រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ជាមួយនឹងទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារ។
ក្នុងនោះរដ្ឋាភិបាល គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿន៩ខ្សែ ចែកចេញ២ដំណាក់កាលដែលរួមមាន៖
- ក្នុងរយៈពេលខ្លីមធ្យមពីឆ្នាំ២០២៣-២០២៧ មាន ៤គម្រោង ចាយទុនវិនិយោគប្រមាណជាង ៤ពាន់លា
- ដុល្លារ ក្នុងរយៈពេលវែង ២០២៨-២០៣៣ មាន៥គម្រោង ក្រោមទុនវិនិយោគប្រមាណជាង៣ពាន់លានដុល្លារ
ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ មានចក្ខុវិស័យមានចក្ខុវិស័យបន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងក្នុងផ្ទៃប្រទេស។
គម្រោងទាំងនេះ រួមបញ្ចូលនូវគម្រោងតភ្ជាប់ពីមធ្យោបាយដឹកជញ្ជូនមួយទៅមធ្យោបាយដឹកជញ្ជូនផ្សេងទៀត និងទៅកាន់មណ្ឌលឡូជីស្ទីក ព្រមទាំងបែងចែកជារយៈពេលខ្លី និងមធ្យមចំនួន៩០គម្រោង និងរយៈពេលវែងចំនួន ៩១គម្រោង៕










