ប្រសិនបើលោកអ្នកមានបំណងចង់ទិញរថយន្តមួយទឹក ឬរថយន្តជជុះ ដែលជួយសន្សំសំចៃខ្ពស់ ដោយមិនចង់ទិញទៅខុស អ្នកចាំបាច់ត្រូវមើលពីសភាពម៉ាស៊ីន ជើងក្រោម ទឹកថ្នាំ និងឆែកមើលថាតើជារថយន្តកាត់ត ពីរបីកំណាត់ឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKEXUqcMeVCv7q4laDp58EowvP5OXvaQCmPjrZ2uUb5FoBbdaeLNQ9-0wZfvHCVUY1ffJUcsLtMThN_ZtjJdk_gVl9TOib5EgDwI6bg5BrBFZ9DJC7bYewa_d_xv2H0_FyN0SuC4F7c9xdBDCQrPXYRH54GQKI37OMwLJQ_1hz9Ahg6yEgmLmVXasOrWo/s660/image_2025-03-29_13-16-48%20(2).png

ការទិញរថយន្តដំបូងក្នុងជីវិតរបស់អ្នកគឺជាបញ្ហាប្រឈមមួយ ដូច្នេះប្រសិនបើរថយន្តជជុះមានចំណុច ៥ នេះអ្នកត្រូវតែជៀសវាង និងមិនគួរទិញឡើយកុំឱ្យខាតលុយ ដែលចំណុចនោះរួមមាន៖

១.រថយន្តដែលលេងពណ៌៖ រថយន្តប្រើហើយដែលត្រូវបានលាបពណ៌ទាំងអស់ ឬផ្លាស់ប្តូរពណ៌ដើមរបសរថយន្ត គឺភាគច្រើនមានស្នាមឆ្កូត និងស្នាមប្រឡាក់តូចៗជាច្រើនកន្លែង ដោយសារតែរថយន្តមួយទឹកនេះបានឆ្លងកាត់ការបុកខ្លាំង ឬក្រឡាប់រហូតដល់ត្រូវលាបពណ៌រថយន្តទាំងមូល ទោះបីជាវាមានតម្លៃថោកប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរទិញនិងត្រូវជៀសវាងបញ្ហានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnC88h1dX8yjrMLTS6SCFyLE5JBJeOTMpfDgI87MIUfYnO1MA4SpkRtIBoZsYukmDeTO9j8C6U_7TUWgZx0kl_DRTmLfX_pGaA97DoZrnc00OQGMgz35iuKm-DXaNx9pvRodSXCY6k3CbdZK29WKd_1-p7gfHvZZg_qkxarJgIvvxEJfeSMFj3P7GXSjlq/s1400/image_2025-03-29_13-16-48.png

២.រថយន្តធ្លាប់ផ្លាស់ប្តូរគ្រឿងម៉ាស៊ីន៖ នៅក្នុងករណីនៃការទិញរថយន្តជជុះជាលើកដំបូង ជៀសវាងរថយន្តដែលបានផ្លាស់ប្តូរគ្រឿងម៉ាស៊ីន ព្រោះភាគច្រើនម្ចាស់ដើមប្រើរហូតដល់មានស្នាមជាំ និងកង្វះការថែទាំត្រឹមត្រូវ ដូច្នេះឡានបែបនេះមិនគួរប្រើទៀតទេ ដោយសារតែផលវិបាកអាចកើតឡើងនៅពេលក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg19IAqiAhcSEnibmZNPXgrigL6x88gy2TpQrVtpnHv9WV4Slr7zoOXF1-WkV9iCsb_5k2idLaQYOMQyuKKE6YNYIKpIe0Uvcx9Rdv9jeVw3miuFoTh98zgJoWrnXuyvNgfjlE5PYeUVF3uEIf_tOImnTDGfGMEsloBV-ik1f57m_8Iwcrr60cEkOmrVtdf/s960/image_2025-03-29_13-16-49%20(2).png

៣.រថយន្តដែលមានជម្រើសច្រើនពេក៖ ជាការពិតណាស់ រថយន្តមានជម្រើសច្រើន វានឹងផ្តល់ភាពងាយស្រួលកាន់តែប្រសើរ ប៉ុន្តែទោះជាយ៉ាងណា ប្រសិនបើដល់ពេលជួសជុលវា? អ្នកក៏នឹងត្រូវប្រឈមមុខនឹងវិក័យប័ត្រជួសជុលថ្លៃជាងគេផងដែរ ឧទាហរណ៍ ជាមួយនឹងកៅអីអគ្គិសនីដ៏ប្រណិត ដែលអាចបណ្តាលឱ្យខូចខាតដល់ប្រអប់លេខ និងម៉ូទ័រនាពេលអនាគតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4dIMwKTDEqRE2qfB1mgj7L8p9rC-Fl3GmKjGrjXaBecIVDJCDzopJeKrJJya0HHxe82qL6gGrPile0vNaw9ZtJ2gvi3MtM3IlplWjfWdfFzO6IHInruGbWGmj8Bbet_BXq6lsFFH1Y6pT__AvRPfC4envM5OS5vC8hScfwwQmf-KKoaIEyEKaGlKOd9Bk/s970/image_2025-03-29_13-16-49.png

៤.រថយន្តមិនពេញនិយម៖ ប្រសិនបើអ្នកទិញរថយន្តជជុះដំបូង យល់ល្អអ្នកគួរទិញរថយន្តទាន់សម័យបន្តិច ព្រោះវាអាចជាការល្អប្រសើរក្នុងការជ្រើសរើសរថយន្តទីផ្សារពេញនិយមដោយសារវាមានគ្រឿងបន្លាស់គ្រប់គ្រាន់ងាយស្រួលជួសជុល និងអាចលក់បន្តទៀតបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកទិញរថយន្តហួសសម័យ អ្នកត្រូវប្រឈមនឹងបញ្ហាពិបាករកគ្រឿងបន្លាស់ ជួសជុលថ្លៃ និងហាងជួសជុលមិនបានគ្រប់ជ្រុងជ្រោយ ព្រោះអ្នកបច្ចេកទេសមិនសូវជំនាញ ដោយគ្រឿងបន្លាស់ខ្លះអាចត្រូវរង់ចាំបញ្ជាទិញពីបរទេសច្រើនខែ ដែលនេះជាហេតុធ្វើឱ្យខ្ជះខ្ជាយពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC4QVjvtkSxrzdIVt9FWi2iW_7aObIOilCPlWA0WTNsnKUqSyDTUbcBSbAyiMsIHU4CBf6Pg0wBow0MiRVBCRijjZOhSIV6tAg4JgBpwUDl6m1njygIIecKCblaV-DNLKnx__bgQ3w9fPFY9xXRuKq596OAJL5MSCC53Lmex437vL7EFBEGJiOq0kdfhOf/s2215/image_2025-03-29_13-16-50.png

៥.រថយន្តដែលមានម៉ាស៊ីនធំ៖ ថ្វីត្បិតតែតម្លៃរថយន្តប្រើរួច ផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញក្នុងការធ្វើជាម្ចាស់រថយន្តម៉ូដែលធំក៏ដោយ ប៉ុន្តែប្រសិនបើអ្នកទិញវាជាឡានដំបូងរបស់អ្នកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរតែជ្រើសរើសឡានដែលប្រើម៉ាស៊ីនតូចចាប់ពី ១.៥ លីត្រឡើងទៅ ឬអតិបរមាមិនគួរលើសពី ១.៨ លីត្រទេ ព្រោះម៉ាស៊ីនធំប្រេងកាន់តែច្រើនត្រូវបានខ្ជះខ្ជាយ។ ជាពិសេសរថយន្តដែលមានម៉ាស៊ីន ៦ ស៊ីឡាំង គួរចៀសវាងប្រសិនបើអ្នកមិនចង់ចំណាយលុយដោយសារតែថ្លៃសាំង ដូច្នេះមានន័យថា រថយន្តដែលមានម៉ាស៊ីនធំស៊ីសាំងខ្លាំងជាងរថយន្តដែលមានម៉ាស៊ីនតូច៕