ពើងថ្ម គឺសំដៅផ្ទាំង ឬដុំថ្មទំហំធំដែលដុះចេញពីភ្នំ ឬលយចេញមកក្រៅមានសណ្ឋានខុសថ្មភ្នំធម្មតា ព្រោះវាអាចបញ្ចេញរូបរាងទ្រេត ទាល និងពេលខ្លះអាចនិងមានល្អាងនៅខាងក្រោម។ ពើងថ្ម ដែលល្បីនិងមានមនុស្សស្គាល់ច្រើនជាងគេគឺថ្មមាសនៃព្រះចេតិយចៃធីយោ ជាពិសេសវាពេញនិយមខ្លាំងសម្រាប់អ្នកកាន់ព្រពុទ្ធសាសនានៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuGmPUq9y3Vua0qoHefeaW0-tpGSUdrVKIfHFJKC4wiiCgdNSpUE330P6QGznEVzu3TZtTUFUlZOwSp0EJdYZGlz2IbodV4Y44UHA-m61Wm9sBtSmX-SXBatPRCdx5W85f4a4ObYwuwnWwHEYPrTA-9BGyl3s9WdPZnfr291EJIuCiQKiPi1o16lRKyhE7/s800/image_2025-04-28_13-32-56.png

ប៉ុន្តែតាមពិតទៅ នៅកម្ពុជាក៏មានពើងថ្មធម្មជាតិជាច្រើនផងដែរ ហើយមានទំហំធំជាងពើងថ្មនៅមីយ៉ាន់ម៉ារាប់សិបដង គ្រាន់តែមិនសូវមានការផ្សព្វផ្សាយទើបមិនសូវមានអ្នកស្គាល់។ ដូច្នេះថ្ងៃនេះសូមលើកយកពើងថ្មចំនួន ៣ នៅប្រទេសកម្ពុជាដែលមានបង្កប់នូវប្រវត្តិ និងជំនឿអរូបិយដ៏អស្ចារ្យ៖

១. ពើងដៃរា ៖ ពើងថ្មនេះស្ថិតនៅក្នុងភូមិទឹកលិច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន។ មូលហេតុដែលមានឈ្មោះថា “ពើងដៃរា ឬ ពើងគំនូរ” គឺបណ្ដាលមកពីនៅលើថ្មនេះមានរូបគំនូរបាតដៃមនុស្សដែលរាចេញម្រាម៥ និងមានរូបគំនូរផ្សេងទៀតដែលបន្សល់ទុកតាំងពីសម័យបុរេប្រវត្តិមក។ ភាពអស្ចារ្យនៃពើងនេះ គឺដោយសារតែវាមានជើងទម្រតូចមួយប៉ុណ្ណោះ ប៉ុន្តែថ្មដែលនៅខាងលើនោះនៅតែអាចឈរនឹងថ្កល់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXW3Db4hCMw0FOvfa0R0ualJ7qX1MFLIrhkGTwPdXualUoDSL2nVuWNvlDEMSGiDVpND_9QiG2FUGezIupN2Yb8ByMGS9rIkrVkblKgPFoXkmofbVT7yIM86lQwMcnS981vza8Q_JfWQEHS5Mijm0ZcoKrAyFerpMdq8G7V65k-XSLi3FoJy96ngHgm2f/s2657/image_2025-04-28_13-34-39.png

បើតាមជំនឿរបស់អ្នកស្រុក ទីតាំងថ្មនេះត្រូវបានគេនិយាយតៗគ្នាធ្លាប់ជាទីកន្លែងដែលអ្នកមានឫទ្ធិអំណាចប្រកួតគ្នា ដោយមានទាំងការយកសត្វដំរីមកជល់ផ្ដួលពើងថ្មនេះផងដែរ ប៉ុន្តែវានៅតែមិនដួល។ នៅខាងក្រោមថ្មនេះក្បែរជើងកំណល់របស់វា គេសង្កេតឃើញមានកំប៉ុងជើងធូបរបស់អ្នកស្រុក និងអ្នកដំណើរជិតឆ្ងាយមកបុណ្យស្រន់សុំសេចក្ដីសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqhKvIJuaVGpiJrRnyA759i-tzNkjE3wd_Y-ALq3ziCFxFUiHv7K6mXrYKeFvL00iy1jsoSN9AsNJ-qY3PZCioTbRfg61F4ddzfOrS2qcz0wDe1WzbpPJQoMU-sjNpk5vyqRBq8ziXBvdbCjAEy0QF3E07-k8WuBxvq0v429t8Ow6r-rthPcloK7ACfGOt/s1280/image_2025-04-28_13-34-42.png

២. ពើងថ្មភ្នំព្រះធាតុ ៖ ទីតាំងរបស់ភ្នំនេះគឺស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីក្រុងភ្នំពេញ។ ក្នុងចំណោមពើងថ្មជាច្រើននៅប្រទេសកម្ពុជាដែលត្រូវបានគេរកឃើញ និងស្គាល់ឈ្មោះវាអាចជាពើងដែលអស្ចារ្យជាងគេ ក៏ព្រោះតែវាមានទំហំធំនិងខ្ពស់យ៉ាងខ្លាំង។ ក្រៅពីនោះ វាគឺជាកន្លែងសក្ការៈបូជាដ៏ពេញនិយមមួយសម្រាប់ពុទ្ធសាសនិក តាំងពីសម័យដើមដែលព្រះពុទ្ធសាសនាទើបមានវត្តមានឡើងនៅលើទឹកដីខ្មែរ។ បើតាមប្រវត្តិ គេនិយាយថាកាលពីសម័យអាណាចក្រភ្នំ មានភិក្ខុ២អង្គជាជនជាតិឥណ្ឌាបានមកផ្សព្វផ្សាយសាសនា ហើយជ្រើសយកទីតាំងនេះក្នុងការគង់ និងបង្កើតជាវត្តអារាមឡើងមក។ ពើងថ្មនៅលើភ្នំព្រះធាតុនេះ ពិតជាមានទំហំធំខ្លាំងណាស់ ពោលគឺធំជាងពើងថ្មមាសដាក់តម្កល់ព្រះចេតិយចៃធីយោរាប់សិបដងឯណោះ។ ប៉ុន្តែមិនមានភាពល្បីល្បាញជាអន្តរជាតិនោះទេត្បិតជាទីតាំងគោរពបូជាតាមបែបព្រះពុទ្ធសាសនាដូចគ្នាក៏ដោយ ក៏ព្រោះនៅទីនេះមិនទាន់មានការរៀបចំគួរឲ្យទាក់ទាញ និងមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwGnVrywnmU-3W1dL8EG5WhCyiuJ2ZdoPkGyxQdzgCJcpqXJpfleYsW9IeVLdsfg3NihtL7rMVxE8oBn9qnAArPC44dbLL9ohQDbj6H2_F3riBT0dcIh7sfHFz3XgrkrIcXRcfrES6QuHxM8N2o-6CNfaXxyE2HQsSWOWCGrkQ4IZaOJ94NlE7lrkGGxRf/s1024/image_2025-04-28_13-34-42%20(2).png

៣. ពើងគំនូរ ៖ ទីនេះជារមនីយដ្ឋានប្រវត្តិសាស្រ្តមួយនៅភ្នំគូលែន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីរួមស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ នេះត្រូវបានគេហៅៗមកដោយសារតែគេឃើញមានរូបចម្លាក់ជាច្រើននៅតាមផ្ទាំងថ្ម។ ចម្លាក់ទាំងអស់នោះត្រូវបានគេសិក្សា និងបកស្រាយថាបានឆ្លាក់ដោយមនុស្សសម័យដើម ដែលមានអាយុកាលជាង៩០០ឆ្នាំមកហើយ។ ចំណុចដែលអ្នកទៅទស្សនាហើយតែងចាប់អារម្មណ៍ខ្លាំងជាងគេ គឺចម្លាក់ថ្មពីផ្ទាំងធំៗដែលម្ខាងមានរូបព្រះវិស្នុផ្ទុំលើសត្វនាគអន្នន ចំណែកមួយទៀតមានរូបព្រះព្រហ្មគង់លើផ្កាឈូក បែរទល់មុខដាក់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAYITSSsHNHrOUx6A7-tp2hUJHwjZJoRJoouAtmHPCmFHzkBU9p6KJ-w9rhzFuzVul-lDBG9roeA9yaTvpI8o5QfaBw2rIMZd0XaNfuc3HxQAbkLcBwSOdGdUr0GfjSCbdG8tYD6pmSylBFQrnIDO2RzhL1NOndQ_9RawmFjoQkZFm38h-d2PB9FCkgShO/s1280/image_2025-04-28_13-34-42%20(3).pngក្រៅពីនេះក៏មានចម្លាក់ផ្សេងទៀតដូចជា រូបនាងលក្សី រូបព្រះគណេសភ្នែក៣ដៃ៨ រូបសត្វគ្រុឌ រូបសត្វគ្រុឌ ។ល។ បន្ថែមពីនេះ វាគ៏ចាទីកន្លែងសក្ការៈបូជារបស់អ្នកដែលមានជំនឿទៅលើរឿងអរូបិយ មកបន់ស្រន់សុំសេចក្ដីសុខផងដែរ៕