Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ី នឹងនាំផ្លែទុរេនវា.យលុកទីផ្សារប្រទេសចិនដោយខ្លួនឯងផ្ទាល់

ឥណ្ឌូណេស៊ី នឹងនាំផ្លែទុរេនវា.យលុកទីផ្សារប្រទេសចិនដោយខ្លួនឯងផ្ទាល់

78
0

យោងតាមគេហ័រទំព័របរទេស South China Morning ឥណ្ឌូណេស៊ីកំពុងបោះជំហានទៅមុខក្នុងយុទ្ធសាស្ត្រទីផ្សានាំចេញទុរេនរបស់ខ្លួន ដោយស្វែងរកមធ្យោបាយនាំចូលដោយផ្ទាល់ទៅកាន់ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ផ្លែឈើត្រូពិច។ ការផ្លាស់ប្តូរនេះអាចនឹងធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាអ្នកលេងទីផ្សាដ៏សំខាន់មួយដែលគ្រប់គ្រងដោយប្រទេសថៃ និងវៀតណាមនាពេលបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LCTrSycDJOY_QLQ6oW66QtHN5c6WITEb1CEwrwsbbjyaSW_nLYzSUaDMOQ4yfen4ZGNGjuLxGmH5k5dctKJCNh_FquHaUAuQBPkYalmEHndaAUVs3J-XDoqwYU9OJJUo1pr8gbFUcuAM5_1X4ONSjFKFSFZiE_E1ldGYaKa1koVhg-tTE5ohNXMY5FjO/s1000/image_2025-03-27_11-18-07.png
ចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺស្ថិតនៅក្នុងភាគកណ្តាលនៃខេត្ត Sulawesi ជាពិសេសគឺតំបន់ Parigi Moutong Regency ដែលត្រូវបានគេស្គាល់ថាជាកន្លែងដាំដុះពូជទុរេនម៉ុងថុង។ ខណៈពេលពីមុនប្រទេសឥណ្ឌូណេស៊ីបាននាំចេញទុរេន Monthong ទៅកាន់ប្រទេសចិនដោយឆ្លងកាត់ប្រទេសថៃ ដែលនេះបណ្តាលឱ្យមានការចំណាយខ្ពស់ និងពេលវេលាដឹកជញ្ជូនយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFj0avk4yjmvlnqvHosRmnw4U1uhwWVYXkHbNTsxLTf_0oPyo3Ox5W-FHIlomSHofItpiCuxZ58GM7oE5_8olVyz7lRpo13IH2MUCVpFvQmgx2DdjT_r_CnIwkh-z2xhTx41rPkFcJaD_NBq2AZiID_f100YZaoBq2toOEwJHkSx3zG2v985gR60aufWqV/s1020/image_2025-03-27_11-18-08%20(2).png
ដូចនេះដើម្បីសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ អាជ្ញាធរឥណ្ឌូនេស៊ីបានកំពុងធ្វើការអភិវឌ្ឍន៍ផ្លូវនាំចេញដោយផ្ទាល់។ ថ្មីៗនេះ មន្ត្រីគយចិនបានទៅប្រទេសឥណ្ឌូណេស៊ីដើម្បីពិនិត្យចម្ការទុរេន និងកន្លែងវេចខ្ចប់ ហើយការត្រួតពិនិត្យនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពងាយដល់ការនាំចេញដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3r_jaBeuD_h1tkIsV6AJwz8sb1_KWcsoWum25CeIx5TgETV6TxKvRZKLN4CQmgRHpfEXii2f3EYMtsrzZbS3FMWAaRgBhMT5lUB1QIEXUV3F9Gg9eUWNRtEn-xROVZuZMcb-ocHP_8iu1ZcOfvMG9QBs4BAGQLXYhchoiaWIuxDvwskDLffxoHohXXNMY/s1020/image_2025-03-27_11-18-08.png

លោក Muhammad Tahir នាយកក្រុមហ៊ុន PT Ammar Durian Indonesia បានគូសបញ្ជាក់ពីការកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមនៃការនាំចេញដោយផ្ទាល់ដែលនឹងអាចសម្រេចបាន។ លោកបានពន្យល់ថា “បច្ចុប្បន្នវាត្រូវចំណាយពេលប្រហែលមួយខែដើម្បីដឹកជញ្ជូនទុរេនទៅកាន់ប្រទេសចិនតាមរយៈប្រទេសថៃ ហើយការដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែ Pantoloan ក្នុងទីក្រុង Palu នឹងអាចកាត់បន្ថយការចំណាយពេលនេះមកត្រឹមតែមួយសប្តាហ៍ ព្រមទាំងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជិតពាក់កណ្តាលទៀតផង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IqSgWA__Zb74exMCEbsH3aRlqiBGskeY44btUKdV-at103nb1Mo5wKNH2fKcKSjR-nahHWXY02p9yxyQ0bAIV_5KYk0tULPov5LA0YAD4VWY9S1PQRNRL3TvDkoUk8oHPwAS8xLgCQvXK3uewpEhWB171b7IzEyNlI0yiwS0E23X7U_uJf3BU0vFgJIk/s1280/image_2025-03-27_11-18-16%20(2).png

ប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យ ឧស្សាហកម្មធុរេនរបស់ប្រទេសឥណ្ឌូនេស៊ីអាចបើកទីផ្សាររកប្រាក់ចំនេញបានច្រើន ដោយបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងតំបន់។ ជាមួយនឹងការកើនឡើងនៃការពេញនិយមផ្លែធុរេននៅចិន គំនិតផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ផលិតករឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកបរិភោគចិននូវជម្រើសផ្លែឈើស្រស់ និងតម្លៃសមរម្យថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSocrNq65MgOGEBQgKsrNZiqvK8YSM3xORXjZsBBx3AIIPu0UkJXv4RvJ5a2nAId5d2qKHSEUNrGNj179jTylTo8j2zyqaaGqxIQhCAE-Z2Aj2rwvaOrbbY7w-wfHka2mtcWSIwDRTd-DBE4zlHsmPZ-QzVt5grGFQRxpn5ncz0cr7BSUSEpL2kr4yjzkf/s1200/image_2025-03-27_11-18-17%20(2).png
ការអភិវឌ្ឍន៍នេះបញ្ជាក់ពីមហិច្ឆតារបស់ឥណ្ឌូនេស៊ីក្នុងការប្រជែងជាមួយដៃគូអាស៊ីអាគ្នេយ៍របស់ខ្លួនក្នុងពាណិជ្ជកម្មទុរេន និងដើម្បីធានាបានកន្លែងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក “ស្តេចផ្លែឈើ”៕