-6Ex9FRschpXKGjPXg9qGQMWAP4DpUP9xPRqUQA2Ss/s1500/image_2025-04-29_08-32-58.png
ពលរដ្ឋបានផ្តល់ពិន្ទុទាបសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗរបស់លោក Trump ហើយទំនុកចិត្តរបស់ពលរដ្ឋទៅលើសមត្ថភាព និងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់លោកក៏ធ្លាក់ចុះដែរ ។ វិធានការដំឡើងពន្ធទំនិញរបស់លោកបណ្តាលឱ្យមានការលក់ចេញក្នុងទីផ្សារភាគហ៊ុន ហើយពលរដ្ឋបារម្ភពីតម្លៃទំនិញកើនឡើង ខណៈពលរដ្ឋត្រឹម៣៥% ទទួលស្គាល់ការដោះស្រាយអតិផរណា ធ្លាក់ចុះ៩% រីឯការទទួលស្គាល់វិធានការពន្ធធ្លាក់ចុះ៤% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp0bszKSeYfpCpQ-MTluGq1Izj1YlDmTWoFP9nH950S8qiFOO_usRizU-MTnBWMuZGir-OzqtH9PaZ_DZt9R1K6_MIulOHqS_p-bEunHfkGOm9FgHvtt9xeyPkcNRz4cx4yOU_7mphfnOByb5ZhU4xllz3DT7wrUK-EHOp3rVHxkpNvAgDjySQLYVwYxMX/s800/image_2025-04-29_08-32-59%20(2).png
ពលរដ្ឋឆ្លើយតបការស្ទង់មតិ ស្មើ៥២% មានទំនុកចិត្តលើសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក Trump ដែលធ្លាក់ចុះរហូតដល់១៣% ពីការស្ទង់មតិរបស់ CNN កាលពីខែធ្នូ ឆ្នាំ២០២៤ ។ ការផ្តល់ពិន្ទុរបស់ពលរដ្ឋទៅលើការគ្រប់គ្រងរដ្ឋាភិបាល ធ្លាក់ចុះ៦% នៅសល់ត្រឹម៤២% តាំងពីខែមីនា ឆ្នាំ២០២៥ ដោយសារលោក Trump ព្យាយាមកាត់បន្ថយមន្ត្រីរាជការយ៉ាងច្រើន ។ អ្នកឆ្លើយតបការស្ទង់មតិ៤៣% យល់ថា លោក Trump បានបំពេញការងារសម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាល ខណៈអ្នកឆ្លើយ៥៧% យល់ថា លោកពុំចាំបាច់ធ្វើទេ ពីព្រោះនាំឱ្យប្រទេសធ្លាក់ក្នុងវិបត្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5GFPdyCKw7VRat5J6dTT6ZS4AKNQRgecevhKmuZYE8rZNQqOkSr3umG4J5ggAg5bKwBKsV0mqMeRTrVIrCpw0ArqB-k8DPMNpEljBY56x0NZrDohyphenhyphen7n8cmptUiAbOUeqpwVC0LMxpv36A8M4Mbjs3WjH4umMeVGp8O8c0WKeriXPEyKa8zDhgaYieZ62/s1500/image_2025-04-29_08-33-00.png
ចំណែកគោលនយោបាយការបរទេសរបស់លោក Trump ដូចជា៖ អាមេរិកធ្វើជាមិត្តជាមួយរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន, ការឈប់ផ្តល់ជំនួយក្រៅប្រទេស គឺពលរដ្ឋត្រឹម៣៩% ប៉ុណ្ណោះដែលគាំទ្រលោក ខណៈពលរដ្ឋ៦០% ពុំគាំទ្រ ហើយពលរដ្ឋមួយចំនួនតូចមានទំនុកចិត្តលើការដោះស្រាយបញ្ហាការបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCHV0HVsryppK8RA49okeO-j1hOvI3SNd-LjXmhr3gryrEuDgLsYc_YqZMji5FGEwSpvgavOsZoB93zpAalwvH9IrdJhggP643ZAL_Wr5I7RHHZikn-D7s8KX4Kvbn6k3Jyn0WyDovfqpRhE7bjes4_SAAy2f8exUSiGufDyDlEI6zjhKxibhldu19Lag/s2000/image_2025-04-29_08-32-59.png

ការដោះស្រាយបញ្ហាជនភៀសខ្លួនរបស់លោក Trump ក៏ទទួលការគាំទ្រតិចពីពលរដ្ឋដែរ គឺពលរដ្ឋត្រឹម៤៥% ប៉ុណ្ណោះដែលគាំទ្រលោកឱ្យបណ្តេញជនភៀសខ្លួន ធ្លាក់ចុះ៦% បើធៀបនឹងខែមីនា ឆ្នាំ២០២៥ ។ ប៉ុន្តែលោក Trump ទទួលបានពិន្ទុខ្ពស់ពីពលរដ្ឋ គឺការដោះស្រាយបញ្ហាយេនឌ័រ និងមនុស្សកែភេទ ដែលពលរដ្ឋ៥១% គាំទ្រចំណាត់ការរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhawUFecEKwUEDE7wVDUnG4XZTcJH8D3Q0ZeWVLE_nHVPZuv5f0yQFqLPjtVCy7IMhH8SWbAYRbhwhR_H_rWv8epu_TOA_0eZqNhxYfvFDG-hfKbqLGSCIeL5vzFihT3FVp_6Hj6mH-6bnTdWl3ogxyz_vD5SAJMAhVtwrStL11ted7aAFzUfMcLlz8bvcl/s926/image_2025-04-29_08-32-59%20(3).png

ពលរដ្ឋយល់ថា លោក Trump បានប្រើប្រាស់អំណាចប្រធានាធិបតីគ្មានការទទួលខុសត្រូវ ពីព្រោះលោកចេញបទបញ្ជាច្រើនដើម្បីផ្លាស់ប្តូររដ្ឋាភិបាល និងប្រឈមជាមួយការប្តឹងក្នុងតុលាការ ។ ពលរដ្ឋជាង៥២% ជឿថា ការកាន់តំណែងអាណត្តិទី២ របស់លោក Trump នឹងធ្វើឱ្យអាមេរិកឈានទៅរកការផ្លាស់ប្តូរយូរអង្វែង ខណៈពលរដ្ឋ៣៦% ជឿថា ការផ្លាស់ប្តូរនានានឹងបញ្ចប់ក្រោយលោក Trump អស់អាណត្តិ ហើយពលរដ្ឋ១២% ជឿថា លោកដឹកនាំប្រទេសពុំរីកចម្រើន ៕