ស្របពេលដែលប្រទេសជិតខាងកម្ពុជា កំពុងជួបគ្រោះរញ្ជួយដី ដែលកំពុងនឹងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន កម្ពុជាហាក់កំពុងរស់សុខសន្តិភាពដោយមិនមានការព្រួយបារម្ភពីគ្រោះធម្មជាតិណាមួយនោះទេ។
ប្រទេសកម្ពុជា មិនអាចទទួលរងគ្រោះរញ្ជួយដីនោះទេ ក៏ព្រោះតែសណ្ឋានដីរបស់យើង ជាសណ្ឋានរឹង និងបិទជិតយ៉ាងល្អពីកំសួលចេញពីស្នូលភពផែនដី។
បន្ថែមពីនេះ កម្ពុជាយើងស្ថិតនៅក្នុងតំបន់ទ្រនរទ្វីបចាស់ ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ។
ទោះបីជាប្រទេសជិតខាងមួយចំនួនដូចជាថៃ វៀតណាម ឬឡាវមានគ្រោះរញ្ជួយដីនោះ ក៏វាមិនសូវមានឥទ្ធិពលអ្វីមកដល់យើងនោះដែរ។
តែយ៉ាងណាមិញ បើតាមប្រវត្តិសាស្រ្តរបស់ក្រុមជំនាញបរទេសមួយ បានបង្ហាញការសង្ស័យថា នៅតំបន់វារីអគ្គិសនីសេសាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ធ្លាប់បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ កាលពីឆ្នាំ១៩៧៨។
តែយ៉ាងណាមិញ ព័ត៌មាននេះ មិនមានប្រភពច្បាស់លាស់នោះទេ ដោយសារកាលណោះកម្ពុជាស្ថិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ច្ចេកវិទ្យាតាមដានភូមិសាស្ត្រសកលលោកនៅមានកម្រិត៕










