សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងស្នើទូលទៅកាន់ព្រះមហាក្សត្រ ដើម្បីតែងតាំងអតីតសង្ឃ ជួន កក្កដា អោយក្លាយជាអនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា។.jpg)
ថ្លែងក្នុងឳកាសពិធីបុណ្យទន្លេ នាខេត្តតាកែវ កាលពីថ្ងៃទី ២២ ខែមីនានេះ សម្ដេចបានលើកឡើងថា៖ ដោយការមើលឃើញពីចំណេះដឹង និងឆន្ទៈរបស់លោកជួន កក្កដា ក្នុងការជួយជ្រោមជ្រែងក្នុងវិស័យពុទ្ធសាសនា ដូចនេះរាជរដ្ឋាភិបាល នឹងស្នើតែងតាំងតំណែងមួយជូនដល់លោក ដើម្បីជួយទ្រទ្រង់វិស័យនេះបន្តទៅមុខទៀត។

សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់៖ ការលាចាកសិក្ខាបទរបស់អតីតព្រះសង្ឃ ជួន កក្កដា គឺជាការសម្រេចចិត្តរបស់លោកខ្លួនឯង មិនមាននរណាម្នាក់ចាប់បង្ខំលោកផ្សឹក ដូចមនុស្សមួយចំនួនបានចោទប្រកាន់លើរាជរដ្ឋាភិបាលនោះឡើយ។ ដោយសម្ដេចបានមានប្រសាសន៍ថា ”ដូច្នេះសូមឱ្យលោកតា លោកយាយ អ៊ុ ពូ មីង អ្នកគាំទ្រជួន កក្កដា កុំមានការយល់ច្រលំ ហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថា ខ្ញុំអត់មានបង្ខំលោកទេ។ នេះគឺសម្រេចតាមរបស់ប្អូនបណ្ឌិត ជួន កក្កដា ដែលលោកចង់បានបន្ដការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិ ប៉ុន្ដែគ្រាន់តែប្ដូរផ្លូវពុទ្ធចក្រទៅក្នុងផ្លូវអាណាចក្រ ហើយយើងនឹងបន្តផ្ដល់ឱកាសឱ្យលោកបណ្ឌិត បន្ដចូលរួម ដើម្បីជួយកសាងពង្រឹងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងបន្ដទៀត”។
ឆ្លៀតក្នុងឳកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៩ ដដែលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាដល់វពុទ្ធសាសនិក បន្តគាំទ្រចំពោះគម្រោងជួយវិស័យពុទ្ធសាសនា ដែលផ្ដួចផ្ដើមដោយអតីតព្រះតេជគុណ ជួន កក្កដា ដើម្បីជាប្រយោជន៍ដល់វិស័យពុទ្ធសាសនា និងជួយកុមារជំនាន់ក្រោយដែលសិក្សានៅពុទ្ធិកសិក្សាបន្តទៅមុខទៀត៕










