គ្រោះរញ្ជួយដីច្រើនកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោកតែម្តង ជាក់ស្តែងកាលពីពេលថ្មីៗនេះទីក្រុងបាងកករបស់ប្រទេសថៃ គឺមានការរញ្ជួយដីយ៉ាងខ្លាំងកម្រិត ៧.៣ រិចទ័រ ដែលបណ្តាលឱ្យអាគារនានា និងផ្ទះសម្បែងពលរដ្ធដួលរលំ និងបាក់ខ្ទិចខ្ទី ជាហេតុបង្កឱ្យមានភាពចលាចលទូទាំងប្រទេស។ ខណៈប្រទេសជិតផ្សេងទៀតក៏រងគ្រោះរញ្ជួយដីធ្ងន់ធ្ងរផងដែរ។
ដូច្នេះហើយតើលោកអ្នកដឹងទេថា មូលហេតុអ្វីដែលនាំឱ្យមានគ្រោះរញ្ជួយដីកើតឡើងបែបនេះ? យោងតាមគេហទំព័របរទេសជាច្រើនបានចុះផ្សាយថា មូលហេតុទូទៅដែលបណ្តាលឱ្យមានគ្រោះរញ្ជួយដី គឺដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា បណ្តាលឱ្យផ្លាកតិចតូនិកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។.png)
មានន័យថា គ្រោះរញ្ជួយដីកើតឡើងដោយសារចលនាផ្ទៃនៃផែនដី នៅពេលផ្ទៃផែនដីប្រេះ និងរងសម្ពាធ សម្ពាធទាំងនោះនឹងមិនអាចទប់ទល់បានទៀត ហើយវាក៏បញ្ចេញឱ្យផ្ទុះក្នុងទម្រង់រញ្ជួយដីតែម្តង។ ដូច្នេះសរុបមកហេតុផលដែលនាំឱ្យមានគ្រោះរញ្ជួយដីគឺពាក់ព័ន្ធនឹងចលនាផ្ទៃផែនដី រួមទាំងការបែកឆេះនៃបន្ទះថ្មនៅក្រោមដី កត្តាធម្មជាតិ និងសកម្មភាពមនុស្សដូចជា ការជីករ៉ែ ជីកប្រេងជាដើម។

វិធីការពារខ្លួនពីគ្រោះរញ្ជួយដីរួមមាន៖ ត្រូវក្រាប ឬផ្កាប់មុខចុះក្រោមនៅកណ្តាលបន្ទប់ ឬក្បែរជញ្ជាំង និងមួយទៀតបើកំពុងស្ថិតនៅក្នុងរថយន្តលើផ្លូវគួរតែបញ្ឈប់រថយន្តហើយកុំចាកចេញពីរថយន្តជាដើម។ ប្រសិនបើអ្នកស្ថិតនៅខាងក្រៅអគាររកកន្លែងចំហ ឬធំទូលាយបំផុត ព្រោះអគារឬខ្សែភ្លើងដែលបាក់ស្រុតចុះមកនឹងមិនធ្លាក់ត្រូវអ្នកឡើយ។ ប្រសិនបើអ្នកស្ថិតនៅលើស្ពាន ឬជណ្តើរថ្មើរជើងសូមចាកចេញជាបន្ទាន់៕.png)










