ប្រទេសអូស្ត្រាលី ៖ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសបដិសេធការអំពាវនាវរបស់ចិន ដែលសូមឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់អាមេរិក ដោយរដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ថា ប្រទេសអូស្ត្រាលីនឹងកាត់បន្ថយការពឹងផ្អែកចិនរឿងពាណិជ្ជកម្ម ទោះជាចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីក្តី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS7I_oNk4pYr010XfBtaXcKmwaVdRo0nRFggC6rywRGvV5f6cBb2IuRJw-ckE8eeMLPLCdFrZo4uZsYnoYusRDsyef_wefcoPHI_BiwbOVEuNR7kIUqNYAAApvgRQKkCzWbYN9690LcRJri7WUnj9jRIoowXhanouIHy4FBJLm7_iWBCZcobQ3MlOL-kVq/s584/photo_2025-04-10_16-40-02.jpg
ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Richard Marles បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News ក្រោយពីឯកអគ្គរដ្ឋទូតចិនអំពាវនាវឱ្យអូស្ត្រាលីសហការតស៊ូសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ដោយលោកនិយាយថា ៖ «យើងនឹងពុំចាប់ដៃចិនក្នុងការប្រកួតប្រជែងអ្វីទាំងអស់ ដែលកំពុងកើតឡើងពេលនេះ ។ យើងពុំធ្វើបែបនេះឡើយ អ្វីដែលយើងធ្វើ គឺការពារផលប្រយោជន៍របស់អូស្ត្រាលី និងប្រឈមមុខជាមួយហានិភ័យជាមួយប្រទេសនានា ។ អូស្ត្រាលីនឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ឥណ្ឌា អង់គ្លេស និងមជ្ឈិមបូព៌ា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7_54JGqb1Hfhblw_cZnzu_Zwv0TKDMKGxeUeYea4eRT3mP9kuF0-VKyIZn5efxG0NZAoQhwKlz_JJRTNuRoZbx_tyXP1namPh2on-klSuigK3gUDZ2vQEQQGN_0b970XU19ov5uco506XmKYM9RUV9HTrD8WKZMBGBdMsQUb8IKI5EyOdHhY6XwqjCMX/s1280/photo_2025-04-10_16-40-02%20(2).jpg

ឯកអគ្គរដ្ឋទូតចិននៅទីក្រុង Canberra ប្រទេសអូស្ត្រាលី លោក Xiao Qian បានផ្សព្វផ្សាយខ្លឹមសារមួយក្នុងកាសែត The Age ដោយអំពាវនាវឱ្យរដ្ឋាភិបាលអូស្ត្រាលីសហការជាមួយចិន ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ លោក Xiao Qian បញ្ជាក់ថា ៖ «នៅក្រោមស្ថានការណ៍ថ្មី ចិននឹងចាប់ដៃជាមួយអូស្ត្រាលី និងប្រទេសនានា ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរលើពិភពលោក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Kr0MjvOzxsJ8ivQkC6vlQeq_Ckrsjv_gAo_T6m5dZxYGlptUrn9s5zCOkV9wVVfA0sVjJNUDFcFqBO0Msn2-MK6L8uyTgB1PFeveRLeXP3RxKOHDTZ7gmRtyeWEgCTtpeawEbrhKofgYayfCyd3tfZm7sFQNgSFjQ77B__aH1cEn1HwqqcaJrWCOnmB-/s885/image_2025-04-11_08-30-38.png
កាលពីថ្ងៃទី៩ ខែមេសា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើឱ្យពិភពលោក ភ្ញាក់ផ្អើលម្តងទៀត ដោយលោកប្រកាសពន្យារពេលអនុវត្តពន្ធទំនិញនាំចូលពីប្រទេសជាច្រើន រយៈពេល៩០ថ្ងៃ លើកលែងតែចិន គឺលោកដំឡើងពន្ធទំនិញចិនភ្លាមៗ ចាប់ពី១០៤% រហូតដល់១២៥% ។ ប៉ុន្តែកាលៈទេសៈនេះជាបញ្ហាប្រឈមសម្រាប់អូស្ត្រាលី ដែលបាននាំចេញទំនិញ១ ក្នុងចំណោម៣ ទៅកាន់ចិន ខណៈទំនិញអូស្ត្រាលីនាំចេញទៅអាមេរិក ស្មើមិនដល់៥% នៃតម្លៃនាំចេញសរុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJrW4IOyMYo_WbPwygPRHrKcEhG5RfjemN9Cn-6lKNkrY1Fpqh2HgncCqjfFUVZmu0CVvXqxyBb_MB4WVrNCVG4HFMpDH08bAXhNX362XyzxYTNNIWPwPCfjaAQRkp17h8IefjSTXk6kw_wHrlgM6_45doFpS1LXLP_UciKVxiupDEylKnpPS-9J8m726/s668/image_2025-04-11_08-31-28%20(2).png

ភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងពន្ធទំនិញ និងការរឹតបន្តឹងពាណិជ្ជកម្មផ្សេងៗរវាងអាមេរិកជាមួយប្រទេសដៃគូពាណិជ្ជកម្មធំៗ គឺអាចប៉ះពាល់ដល់ការវិនិយោគ និងការចំណាយប្រាក់របស់ពលរដ្ឋអូស្ត្រាលី ខណៈលោក Trump បានកំណត់ពន្ធទាបស្មើ១០% សម្រាប់ទំនិញអូស្ត្រាលី ។ នេះបើតាមមន្ត្រីធនាគារកណ្តាលអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZXqc_dmfbfDi34-YcRDDr1lhEtwCs8uvpgIHlFbDs1GjsYWRZpWRB7XsKU0g8Zs-KsPhnllAZyPWpDcXrZEuNtNnnlp3t7vYCcU6p47-NzgqtJmGxKrAJFNdd25Bkx9SboDaNiZHJQP9Om_tMpC_Ow1Qg-kh987IcgRw3cUKf_X77Ej3-pnJ3fB28-6uC/s1020/image_2025-04-11_08-31-28.png

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា ទោះជាលោក Trump ដាក់ពន្ធពុំសមហេតុផល ស្មើ១០% សម្រាប់ទំនិញអូស្ត្រាលី ដែលជាប្រទេសសម្ព័ន្ធមិត្តជាមួយអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្តី ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលីគ្មានគម្រោងសងសឹកអាមេរិកទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcjso3ppGRIiJ1bNrq5cZuJ3IIq8r8ErwnxD4ORbDsHpcBwx0aHAX8FW430QPIKN-Cf_iocnZ5xvPV9C7rQPg_B8cV8M2WehdgSQKdFQWATnOBsx3GjI69LRbd-0ELYTesNLEZQ2prImQVdR9yTy70m_p0kE8eORcOBSeGqSZph6JrvmBuO0n_Kchzc2y/s2560/image_2025-04-11_08-31-26.png

    រដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានារួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការសហការគ្នាលើពិភពលោក នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្មរបស់អាមេរិក ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិនផងដែរ ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ៕