Home ព័ត៌មានអន្តរជាតិ ថៃនឹងបញ្ចុះតម្លៃប្រេងសាំង និងម៉ាស៊ូតជារង្វាន់សម្រាប់ពលរដ្ឋធ្វើដំណើរក្នុងថ្ងៃចូលឆ្នាំថ្មី

ថៃនឹងបញ្ចុះតម្លៃប្រេងសាំង និងម៉ាស៊ូតជារង្វាន់សម្រាប់ពលរដ្ឋធ្វើដំណើរក្នុងថ្ងៃចូលឆ្នាំថ្មី

48
0

ប្រទេសថៃ ៖ គណៈកម្មការគ្រប់គ្រងមូលនិធិប្រេងឥន្ធនៈប្រទេសថៃបានកាត់បន្ថយអត្រាមូលនិធិប្រេងឥន្ធនៈ ដើម្បីឱ្យតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត ធ្លាក់ចុះ១បាតក្នុង១លីត្រ (ឬធ្លាក់ចុះ១០០រៀលក្នុង១លីត្រ) ចាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តទៅ ។ ការបញ្ចុះតម្លៃប្រេងឥន្ធនៈនឹងជួយសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្តាខេត្ត និងដើរកម្សាន្តក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ស្របពេលតម្លៃប្រេងឥន្ធនៈលើពិភពលោកធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4NBmM30kTgxJSotesyjslgG5wuDehX0eQdt4WilkJRvVm_vJNolwr3_a9W1nnKwxYif7mAvJtrTVsXXsHgvvKDaOYZv08sF7gIM77W6HBqoBukHTNZ9PqvN03LFnaoPpN3ZIBEGPcJJAoZ3KyePnGWDdKyR8ju-oaJYC6VGwLQ6K74vZT-6bxsHyRjJI1/s1024/image_2025-03-26_09-38-22.png

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក Phiraphan Salirathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល ក្នុងឋានៈជាប្រធានគណៈកម្មការគ្រប់គ្រងមូលនិធិប្រេងឥន្ធនៈ និយាយថា គណៈកម្មការបានប្រជុំកំណត់គោលការណ៍គ្រប់គ្រងតម្លៃលក់រាយប្រេងឥន្ធនៈនៅថៃឱ្យធ្លាក់ចុះ ខណៈតម្លៃប្រេងឥន្ធនៈលើពិភពលោកធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_JG8TnM3-jgykwwVD0y-zqnh4Wfeia_ogR3fQ6ybM7QzmZ0zLR2Z-Y3nEACpGHekwE7lKXVU-kxIyO3tzCXWnFozjCGf8xTd3ETOwSazf26FKoCSZnNaQ5hjvgIso_OFyFEi92Er2tt9l3H6O8vqm4YBoFG-NJcqqLNhgpYv1VxJec2DERihHrQXzDNj/s1024/photo_2025-03-25_10-30-40%20(2).jpg

កិច្ចប្រជុំបានសម្រេចអនុម័តកែសម្រួលអត្រាមូលនិធិប្រេងឥន្ធនៈសម្រាប់ប្រេងសាំង និងប្រេងម៉ាស៊ូត ដែលធ្វើឱ្យការលក់រាយប្រេងធ្លាក់ចុះ១បាតក្នុង១លីត្រ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ។ ការបញ្ចុះតម្លៃប្រេងឥន្ធនៈនឹងធ្វើឡើងជា២ដំណាក់កាល រួមមាន ៖ ដំណាក់កាលទី១ នឹងបញ្ចុះចំនួន៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២៨ ខែមីនា និងដំណាក់កាលទី២ នឹងបញ្ចុះចំនួន៥០រៀលទៀតក្នុង១លីត្រ ចាប់ពីថ្ងៃទី៤ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDWZ5f4x9PVOsxCTx6i7alQr0ygtgw53eDROutqoPLMjpB5MGR90QKk7ZZrnmSgYB4PDQmi14iQvySzsPNEws85p0SXOR7syM77gJjE8Zish12zmgUP-qpFNx7fhmRmF-8STnzvJvmHyAgQcCw7IO_zOAz6TE3I6wR4cY-NCchvFjRPSj1JeHF4vqVzpr/s1280/photo_2025-03-25_10-30-40.jpg
ការបញ្ចុះតម្លៃប្រេងឥន្ធនៈនេះ គឺជារង្វាន់សម្រាប់ពលរដ្ឋធ្វើដំណើរទៅតាមបណ្តាខេត្ត និងដើរកម្សាន្តក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ ដោយសារចូលឆ្នាំថ្មីនឹងមានការធ្វើដំណើរច្រើន ជាពិសេស រថយន្តចាក់ប្រេង ។ វាជាការជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ ដើម្បីឱ្យពួកគេអាចធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ និងដើរកម្សាន្តក្នុងប្រទេសពេលចូលឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKVRYIRLWUBUVaRXOcFh2fF5rZvUqGnvXi1PhJEDtSyCu5ZgNjHsNDqmgH_x8b6JYp2xedR4om-LPjpfWRpJGsGdh375eAV_NAZQnJVrueAp5hKIXF53BxXgUorER1aq8AWnapFWflpMxe40qJgp_rdxfimGg_FyByGmwIENy7vwTGGxLYJK-Vpr0ACmIJ/s620/photo_2025-03-25_10-30-41%20(2).jpg

សូមពលរដ្ឋមានទំនុកចិត្តថា គណៈកម្មការគ្រប់គ្រងមូលនិធិប្រេងឥន្ធនៈនឹងរក្សាតម្លៃប្រេងឥន្ធនៈឱ្យសមរម្យសម្រាប់ពលរដ្ឋ ពីព្រោះយើងធ្វើការនៅក្រោមគោលការណ៍ «បើកចំហ, តម្លាភាព និងអាចត្រួតពិនិត្យបាន» សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ និងគ្រប់វិស័យ ។ នេះបើតាមការលើកឡើងរបស់លោក Phiraphan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGOt3x5fxdES7brkXRgvv7H6iKyQG9zku7ZKnuj4IF7qSzBiDkTLaak_VwgnbzOOqcSlPbFOr_ghjPyZjyxc6MIPqi1uPKBo-RsW27rPclzsuZteSpRurapcQmMS2La8F0s76_Yv2pkrdW5fUd3JEo6dLk_qbLmXoaXK2S3TzJO6ioJ5kV3cMrkqfPkncN/s1280/photo_2025-03-25_10-30-41.jpg

គួរបញ្ជាក់ថា ប្រទេសថៃតែងតែបញ្ចុះតម្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ជាពិសេស ក្នុងថ្ងៃបុណ្យទានធំៗ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ។ វាក៏ជាការជួយជំរុញសេដ្ឋកិច្ចថៃផងដែរ ដើម្បីឱ្យពលរដ្ឋធ្វើដំណើរទៅបណ្តាខេត្តកាន់តែច្រើន ហើយចំណាយប្រាក់ទិញចំណីអាហារ និងទំនិញតាមផ្លូវ ។ ជំហ៊ានបន្ទាប់ ក្រសួងថាមពលនឹងទប់ស្កាត់តម្លៃហ្គាសកុំឱ្យឡើងថ្លៃ គឺធុងហ្គាសទម្ងន់១៥គីឡូក្រាម នឹងរក្សាតម្លៃត្រឹមតែ៤២៣បាត (ឬប្រមាណ៤ម៉ឺន៨ពាន់រៀល) ៕