ទីក្រុងប៉េកាំង៖ ទីក្រុងប៉េកាំងកំពុងរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបញ្ញាសិប្បនិមិត្ត (AI) និង chatbots ដល់សិស្សកម្រិតបឋមសិក្សា ដោយកំណត់វាជាផែនការនៃកម្មវិធីសិក្សាថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1v4l4V8pJGSPD0hrrr5plMZkk1A4uMQdZQeTb_6VOLEHddXdHlTgSeIvFKoLEsk2sx5Ge4xD5TQGqKDlAqpyoU50_9JGfbABPctI2lzcWHpT2AmdyFaFqdQAv8sKe4vFh4n_PnNUvDBXOsDsL0y_OL-yRscA4f6_zdupW8bjRnrxcSa-S61vAvis6eSdS/s512/image_2025-04-21_08-29-37%20(2).png
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Fortune បាននិយាយថា៖ នៅទីក្រុងប៉េកាំង កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើង នឹងត្រូវបង្រៀនឲ្យចេះប្រើប្រាស់ chatbots, យល់ដឹងពីគោលគំនិត AI ជាមូលដ្ឋាន និងស្វែងយល់ពីក្រមសីលធម៌ក្នុងការប្រើប្រាស់ AIផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVf98BaBreloAb48NZ13JY8scmvt04ilXgUtGmH1bq2OCjYAmir1mpVxuMgR8Bx1ybryl26OcnxdKNPHlDSVodP8IoOy2oNJPrLEci9_kaPAi4QGZwOgP2BLmvyjpznmDeUx5lXweqmBuEXy835OiuGJp00S_JFv-NYUkWqdkj9Rxb-NbcMmtyfqloELGe/s1280/image_2025-04-21_08-29-37%20(3).png

ប្រភពដដែលបានបង្ហាញតៀតថា៖ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះតទៅ គណៈកម្មាធិការអប់រំក្រុងប៉េកាំងបានប្រកាសថា នៅតាមសាលារៀនអាចដាក់បញ្ចូលម៉ោងបង្រៀន AI ទៅក្នុងមុខវិជ្ជាដែលមានស្រាប់ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន ឬផ្តល់ជូនវាជាវគ្គសិក្សាដាច់ដោយឡែកតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBuKcETPe9kYguGv_WeFqhyphenhyphenHypFTEjKi8SxdIWMFE2gKKXfSKcGgyDcmDTswz_De01BPJaUJ-CLVBbCRUY6y123saWIYnXNOv1Wr6f-DA2aCmdI-IYP3XVjUrK_URlHMC4c1SKB82nm1w8mh3KJCOPvsBktBwUQ6ANp2FaEESZScOng6ovGNGSKxQncypV/s1024/image_2025-04-21_08-29-37.png

ប្រទេសចិនចាត់ទុកការបង្រៀន AI ពីដំណាក់កាលដំបូងដល់កុមារ គឺជាធាតុសំខាន់ក្នុងការជំរុញការប្រកួតប្រជែងរបស់ចិននៅក្នុងឧស្សាហកម្ម AI ពិភពលោក។ កាលពីខែធ្នូ ក្រសួងអប់រំចិនបានជ្រើសរើសសាលារៀនចំនួន 184 នៅទូទាំងប្រទេស ដើម្បីសាកល្បងកម្មវិធី AI ដែលក្រោយមកបានឲ្យដាក់នៅទូទាំងប្រទេស។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសចិនលោក Huai Jinpeng បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ AI ដោយហៅវាថាជា “គន្លឹះមាស” សម្រាប់ប្រព័ន្ធអប់រំរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhchaMYixxoT9qflN6kMtFF1e3jAftOmXrKJSwVxyRoOwdVhniEaW9zmY2oUR4oIjH-M0HNWCIUHIccS1DEofCqB-IRj2S6i8f-Yw37QsYFzHEtS57VKTIxiwSKp0KcxI2GQg8bBNd8PlYNh5qSbMiQ7zx7HKExO45icrp4FL3YFpvS4OBA0VbsEUIdr_6_/s1020/image_2025-04-21_08-29-38.png

តាមរយៈការបញ្ចូល AI ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន ប្រទេសចិនមានគោលបំណងអភិវឌ្ឍអ្នកជំនាញ AI ជំនាន់ក្រោយ ឲ្យយល់ដឹងអំពី AI ពីវ័យក្មេងទៅ ដើម្បីអាចមានគំនិតច្នៃប្រឌិតថ្មីៗបានឆាប់រហ័ស និងអាចក្លាយជាស្ថាបនិកដូចជាលោក Liang Wenfeng អ្នកបង្កើត DeepSeek និងលោក Wang Xingxing ស្ថាបនិក Unitreeជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8QJXwGEt_23OQN1aOzfZwn842H_S60Ghc_6VNVmKuihexbs-RYrCgFm8sNGQj-rCKiJiIbLXRk5VyCvN6qeX5EhzIu0wn001RLtuzvz0NhfMPseW0_UXEArR1Xs-RKIfklzu6WVn79fUQfFl5BztypjXADYhcwg30bQLzxbYB7t0KqOfqP5_RUphGd34n/s1403/image_2025-04-21_08-29-39.png

ក្រៅពីប្រទេសចិន ក៏មានប្រទេសមួយចំនួនផ្សេងទៀតក៏កំពុងបញ្ចូល AI ទៅក្នុងការអប់រំផងដែរដើម្បីតាមឲ្យទាន់ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូចជា ប្រទេសកាណាដា អាមេរិក អង់គ្លេស កូរ៉េខាងត្បូង និងជាពិសេសប្រទេសអេស្តូនីបានចាប់ដៃគូជាមួយ OpenAI ដើម្បីណែនាំមុខងារ ChatGPT Edu សម្រាប់សិស្ស និងគ្រូបង្រៀនវិទ្យាល័យផងដែរ។ គំនិតផ្តួចផ្តើមនេះ គ្រោងនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ ដើម្បីផ្តល់ការគាំទ្រលើការសិក្សាដែលដំណើរការដោយ AI ស្វ័យប្រវត្តិកម្មក្នុងកិច្ចការរដ្ឋបាល និងឧបករណ៍ធ្វើផែនការមេរៀននៅតាមសាលារៀន៕