ផ្សារទំនើបសុវណ្ណា ដែលធ្លាប់ជាផ្សារទំនើបដ៏ល្បីមួយនៅកម្ពុជា បានផ្លាស់ប្តូររូបរាងហើយ ក្រោយពីបានបិទទ្វារអស់រយៈពេល៦ឆ្នាំ ចាំតាំងពីឆ្នាំ២០១៩។
ដើមឡើយ ការបិទផ្សារទំនើបសុវណ្ណា គ្រាន់តែជាការបិទបណ្តោះអាសន្ន ដើម្បីដំណើរការនៃការជួសជុល និងការអភិវឌ្ឍឡើងវិញ ក៏ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានផ្ទុះឡើង។
.png)
កាលខែឧសភា ឆ្នាំ២០២២នេះ ផ្សារសុវណ្ណា ធ្លាប់ត្រូវបានក្រុមហ៊ុនមានគម្រោងកែលម្អវាឡើងវិញ ប៉ុន្តែដោយសារស្ថានភាពកូវីដ បានធ្វើឱ្យដំណើរការស្ថាបនានេះ ត្រូវបានអូសបន្លាយពន្យាពេលអស់រាប់ឆ្នាំ។
បច្ចុប្បន្នទីតាំងអតីតផ្សារទំនើបនេះ ត្រូវបានផ្លាស់ប្តូរទៅជាសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជាចិន។
គួរបញ្ជាក់ថា ផ្សារទំនើបសុវណ្ណា មានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានកម្ពស់៥ជាន់ ស្ថិតក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ៕










