កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក សុរ៉ាត់ តាន់ប្រាវេត គ្រូពេទ្យឯកទេសខួរក្បាល និងប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តឈៀងម៉ៃ ប្រទេសថៃ បានចែកចាយព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុក ដោយលោកបានដកស្រង់ការស្រាវជ្រាវរបស់ Berlin Aging Study បង្ហាញថា ៖ «សមត្ថភាពការនិយាយយ៉ាងស្ទាត់ជំនាញ បង្ហាញថា នឹងមានអាយុវែង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28K0p555AKm1bv1Zqb9TprOLDMrNNXPbhk3di-BPdDH-YP6eJI9Wv3nSREr6ns02CCet3My0HvEshr7NjuDJvMwj7fROG4BDrNFwTyALrB9DpVLnJozOayxLsyIPtV7VWGduePlHdBsL_wChIpEtru1Swy96BXMDgOvduAeoDj7o1Azha_MzU4P0H_ec4/s1000/image_2025-03-24_13-29-54.png

លោក សុរ៉ាត់ ឱ្យដឹងថា អ្នកពូកែនិយាយ ឬនិយាយយ៉ាងស្ទាត់ជំនាញនឹងមានអាយុវែង ពីព្រោះការនិយាយត្រូវប្រើប្រាស់ខួរក្បាលជាច្រើនផ្នែក ។ ពេលមានវ័យចាស់ អាយុច្រើន ខួរក្បាលពុំសូវចងចាំ គឺយើងនឹងពុំអាចនិយាយស្ទាត់ជំនាញដូចមុនទេ ពុំអាចនិយាយពាក្យខ្លះ ហើយនេះបង្ហាញពីអាយុរបស់យើងយូរប៉ុនណា ។ តើការនិយាយជួយឱ្យយើងមានអាយុវែងដូចម្តេច? តើសមត្ថភាពការនិយាយអាចដឹងពីអាយុជីវិតដោយរបៀបណា?

តាមការស្រាវជ្រាវរបស់ Berlin Aging Study បង្ហាញថា សមត្ថភាពការនិយាយដោយបង្កើតពាក្យពេចន៍យ៉ាងឆាប់រហ័ស គឺពាក់ព័ន្ធដោយផ្ទាល់នឹងអាយុជីវិតពេលវ័យជរា ។ ការស្រាវជ្រាវបានប្រមូលទិន្នន័យសមត្ថភាពនិយាយរបស់អ្នកចូលរួមចំនួន៨ដំណាក់កាល ក្នុងរយៈពេល១៨ឆ្នាំ ហើយអ្នកចូលរួមម្នាក់ៗបានសាកល្បងកម្រិតការយល់ដឹង, ការចងចាំហេតុការណ៍, សមត្ថភាពនិយាយ និងចំណេះដឹងការនិយាយ ។ ក្រោយការសាកល្បងបង្ហាញថា អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅ រហូតដល់៩ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5mEDD9HAm_aehnAlxzFvUNEdl9-QO8ssIK742a-rJaIvyxN9hkVPIxe_O0VsiEjI4Sk6_ENaYeBw43j_TsREd6j4Z-rR5kyLZSnEYoC3d1Sy4MFBYTqI2f0jxOM5c1HfoZNTF-h5O7XS1ViJp6BLnL2WL8D_73NujWGb2opxrpNSFGivHZKpuMnklSnae/s750/image_2025-03-24_13-29-54%20(2).png

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Psychological Science» ដែលបានវិភាគទិន្នន័យរបស់អ្នកចូលរួមចំនួន៥១៦នាក់ ដែលមានអាយុជាមធ្យម៨៥ឆ្នាំ ហើយបានតាមដានពួកគេរយៈពេល១៨ឆ្នាំ ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា អ្នកពូកែនិយាយនឹងមានអាយុវែងជាងមនុស្សទូទៅរហូតដល់៩ឆ្នាំ ខណៈការដំណើរការរបស់ខួរក្បាល ដូចជា ៖ ការចងចាំហេតុការណ៍ និងល្បឿនការយល់ឃើញ គឺពុំពាក់ព័ន្ធនឹងអត្រាការស្លាប់ ។

ហេតុអ្វីសមត្ថភាពការនិយាយពាក់ព័ន្ធនឹងអាយុរបស់មនុស្ស? ការស្រាវជ្រាវបង្ហាញថា សមត្ថភាពនិយាយពាក់ព័ន្ធដោយផ្ទាល់នឹងខួរក្បាលនៅផ្នែកខាងមុខ ដែលខួរក្បាលមានតួនាទីសម្រេចចិត្ត ដោះស្រាយបញ្ហា និងនិយាយភាសា ។ ខួរក្បាលផ្នែកនេះនឹងចុះខ្សោយការចងចាំពេលអាយុកាន់តែច្រើន ប្រឈមនឹងជំងឺប្រព័ន្ធប្រសាទ ហើយការធ្លាក់ចុះសមត្ថភាពនិយាយបង្ហាញពីការអន់ខួរក្បាល ដែលធ្វើឱ្យវាក្លាយជាកត្តាកំណត់អាយុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHkq4-WA3UTFnIcuhqS1nt8o0R8CRDB-bsBAm7HyHkCpWKbWzl6_efpbufwRauQ7X1dQxLzL_Ioaz2OZ95byHgRBqdcV_dDQQFix73Ek5t7XgIIhXeXLGqeFE67kiR5lDZPP2ziVbw4Ruo85jHAJoukcSY304Rm5L8KdfVOrVnemgSPlekFM4RWVqn-Ug/s2500/image_2025-03-24_13-29-54%20(3).png
លោកគ្រូពេទ្យបានណែនាំវិធីមួយចំនួនដើម្បីឱ្យក្លាយជាមនុស្សពូកែនិយាយ និងអាយុវែង រួមមាន ៖
-អានសៀវភៅ និងអាននិទានរឿងឱ្យខ្លាំងៗ
-រៀនសូត្រភាសាបរទេស ពីព្រោះការនិយាយច្រើនភាសាបានជួយពង្រឹងសមត្ថភាពខួរក្បាល និងកាត់បន្ថយការចុះខ្សោយខួរក្បាល
-ចូលរួមជាមួយសង្គមជានិច្ច ពីព្រោះការសន្ទនាជាមួយមិត្តភក្តិ និងគ្រួសារអាចជួយឱ្យខួរក្បាលនឹកឃើញពាក្យពេចន៍យ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Dciy4usHhK3cjKCS5lGOeQyNeQrlcra83BxvpMnvYcG8zs8dL35oL_B_o04F0A34WXzxV_s3ah_2tLXmxHjt5lkac5Rz4xKRlTXc39A2K2OhIUM0pAEJrlxVdG8znQdeG60FH15-sIwu2ex_5XL3g3rw2DEoXkZhfE_RmZz_NssHy9gLWRpRoXs5Ti-4/s980/image_2025-03-24_13-29-56.png

ការនិយាយស្តី គឺជាអាយុជីវិត ពីព្រោះការនិយាយមានសារៈសំខាន់ដល់ខួរក្បាល និងការបញ្ជារបស់ខួរក្បាល ខណៈការហាត់និយាយ គឺជាការហ្វឹកហាត់ខួរក្បាល ។ សមត្ថភាពការនិយាយបានបង្ហាញពីសុខភាពខួរក្បាល និងដឹងពីអាយុជីវិតរបស់ខ្លួន ។ សមត្ថភាពនិយាយអាចជាគន្លឹះសំខាន់ធ្វើឱ្យយើងមានសុខភាពរឹងមាំពេលអាយុច្រើន ។ ដូច្នេះ លោកអ្នកគួរសន្ទនាជាមួយមនុស្សជាស្រឡាញ់ ពីព្រោះការនិយាយមិនត្រឹមតែធ្វើឱ្យរីករាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមនុស្សជាទីស្រឡាញ់អាយុវែង ។ លោក សុរ៉ាត់ និយាយថា ៖ «បើស្រឡាញ់អ្នកណាម្នាក់ ចូរនិយាយជាមួយអ្នកនោះឱ្យបានច្រើន» ៕