ពិតជាមិនធម្មតា! អ្នកវិទ្យសាស្រ្តបានអះអាងថា សត្វចចករោមសដែលដែលបានផុតពូជកាលពីជាង ១ម៉ឺនឆ្នាំមុន អាចនឹងមានវត្តមានសារជាថ្មីម្ដងទៀតនៅលើភពផែនដីក្នុងពេលឆាប់ៗ ក្រោយក្នុងមន្ទីរពិសោធន៍របស់ពួកគេបានបង្កើតសត្វចចកមួយប្រភេទឡើងមកដោយយកគម្រូរDNA របស់សត្វផុតពូជនោះបានមកបង្កាត់បានសម្រេច។
សត្វចចករោមស ឈ្មោះ Dire Wolf គឺជាពូជចចកដែលរស់នៅតំបន់ត្រជាក់ខ្លាំង និងរស់នៅតាំងពីសម័យ Pleistocene។ ដោយកត្តា អាកាសធាតុប្រែប្រួល, សត្វធំៗចាប់ធ្វើជាចំណី, ការវា..យប្រហារគ្នាទៅមកជាមួយក្រុមសត្វផ្សេង, មនុស្សធ្វើការបរបាញ់ និង ការហ្ស៊ែនរបស់វាថយចុះ ព្រោះការបន្ដពូជជាមួយសត្វចចកពូជផ្សេង សត្វចចកប្រភេទនេះត្រូវបានផុតពូជ កាលពីចន្លោះ ៩,០០០ ទៅ ១២,៥០០ឆ្នាំមុន។
យោងតាមប្រភព BBC បានឲ្យដឹងថា៖ កាលពីចុងឆ្នាំ២០២៤ អ្នកវិទ្យសាស្រ្តនៅមន្ទីរពិសោធន៍ Colossal Biosciences បានប្រកាសពីជោគជ័យ ដែលគេបានបង្កើតបានកូនចចកចំនួន២ក្បាល ដោយប្រើប្រាស់បច្ចេកទេសកាត់ និងតហ្ស៊ែន (CRISPR) ជាមួយនឹង DNA នៃពូជចចកស Dire Wolf។ បច្ចុប្បន្នពួកវាទាំង២មានអាយុជាង ៦ខែ និងមានសុខភាពល្អធម្មតា។.jpg)
យ៉ាងណាមិញ កូនចចកថ្មីទាំង២នេះ មិនមែនជាពូជចចក Dire Wolf សុទ្ធនោះទេ ប៉ុន្តែវាទទួលបានរូបរាង លក្ខណៈ និងឥរិយាបថស្រដៀងនឹង Dire Wolf ស្ទើរទាំងស្រុង។ ពួកវាមានហ្សែនមួយចំនួនដែល គេសំយោគពី dire wolf ប៉ុន្តែមិនមែនជាកូនកំណើតផ្ទាល់នៃ dire wolf ពិតៗទេ ព្រោះពួកវាត្រូវបានគេផ្ស៊ាំនឹងចាក់បញ្ចូលទៅនឹងពូជចចកធម្មតា (Gray Wolf)។
ការបង្កាត់ពូជសត្វបានជោគជ័យដែលស្រដៀងគ្នាមួយទៀត គឺបានធ្វើទៅលើសត្វកណ្ដុរ ដែលត្រូវបានអ្នកវិទ្យាសាស្រ្តប្រើប្រាស់បច្ចេកទេស CRISPR Method ធ្វើការសំយោគលើហ្ស៊ែនរបស់សត្វដំរីរោមវែង Mammoth ហើយបានបង្កើតជាសត្វកណ្ដុរប្រភេទថ្មី ដែលមានរោមវែង និងត្រូវបានគេហៅថា Woolly Mice។.jpg)
ថ្វីត្បិតថាគេនៅមិនទាន់អាចទាញយកពូជសត្វដើមឲ្យមានមានជីវិតវិញបាន១០០%ក្ដី ប៉ុន្តែនេះគឺជាឧទាហរណ៍ដ៏សំខាន់ក្នុងការបង្ហាញពីអនាគតនៃលទ្ធភាពរបស់បច្ចេកវិទ្យាក្នុងការទាញយកសត្វដែលផុតពូជទាំងឡាយ តាមរយៈការកាត់តហ្ស៊ែន រឺ DNA ដែលយកមកពីផូស៊ីលដែលគេបានរកឃើញ៕










