ប្រទេសចិន ៖ ក្នុងការអភិវឌ្ឍន៍ដ៏ជឿនលឿន និងឆាប់រហ័ស នាពេលថ្មីៗនេះប្រទេសចិនបានដាក់ដំណើរការនូវបណ្ដាញអ៊ីនធើណេតល្បឿនលឿនបំផុត ជាប្រភេទបណ្ដាញអ៊ីនធើណេតពាណិជ្ជកម្ម (Commercial Network) ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេបង្អស់ដែលមានអ៊ីនធើណេតល្បឿនរហូតដល់ 10GB។.png)
របកគំហើញនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Huawei និង China Unicom បានចាប់ផ្តើមបង្កើតរួមគ្នានូវបណ្តាញអ៊ីនធឺណេត 10GB ដំបូងបង្អស់នៅក្នុងខោនធី Sunan ដែលមានទីតាំងនៅក្នុងខេត្ត Hebei ប្រទេសចិន នេះបើតាមការរាយការណ៍របស់ Azernews ដោយដកស្រង់ចេញពីគេហទំព័របច្ចេកវិទ្យាក្នុងស្រុក Mydrivers ។

បណ្តាញនេះប្រើប្រាស់បច្ចេកវិទ្យា 50G Passive Optical Network (PON) ដែលមានល្បឿនទាញយកជិត 10GB ពោលគឺ 9,834 Mbps និងល្បឿន Upload រហូតដល់ 1,008 Mbps ដែលវាមានល្បឿនលឿនខ្លាំងជាងបណ្ដាញអ៊ីនធើណេតទូទៅ។
ល្បឿននេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាច Download ភាពយន្តកម្រិត 4K ដែលមានទំហំ 20G ក្នុងរយៈពេលតឺជាង ២០វីនាទីប៉ុណ្ណោះ ។ អ្វីដែលរឹតតែអស្ចារ្យសម្រាប់បច្ចេកវិទ្យាមួយននេះ គឺវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តម្រូវការប្រើប្រាស់លើវិស័យ Livestream, Gaming , ឧបករណ៍ VR/AR, បច្ចេកវិទ្យា Cloud និងប្រព័ន្ធអេកូឡូស៊ី។
.png)
ចំពោះការដាក់ឱ្យដំណើរការដំបូងនេះ គឺការសាកល្បងដែលគ្របដណ្តប់លើទីតាំងមួយចំនួននៅក្នុងប្រទេសចិនរួមមាន៖ Huawancheng Park និង Xiong’an High-Tech Zone។ ហើយសម្រាប់ Xiong’an គឺជាទីក្រុងអនាគត ដែលគេបានកំណត់សម្រាប់ការធ្វើតេស្តបច្ចេកវិទ្យាកម្រិតខ្ពស់។ លើសពីនេះ រដ្ឋាភិបាលគ្រោងនឹងពង្រីកបណ្តាញ 10G ទៅកាន់ទីក្រុងធំៗផ្សេងទៀតដូចជា ប៉េកាំង សិនជិន សៀងហៃ និងក្វាងចូវ ប្រសិនបើមានតម្រូវការច្រើននៃអ្នកប្រើប្រាស់។
ប្រទេសចិនឈានមុខគេនៃបច្ចេកវិទ្យា broadband សកល តាមរយៈការសាក់ប្រើប្រាស់សាកល្បងនេះ ដោយវ៉ាដាច់ប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង អារ៉ាប់រួម និងកាតា ដែលសុទ្ធតែជាប្រទេសមានកម្រិតអ៊ីនធឺណេតកម្រិតខ្ពស់។ ហើយចិនថែមទាំងបានសន្យាថា នឹងផ្តល់សេវាអ៊ីនធើណេតដែលលឿនបំផុត និងអនុញ្ញាតឱ្យមានយុគសម័យថ្មីនៃកម្មវិធីឌីជីថលសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្មនានា៕










