រយៈពេល១ឆ្នាំក្នុងនាមជាប្តីប្រពន្ធ ហេង វិសាល និង ជា ស្រីនា បានដឹកនៃគ្នាទៅក្រេបទឹកឃ្មុំនៅឯប្រទេសចិនតែពីរនាក់ពោរពេញដោយភាពផ្អែមល្ហែម។ ទោះបីកំពុងតែស្ថិតនៅដំណើរកម្សាន្តតែពីរនាក់ក្តី ហេង វិសាល បានបង្ហាញសេចក្តីស្រលាញ់ទៅកាន់ភរិយា ដោយនិយាយថាវត្តមានរបស់ ជា ស្រីនា បានធ្វើឱ្យលោកចេះបង្ហាញអារម្មណ៍របស់ខ្លួនទាំងការសប្បាយចិត្តនិងមិនសប្បាយចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtk6lAiNfYI3MJtAhLnMyaHbG_HN_4GS1idvfUuvsFmeCfVvPGtZz0DL1EveMqSK8cE-v-7UEqgWOejtHsWgEdpMjZNkav-h7DHA0ffm9AsGmrbPYMxMdsrcGIaJLAdXHO88WZBRTM9rMEwZ89dxQg0TgV-L1v7gGTgDE09ffgugGr1gCOIfHj6vA3rqi5/s2048/image_2025-03-27_14-46-09.png
នៅថ្ងៃទី២៧ នេះ ហេង វិសាល បានបង្ហោះរូបរបស់ ជា ស្រីនា អមដោយការរៀបរាប់ថា «មួយភ្លេតសោះ មួយឆ្នាំបាត់ហើយដែលខ្ញុំបានចំណាយជីវិតរបស់ខ្ញុំជាមួយនារីម្នាក់នេះ ពេលវេលាពិតជាដើរលឿនមែនទែន ខ្ញុំនៅចាំបានពេលដែលខ្ញុំស្គាល់គាត់ដំបូង ខ្ញុំគិតក្នុងចិត្តថាកូននេះ បែកៗ ត្រូវសប្បាយ ក៏សប្បាយ ត្រូវសេដ ធ្វើមុខសេដ ការគិតនៅពេលនោះខ្ញុំគិតថា ប្រហែលជាគាត់សម្តែងដើម្បីចង់ឱ្យបរិយាកាសរីករាយហើយ ប៉ុន្តែមានឯណានៅជិតគាត់យូរទៅ ខ្ញុំក៏ឆ្លងតាមគាត់ដែរ ៤ ៥ឆ្នាំដែលខ្ញុំនៅជិតគាត់ គាត់មិនបានប្តូរទេ គាត់នៅតែជាមនុស្សស្រីម្នាក់ដែលហ៊ានបង្ហាញអារម្មណ៍ និងហ៊ានរស់ជាខ្លួនឯងដោយមិនខ្លាចការគិតរបស់អ្នកណា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwX0CE8QDM9WkPyyM-OfPu07RNkhTU6WKiAqmTDoykoLWB0K5M0F5WvodEUoO_fOKjbR0rLDmUyvlGut3qa2unr6ibiHLJ00guR0PzgQEPfx07oWcV0QI_7N2xPIX1jNCQeEJ3i97ZPtlZ3ke-CAH5RzRMMz_TZUi84TKpJxbJZ4qPozmMiZebHtm5v5Mv/s1920/image_2025-03-27_14-46-08.png
ហេង វិសាល បន្តទៀតថា «អ្វីដែលធ្វើឱ្យខ្ញុំរឹតតែសរសើរក្មេងស្រីម្នាក់នេះទៀតគឺពីមុនខ្ញុំគិតថាគាត់មិនចេះ ខឹង អន់ចិត្តទេ ដោយសារតែមិនដែលឃើញគាត់បញ្ចេញ ដល់តែនៅជាមួយគាត់យូរទើបខ្ញុំដឹងថាតាមពិត គាត់ក៏ជាមនុស្សដូចយើងដែរ គាត់ចេះ ខឹង អន់ចិត្ត តូចចិត្ត ប៉ុន្តែគាត់មិនបញ្ចេញព្រោះគាត់មិនចង់ឲ្យឱ្យនរណាម្នាក់ឈឺចាប់ ពេលនោះទើបខ្ញុំដឹងថាគាត់គ្រាន់តែជាក្មេងស្រីម្នាក់ប៉ុណ្ណោះ មិនមែនជាទេវតាទេ ប៉ុន្តែចិត្តដែលគាត់តែងតែគិតពីគេគឺពិតជាអស្ចារ្យ»។ លោកថា «ខ្ញុំពិតជាអរគុណនារីម្នាក់នេះ ដោយសារតែគាត់ខ្ញុំចាប់ផ្តើមចេះបង្ហាញអារម្មណ៍ ខ្ញុំហ៊ានរស់ និងបង្ហាញអ្វីដែលជាខ្លួនឯងក្រៅពីធ្វើជាប្រុសរឹងមាំឡូយៗមិនមាត់ៗ ខ្ញុំអាចធ្វើជាខ្លួនឯងដែលលេងច្រើនក៏បាន សប្បាយក៏អាចបញ្ចេញបាន ពិបាកចិត្តក៏អាចបញ្ចេញបាន។ Happy 1 year anniversary o, love you»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitM3jzZOrPlhCAcF0jLQuPK-bnicY3Wu0Z1yTUyqwhvQOGuQ0Lt7KcNUTVm5FS_WZuoS_JdEJcrdjfbw9UR6PoiBMR1zsHvAnlqErisT40wNvEf4hxO1DjCLqLwxcdIX3BM73ZdVv3fMRW89msjyOgDsIc7mpiNcx8RosZ2bf4Hw_kwmXWMfKhj69E7IcD/s2048/image_2025-03-27_14-46-02.png

បកត្រឡប់ទៅកាលពីមួយឆ្នាំមុន ពិធីមង្គលការរបស់ ហេង វិសាល និង ជា ស្រីនា បានធ្វើឱ្យស្រុកខ្មែរផ្ទុះក្រើកយ៉ាងខ្លាំងបន្ទាប់ពីរៀបចំយ៉ាងគគ្រឹងគគ្រេងនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនទាំងមន្ត្រីរាជការ តារាល្បីៗប្រចាំប្រទេសកម្ពុជា។ ក្នុងបទសម្ភាសន៍មួយ ម្តាយ ជា ស្រីនា ក៏បានបង្ហាញដែរថាមូលហេតុដែលខ្លួនលើក ជា ស្រីនា ឱ្យ ហេង វិសាល ដោយសារតែ ហេង វិសាល មិនតាមយល់ចិត្ត ជា ស្រីនា ប៉ុន្តែមានការយកចិត្តទុកដាក់ចំពោះកូនស្រីរបស់ខ្លួនវិញ៕