ប្រទេសជប៉ុន ៖ Kawasaki គឺជាក្រុមហ៊ុនផលិតមនុស្សយន្ត និងបច្ចេកវិទ្យាដ៏ល្បីល្បាញនៅប្រទេសជប៉ុន បានធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីក្រុមហ៊ុននេះបង្ហោះវីដេអូយានជំនិះជើង៤ ឈ្មោះ «Corleo» ក្នុងបណ្តាញសង្គម សម្រាប់ឱ្យមនុស្សជិះទៅកាន់កន្លែងផ្សេងៗដែលពោរពេញដោយឧបសគ្គ ពីព្រោះវាអាចហក់លោតឡើងលើកំពូលភ្នំខ្ពស់ៗ ក្នុងព្រៃ ឬហក់ទៅគ្រប់ច្រកល្ហកដែលពិបាកធ្វើដំណើរទៅដល់ ។ Corleo គឺជាយានជំនិះរួមបញ្ចូលគ្នារវាងម៉ូតូ និងសត្វតោ ដូច្នេះហើយ ទើបវាមានរូបរាងដូចម៉ូតូផង និងសត្វតោផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir8pQTxvu__oxxeUWhRlTCqEQ6scWQ-o4a3SV0V7rN5E5Zy6T9PlkT1UDPrVh9kiVZSpAUD4M1KL03Vl03YpPN6fD6TjxJHQJfs6_KdBFsgW3sDeprG8T2L-HAA8SQFGqh46N4LlfkVRqwY_VLgUtAjlr26Nd4qgRHQnYaYOx2cvyE8LajuyoaTG693vs1/s1200/photo_2025-04-10_14-31-25%20(2).jpg

ក្រុមហ៊ុនជប៉ុនបានផលិតយានជំនិះ Corleo ដែលមានរូបរាងថ្មីប្លែកពីគ្រឿងយន្តផ្សេងៗសម្រាប់ឱ្យមនុស្សអង្គុយលើខ្នង ស្រដៀងគ្នានឹងអង្គុយលើខ្នងសេះ ។ វាអាចហត់លោត ឬរត់ដោយប្រើប្រាស់ជើងទាំង៤ ដើម្បីឱ្យមនុស្សអាចជិះវាលើដីពុំរាបស្មើ ឬជិះទៅកន្លែងលំបាកៗដែលពិបាកធ្វើដំណើរទៅដល់ ។ រូបរាងខាងក្រៅរបស់វាស្រដៀងនឹងសត្វតោយន្តដែលមានក្បាល ហើយក្បាលនេះនឹងប្តូរជាអេក្រង់តូចមួយសម្រាប់ប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3FsV-fzSckRld0tZdsHixH7YxvakTsCPOOKXo_Ptdk5jSDszXIEkaAe-8Vdx22PC697Gjtga6EF2ddxx7SJIXSpZ-eDnVxnfjrV7Wx5rPnYO3pCX6x-3SL5FisP0U5zk67OVx9QVROx16MJ4lvXZHwLJG5BmjD6LMva1qAYG4Oybzl7NReh9c2MqyPUfl/s720/image_2025-04-11_08-45-57.png
យើងអាចផ្លាស់ប្តូរទំហំខ្នងរបស់វាសម្រាប់អង្គុយបាន ហើយខ្នងនេះស្រដៀងនឹងកើបម៉ូតូធម្មតា ខណៈជើងទាំង៤ ត្រូវបានផលិតឡើងឱ្យមានសភាពរឹងមាំដើម្បីទប់ទល់នឹងការប៉ះទង្គិចផ្សេងៗ ។ លើសពីនេះ Corleo អាចឱ្យមនុស្សជិះលើខ្នង ចំនួន២នាក់ ខណៈក្នុងខ្លួនវាបំពាក់ដោយបច្ចេកវិទ្យា AI សម្រាប់គ្រប់គ្រងការប្រើប្រាស់ ។ រីឯថាមពលប្រើប្រាស់សម្រាប់ឱ្យវាហក់លោតទៅទីខ្ពស់ៗ គឺជាថាមពលស្អាតអ៊ីដ្រូសែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2FXJNXyqbNuR4QUZKkf6mP9AIAT10AMhXf50d0pumwQMCo_b-1hk282JgA6YKp_8hMZLzDmD6IC2igNiXC47PWJO1lI8V3mMINhj60srg0KyP8UwDfyXWaqUHJ1nu7ANL6wtkIY7R_kR-R_5k6dZG2esJBTnj378mxLYTJJan2o72VvCiIlB5vV8Q-Oe/s1166/photo_2025-04-10_14-31-25.jpg
បើតាមវីដេអូរបស់ក្រុមហ៊ុន Kawasaki បង្ហោះក្នុងបណ្តាញសង្គម គេបានឃើញយានជំនិះ Corleo អាចហត់លោតទៅកាន់ទីខ្ពស់ៗ និងរត់ពីកន្លែងមួយទៅកន្លែងមួយយ៉ាងឆាប់រហ័សដូចក្នុងភាពយន្ត ។ វាបានលោតឡើងលើកំពូលភ្នំខ្ពស់ និងលោតចុះមកក្រោមវិញ ឬរត់លឿនដូចសត្វតោ ឬលោតផ្លោះបានឆ្ងាយទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-NbTa7hcNmMkdcMr65QE-t2EgRWsGGH7MDtIvi7zSmQ9zRiNS_15v6yGe9iuyteJxBh4OYWgntDOc3F84q0-PUD152nU_tBdwtw_j9t1Dvzfe02qaWeiAN7DlBTMCbu254rws1z0-bAvpQCpxcWZMFAQBLKBO6aYhJSyzB3-rGozLXQu3nbvfcg6jX5b/s2560/image_2025-04-11_08-45-56.png

Corleo គឺជាគ្រឿងយន្តដើរតួជាយានជំនិះប្រភេទថ្មីសម្រាប់ការធ្វើដំណើរលើផ្លូវលំបាក ដោយប្រើប្រាស់បច្ចេកវិទ្យា AI វិភាគពីការបម្លាស់ទីយ៉ាងល្អិតល្អន់ និងមានសុវត្ថិភាពបំផុត ។ ប៉ុន្តែនេះគ្រាន់តែជាគំនិតប៉ុណ្ណោះ និងពុំទាន់បានផលិតនៅឡើយ ហើយយើងត្រូវរង់ចាំសិនថា តើក្រុមហ៊ុន Kawasaki នឹងអាចផលិតយានជំនិះនេះសម្រាប់ប្រើប្រាស់ពិតប្រាកដដែរឬទេ? រីឯក្រុមហ៊ុនសង្ឃឹមថា នឹងផលិត Corleo ឱ្យចេញជារូបរាងលឿនបំផុតនៅឆ្នាំ២០៥០ ៕