ប្រទេសមីយ៉ាន់ម៉ា ៖ តាមការប្រកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា ស្លា.ប់ រហូតដល់២,០៥៦នាក់, រងរបួសជាង៣,៩០០នាក់ និងបាត់ខ្លួន២៧០នាក់ ហើយរដ្ឋាភិបាលពិបាកនឹងបញ្ជាក់ចំនួនពលរដ្ឋស្លា.ប់ ដោយសាររញ្ជួយដី ពីព្រោះពលរដ្ឋស្លា.ប់ ចេះតែកើនឡើងបន្តបន្ទាប់ ខណៈការិយាល័យត្រួតពិនិត្យភូមិសាស្ត្រអាមេរិកសន្និដ្ឋានថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ អាចកើនឡើងដល់ជាង១ម៉ឺននាក់ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខពលរដ្ឋស្លា.ប់ រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី៣១ ខែមីនា តទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyk6Sn1XlZB0s0JAc6jhMbXMMP2OafaYaVLWj6sZrNen0MZLMxHQLO3E3RNX20jyxGz2K1cmC3W2hyS9L1JbaPBJ7cdw44zEddNG6J7UapW503_UIj4PVk_qygNniIq3me6VNgiGODvxOe0TsOQkQnwIrHppEUatL6AAAZV5T8_EGd4hhftXnXUV3118V/s1024/photo_2025-04-01_10-21-20.jpg
វាជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតក្នុងរយៈពេល១០០ឆ្នាំ ស្មើកម្រិត៧.៧រិចទ័រ ដែលបានកើតឡើងនៅមីយ៉ាន់ម៉ា កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី២៨ ខែមីនា កន្លងមក ដែលមានចំណុចកណ្តាលនៅក្បែរទីក្រុងធំទី២ របស់មីយ៉ាន់ម៉ា គឺទីក្រុងម៉ាន់ដាឡៃ ។ វាបានរញ្ជួយនៅទូទាំងប្រទេសមីយ៉ាន់ម៉ា និងមានឥទ្ធិពលដល់ប្រទេសក្បែរខាង ដូចជា ៖ ថៃ ឥណ្ឌា និងចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipVhDy5mYZ_pHH8kNoxz3E2uiOraHQjJ3VQif3uxBOQiqA1NMt3X1cE4ptnJQ_72v0vD0i5P2NSIZ_Up2PLGGkRiwr_Ch09GspxPvSHWoyZNVDet8v5keUURmgwxquOZYNbWDHAIbdohb-PunVgJ9wuUs1qs34Xjok6A3acwfNZ6cyRrWaYIcJY6-Hao_m/s1280/photo_2025-04-01_10-21-21.jpg
រញ្ជួយដីលើកនេះធ្វើឱ្យទីក្រុងសាកាយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយលំនៅឋានពលរដ្ឋបានបាក់រលំបន្សល់ត្រឹមតែគំនរថ្មនៅសងខាងផ្លូវ ខណៈលំនៅឋានខ្លះទៀតបាក់ខ្ទេចទាំងស្រុងសល់តែដំបូលប៉ុណ្ណោះ ។ ដូចគ្នានេះ អគារខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងម៉ាន់ដាឡៃ បានបាក់រលំអស់ធ្វើឱ្យការជួយសង្គ្រោះជីវិតមនុស្សកប់នៅក្រោមគំនរអគារកាន់តែលំបាក ។ ក្រោយរដ្ឋាភិបាលមីយ៉ាន់អំពាវនាវសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ប្រទេសនានាបានបញ្ជូនភ្នាក់ងារសង្គ្រោះ និងឧបករណ៍ផ្សេងៗមកជួយសង្គ្រោះមីយ៉ាន់ម៉ា ដែលរងផលប៉ះពាល់ខ្លាំងដោយសាររញ្ជួយដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Media Group ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_UfHhEYkmietND9oYQyqcIx87Deyn4VrBnRXk_e-rbAvRrVJV1e1fPR3UTyS-ggojAGz3GlrZCVSa9uCAhrSBCWVJHGeU3Br13_FCFxHXMskFlkxGBooNOMyXy0pdFOJzHPIX3XJUotktCKEV1DDQIcoE79PhJyuJ0MSIZC3QAa7nRacz2rlja-Fxq7_/s1280/photo_2025-04-01_10-21-18.jpg
ចំណែកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវទទួលការបរិច្ចាគប្រាក់ជាបន្ទាន់ ចំនួន៨លានដុល្លារ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ក្រោយពីមន្ទីរពេទ្យជាច្រើនកន្លែងត្រូវបំផ្លាញ ។ មន្ទីរពេទ្យជាច្រើនគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នករងរបួសទេ ទើបធ្វើឱ្យអ្នករងរបួសសម្រាកពេញមន្ទីរពេទ្យ រង់ចាំការព្យាបាល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiUGlMR1aPDATm4PsdPpr_tqiMz3gKG-O0DwpsRZpvN2qRI-icdvvt8kgIog7pF9TIji9cO8aTiLZ22VgNdvzS5l3IXM46AtlRzhZB5nC0bB4NHKAxQ8KvWiiu895VeAftL601lWxY-Ca1ySkXhpQmNdZGuKO5WHz5iCQOG498gu2xRxFmJhNGL_66j7S/s1280/photo_2025-04-01_10-21-19%20(2).jpg

អ្នកស្រី Margaret Harris មន្ត្រីអង្គការ WHO ឱ្យដឹងថា រញ្ជួយដីបានធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅមីយ៉ាន់ម៉ាខូចខាតទាំងស្រុង យ៉ាងហោចណាស់ មន្ទីរពេទ្យចំនួន៣កន្លែង ពុំអាចព្យាបាលអ្នករបួស១០០% ទេ ខណៈមន្ទីរពេទ្យ២២កន្លែងទៀតខូចខាតផ្នែកខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrlYqVe5mD3rsgoO_Fwa0ss3WJUa_OwyHMOX3gp8lk0olC8inuZgZdkb9Tq7ZfGZn0ugVl4psu4OWWLvFHfIOmbYhLCZfkhJOiEHwLcJIfgGkG04kFE6_yb4r11Inh_1sEXY5XFsK5BU_HWTFoEmG2Rp61RS7vdxjMPDzeXedCeXRuCN6tElrSoaZGfF6b/s1280/photo_2025-04-01_10-21-19.jpg

ដោយឡែក ពលរដ្ឋរស់នៅក្បែរអគារបាក់បែកឱ្យដឹងថា ពួកគេចាប់ផ្តើមធុំក្លិនសាកសពចេញពីគំនរអគារបាក់បែក ខណៈពលរដ្ឋខ្លះទៀតបានបោះតង់សម្រាកនៅតាមដងផ្លូវក្នុងទីក្រុងម៉ាន់ដាឡៃ ។ ពលរដ្ឋទាំងនេះពុំហ៊ានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញទេ ដោយសារបារម្ភពី Aftershocks កើតឡើងជាច្រើនកន្លែងកាលពីចុងខែមីនា ៕