ឡុង លីគ័ង្គ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនិងជាអតីតបេក្ខជន The Voice Kid Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមស្នើទៅកាន់អ្នកចំនួនពុំគួរមានការសើចចំអកឬឌឺដងទៅកាន់ប្រទេសថៃដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី ខណៈពលករខ្មែរធ្វើការនៅទីនោះក៏មានច្រើន។ ការចេញមកនិយាយរបស់តារាចម្រៀងវ័យក្មេងរូបនេះគេបានសង្កេតឃើញថាអ្នកមួយចំនួនបានយករឿងទុក្ខសោកនេះញែកទៅជាប្រធានបទសើចសប្បាយវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYe6Uvpgx5emzwqSw0I_rzLV6HmtM5AGTG5VjfAKB_eb-BYZQDvab3tqY4o8SDl51eFdDb3ljmcxYttliimcMNsUmjS0NyIXp_yHdIM4NPxxKnw7MVSbUOap4ypg63MDU4UN-Wwxek2n1f3KG43BoxxI27NOZSHvNcFUdPOsxVHdwV4dHRqeStqHgdPtTp/s1440/image_2025-03-29_08-37-32.png

តារាចម្រៀង ឡុង លីគ័ង្គ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅល្ងាចថ្ងៃទី២៨ ថា «សូមបងប្អូនខ្មែរយើងទាំងអស់ពុំគួរមានការសើចចំអកឬឌឺដងឡើយ ព្រោះបងប្អូនដែលជាពលករខ្មែរធ្វើការនៅទីនោះ ក៏មានច្រើនដែរ ម្យ៉ាងវិញទៀតវាជាគ្រោះធម្មជាតិ គ្មានអ្នកណាអាចស្មានដល់ទេ ហើយប្រទេសថៃក៏នៅជិតប្រទេសយើងដែរអ៊ីចឹងតិចឬច្រើនវាអាចនឹងរងឥទ្ធិពល បន្តិចបន្តួចហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-tXVI20DFb4sK0YPLNqc2sigGNHbxwW7di2tAq0RfNwAtano_JPeiiDMvABRvYOCG87P_owkV4jRA4xSZiOUYcSYpo4r-5Bja_M9BHNwmOPL5CzXTu6b5ZUpe2kOKxJQAwC2bGe2wqIhItGyHJyMlEbMQb9_eRTy4sc8Voc2N5FPMbcwZerocKuVyJoe/s1440/image_2025-03-29_08-37-33.png
ម្ចាស់បទ «នឹកកាលពីក្មេង» បន្តរៀបរាប់ថា «ដូច្នេះហើយបងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងគប្បីរយល់ដឹងអំពីវិធីការពារ ខ្លួននៅមុនពេល មានរញ្ជួយដី អំឡុងពេលរញ្ជួយដី និង ពេលរញ្ជួយដីបានបញ្ចប់ ហើយខ្ញុំក៏សូមជូនពរឱ្យ បងប្អូនខ្មែរដែលធ្វើការនៅប្រទេសថៃមានសុវត្តិភាពនិង រួចផុតពីគ្រោះមួយនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_31tPi-8EcoS_7Fi60aRqytrf33e1L8qqI8rukofLpoe2VSUeWjbtMrbEb6fqBc08o-Pg13O6FJgbrx7PNppjkJFTsxQvB3zeW2Z-NCkSv_5aw3mLl2srxN4ePwrCcIQjymFg_IAcTiqCwTetsfmK5YbmuElCGXNJYCiaW1qQK-uvQD3vFwiBZK0s7AY/s2048/image_2025-03-29_08-37-34.png

គួរឱ្យដឹងថានៅរសៀលថ្ងៃទី២៨ មីនា ប្រទេសមីយ៉ាន់ម៉ាបានជួបហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៧.៧វិចទ័រដែលធ្វើឱ្យរងនូវការខូចខាតយ៉ាងខ្លាំងរួមទាំងសំណង់បុរាណថែមទៀត ខណៈប្រទេសថៃ ស្ថិតនៅក្នុងទីក្រុងបាងកកក៏រងផលប៉ះពាល់មានការរលំអាគារកំពុងតែសាងសង់ដែលបណ្តាលឱ្យមានមនុស្សជាប់ក្នុងអាគារយ៉ាងច្រើនមានទាំងអ្នកស្លាប់និងអ្នករបួសដែលកំពុងរុករកជនរងគ្រោះបន្ថែមទៀតក្នុងហេតុការណ៍នេះ៕