ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ភ្ញៀវទេសចរពុំហ៊ានលេងទឹកសមុទ្របាងសែន នៅខេត្តឈុនបុរី ប្រទេសថៃ និងបានប្តូរគម្រោងទៅលេងទីក្រុងផាត់តាយ៉ា ក្រោយពីទឹកសមុទ្រប្រែជាពណ៌បៃតងចាស់ ស្រដៀងតែបៃតង ថែមទាំងមានក្លិនស្អុយឆ្អាប ខណៈអាជីវករលក់ដូរចំណីអាហារនៅឆ្នេរសមុទ្របាងសែន បារម្ភពីចំនួនភ្ញៀវទេសចរធ្លាក់ចុះពេលចូលឆ្នាំថ្មី ។ បន្ទាប់ពីទទួលដំណឹងនេះ មន្ត្រីធនធានសមុទ្រក៏បានយកទឹកសមុទ្រនទៅពិនិត្យរកមូលហេតុ និងជឿថា មិនលើស១សប្តាហ៍ទេ ទឹកសមុទ្រនឹងមានពណ៌ធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSCR8wA5gnddUWe5jVkAySbShfobVAoOOOuLDlCyeK3zArxmTw7DthrVS0dcFgIDswAM1mytiGImeQN3YiSAa2S_uQN9IlbS4Vi2AaNvTkw4SqLEP1ViDIf_BHPHs8eQG9hBY8ez3lYu1OoWESXN7TvOOOhsk2TdoZVpIuAw87-ptlCd-rbkkAuubBy0v/s628/image_2025-04-11_09-31-12.png

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រុមសារព័ត៌មានថៃបានធ្វើដំណើរទៅពិនិត្យនៅឆ្នេរសមុទ្របាងសែន ខេត្តឈុនបុរី ក្រោយពីភ្ញៀវទេសចរដែលមកកម្សាន្តឆ្នេរសមុទ្រ ជូនដំណឹងមកថា ទឹកសមុទ្របាងសែន បានប្រែជាពណ៌បៃតងចាស់ម្តងទៀត ស្រដៀងតៃបតង រហូតធ្វើឱ្យបរិយាកាសនៅឆ្នេរសមុទ្រស្ងប់ស្ងាត់យ៉ាងខ្លាំង ។ កន្លងមក នៅពេលជិតចូលឆ្នាំ មានភ្ញៀវទេសចរជាច្រើននាំកូនចៅមកកម្សាន្តនៅសមុទ្របាងសែន ពីព្រោះជាពេលដែលកូនៗពួកគេសម្រាកពីការសិក្សាយូរថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAvN_wWe313k2W25fVHL3ZSRZy2Zjc1Pnar0bArmnST4oMM5B65WjQ-1VVsShANQuCqcmzcLG71Mjw1p1GgegKldDY0z5PDBXvTtOAXb0PfsSxJpDs3U33z1-DvEUDEV-QYsS0sdEIf1r8yTvQmDsiTm6ylBSxH52sgmCEREWP0vUlCIKCzxptnPhF4MOr/s600/image_2025-04-11_09-31-11%20(2).png

ក្រោយការពិនិត្យទឹកសមុទ្រឃើញថា បរិយាកាសនៅឆ្នេរសមុទ្រមានសភាពស្ងប់ស្ងាត់យ៉ាងខ្លាំង រីឯភ្ញៀវទេសចរមកកម្សាន្តនៅសមុទ្របាងសែន ពុំហ៊ានចុះលេងទឹកសមុទ្រ ដោយសារបារម្ភពីផលប៉ះពាល់សុខភាព និងស្បែក ។ រីឯអាជីវករលក់ដូរចំណីអាហារនៅឆ្នេរសមុទ្រ និយាយដូចៗគ្នាថា វានឹងប៉ះពាល់ដល់វិស័យទេសចរណ៍ពេលចូលឆ្នាំថ្មី បើទោះជាទឹកសមុទ្រប្រែពណ៌ គឺជាបាតុភូតធម្មជាតិក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hYzKFISpp0X6IoYaqL5ajxhnUqkwttJN3C0grPBWHreLfwIMCFMjZ-KG3iKqHTJEQbHCeR-KSnBtNkwNQYB9IAsOG-Zy_U0sVkVnEu7IJI4pPeI3U1SAc8HQLv3aZZDr4AvsnrMEfZL7GVuwhbo56HGW52bM_Zogckbfaf6SLbrw80Jfvzt8id1RjXaF/s600/image_2025-04-11_09-31-11%20(3).png
លោក យ៉ករីទ្ធខាចន អ៊ុនចៃ មន្ត្រីជំនាញមកពីនាយកដ្ឋានធនធានសមុទ្រ និងឈូងសមុទ្រថៃ បានយកទឹកសមុទ្របាងសែន ទៅត្រួតពិនិត្យ ក្រោយពីទទួលដំណឹងថា ទឹកសមុទ្រប្រែជាពណ៌បៃតងចាស់ ដោយសារបាតុភូតធម្មជាតិ ។ លោកជឿថា បាតុភូតនេះនឹងកើតឡើងមិនលើស១សប្តាហ៍ រួចហើយ វានឹងមានពណ៌ដូចធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimLAsVJHk2yFmeIvFhIVHrRalMuqU4cTKONE8u_Njdx1tCS7ZIKo8DNm96Vcp3FNPwLC647gJ0rGu_IrA0DvwSTH_1PTnXAM35ZUC_0LQT8n0WAHk9BRXcSkQl-8ij5XWhJCaTJKhNmDYhP7Yw9PcnSDhPTTi_WGK_jfXSqz2xjXI3vaX1QKJXlFeUV1tf/s1280/image_2025-04-11_09-31-11.png

បាតុភូតធម្មជាតិកើតឡើងដោយសារទឹកភ្លៀង និងខ្យល់បក់សារធាតុអាហារក្នុងសមុទ្រទៅកាន់ច្រាំង ជំហ៊ានដំបូង ពុំទាន់ជ្រាបពីប្រភេទសារធាតុអាហារក្នុងសមុទ្រទេ ទើបពុំអាចសន្និដ្ឋានថា តើទឹកសមុទ្រធ្វើឱ្យប៉ះពាល់ស្បែកដែរឬអត់? ភ្ញៀវទេសចរពុំហ៊ានលេងទឹកសមុទ្រ ប៉ុន្តែវាជាបាតុភូតធម្មជាតិ ហើយសូមភ្ញៀវទេសចរកុំភ្ញាក់ផ្អើល ។ នេះបើតាមការលើកឡើងរបស់លោក យ៉ករីទ្ធខាចន អ៊ុនចៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-vJeqFFNNne4MKSbArz0wfe2R5QDZzb9g7P9vOdmAqi6LfrBVFv4QqrqzZMDv2kKNtPUB8n9btQbX1qfKnPVmaS7YHklz9hClY5fFQZKEBX1ni_zz7NcHXFvMIjQL5oZtr1cG6hfgDi9yXbvij9hJZQ3JPNUKB-eQddtWXgE7_yrxF4f6GpIxDcJrZcM0/s1280/image_2025-04-11_09-31-12%20(2).png

តាមការសាកសួរលោក សុផាកន ស៊ិរីថាសាណាក់គុន ដែលបាននាំគ្រួសារធ្វើដំណើរពីខេត្តប៉ាថុមថានី ប្រាប់ថា លោកចង់មកលេងទឹកសមុទ្របាងសែន ប៉ុន្តែពេលមកដល់ឃើញវាមានពណ៌បៃតងចាស់ ទើបលោកពុំហ៊ានលេងទឹកសមុទ្រ ។ លោកពុំដឹងថា តើវាប្រែពណ៌កើតឡើងតាមធម្មជាតិឬក៏អត់ ហើយបារម្ភពីផលប៉ះពាល់សុខភាព ស្បែក បើលោកបណ្តោយយឱ្យគ្រួសារលេងទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAt3NmKuxWHNZ_mlaFDJsxcIKnkp9ki-1v1Gr5POP3YYfAPjvnq7yesN1MS5MxHeEbfV7qk_q6SQA2bbZlC-AGWM624Wpmp6pUll60vP8oQLxa9TK3zc1_h8so5tIr6ulMtxkcYFSJVPXkrA_puWp7k6tPPswvcQLQZGVS2C4o8jTkolUTn6QZY4-j-GO4/s960/image_2025-04-11_09-31-12%20(3).png

លោក សុផាកន ប្រាប់ថា ៖ «ពេលមកដល់ឆ្នេរសមុទ្របាងសែន ស្រាប់តែឃើញបែបនេះ ខ្ញុំក៏ធ្វើដំណើរទៅលេងនៅទីក្រុងប៉ាតាយ៉ា ជំនួសវិញ ពីព្រោះទឹកសមុទ្រចាប់ផ្តើមមានក្លិនស្អុយ និងឆ្អាបម្តងម្តាល» ៕