ពិតជាមោទនភាពណាស់ សម្រាប់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ នៅទូទាំងពិភពលោក និងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេក្នុងឆ្នា២០២៥នេះ។
.jpg)
ការស្រង់របាយការណ៍ចំណាត់ថ្នាក់នេះ គឺធ្វើឡើងដោយ Datapandas.Org ដែលជាគេហទំព័រស្រង់ស្ថិតិលម្អិតអំពីព័ត៌មាន រឺវិស័យនានាតាមប្រទេសនីមួយៗនៅលើពិភពលោក ដូចជា៖ ការអប់រំ, ប្រជាជន, សុខភាព, សេដ្ឋកិច្ច ។ល។
យោងតាមកាលបង្ហោះរបស់ផេកក្រសួងទេសចរកាលពីព្រឹក ថ្ងៃអង្គារ ទី២៥ បានបង្ហាញអោយឃើញពីចំណាត់ថ្នាក់នៃប្រទេសទាំង១០ ក្នុងពិភពលោក ដែលចាត់ទុកជាប្រទេសដែលមានប្រជាជនរួសរាយរាកទាក់ខ្លាំងបំផុត សម្រាប់ឆ្នាំ២០២៥ មានដូចជា៖ ប្រទេសព័រទុយហ្កាល់, តៃវ៉ាន់, មិចស៊ីកូ, កម្ពុជា, បារ៉េន, ខូស្តារីកា, អូម៉ង់, កូលុមប៊ី, វៀតណាម និង កាណាដា។ ក្នុងនោះឃើញមានប្រទេសកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់លេខ៤ ទូទាំងពិភពលោក និង ចំណាត់ថ្នាក់លេខ១ សម្រាប់ទូទាំងបណ្ដារប្រទេសក្នុងតំបន់អាស៊ាន។ 
នេះមិនមែនជាលើកទី១នោះទេ ដែលប្រទេសកម្ពុជាមានឈ្មោះក្នុងបញ្ជីរនៃប្រទេសដែលមានភាពរួសរាយរាក់ទាក់នោះ ក៏ព្រោះតែជាទម្លាប់របស់ប្រជាពលរដ្ឋគ្រប់វ័យទៅហើយ ដែលតែងបង្ហាញស្នាមញញឹម ការស្វាគមន៍ និងភាពកក់ក្ដៅទៅកាន់ប្រជាជនរបស់ប្រទេសផ្សេងទៀតដែលចូលមកក្នុងកម្ពុជា៕










