Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ៖ «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃមានភាពប្រក្រតី គ្មានអ្វីគួរឱ្យបារម្ភ»

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ៖ «ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃមានភាពប្រក្រតី គ្មានអ្វីគួរឱ្យបារម្ភ»

105
0

ប្រទេសថៃ ៖ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន មានភាពប្រក្រតី សូមពលរដ្ឋកុំបារម្ភ និងមានទំនុកចិត្តលើកងទ័ពថៃអាចការពារអធិបតេយ្យភាពប្រទេស ។ កុំស្តាប់អ្វីធ្វើឱ្យប្រទេសបាត់បង់ទំនុកចិត្ត ពេលខ្លះ គំនិតរបស់មនុស្សមួយចំនួននាំមកនូវបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsMieaSQqyz2JLSbVFxxqL2_Bbg5bbHZpdaKPnb_t-C9VTPLBhTj3iq9bWICav0zUlu_8blXmzJ4cVHT4N7U2ac1csNsN60OLCevSmFjLAcOkW9hBnCyuM0nriYhLsDcYfnm6SDAJ3Hzg0AsO2la9QTeGRi5fHwxqebBYMnDzU1FZZ5PZy1BgjOmqado5/s1920/image_2025-03-24_08-47-21%20(2).png

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយពីការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (General Border Committee : GBC) រវាងប្រទេសកម្ពុជា និងថៃ ថា រឿងនេះគ្មានអ្វីទេ ខាងកម្ពុជាបានស្នើពន្យារពេលកិច្ចប្រជុំ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប៉ុន្តែដោយសារលោកជាប់រវល់ ទើបលោកស្នើពន្យារពេលកិច្ចប្រជុំ ហើយសង្ឃឹមថា កិច្ចប្រជុំនឹងធ្វើឡើងនៅដើមខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB6kDwrX34YDhSQcuADop2NRJA6VjViiZPZUlHIlJtW48POIY_kMl9m8x7YBIKnXZ1ZhXQuAXWS_pxFZ0RbLMfXauwxwkO-nMBT80SxkScMg931uHxJ3SAJ2AzjhXFa05AiuVy3-NGuUy4FEiZaCB-sZzE2xFSTRloG5LqB1hMewkfu9O36we1tpjIShs/s1053/image_2025-03-24_08-47-21.png

ចំណែកស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន លោក Phumtham និយាយថា លោកបានជជែកជាមួយមេបញ្ជាការកងទ័ព ហើយព្រំដែនគ្មានភាពតានតឹងទេ ។ រីឯការចល័តកងកម្លាំង អាចនិយាយថា វាធម្មតា ដូចជា ៖ កងទ័ពភូមិភាគទី២ របស់ប្រទេសថៃ ក៏មានការហ្វឹកហាត់នៅតំបន់ចាស់ដែលធ្លាប់ហ្វឹកហាត់ ។ បច្ចុប្បន្ន គ្មានការចល័តទ័ពពិសេសអ្វីទេ គឺចល័តដូចពីមុន ។ រីឯខាងកម្ពុជាបញ្ជាក់ថា គ្មានអ្វីគួរឱ្យបារម្ភ ប៉ុន្តែទោះយ៉ាងណា កងទ័ពធ្វើតាមភារកិច្ចតួនាទី មិនបាច់បារម្ភទេ ពីព្រោះកងទ័ពតាំងចិត្តយ៉ាងមោះមុតក្នុងការការពារប្រទេស ។ ហេតុនេះ ពេលមានអ្វីកើតឡើង សូមឱ្យសប្បាយចិត្តចុះថា កងទ័ពថៃអាចការពារអធិបតេយ្យភាពរបស់ប្រទេសបានភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSfrEnuyyM7TCG_Tis7L8uiRe6BVobIL6p5G-hUxmjq3g40nQ0z_qt4aN7VfV0zxhH8QIuyJgPhb2vqo5TsHrAuxOjHiS5zv5rCZy5hk5MsPPyy3TsOGwgU0q4XtrUFFxP9B7hjfkVAtUwGx58YgWf2iPsNNloZa8_PCzQFkLHqd7UJnkRrdym9h9zcmbn/s980/image_2025-03-24_08-47-22%20(2).png

ពេលសារព័ត៌មានសួរថា តើអាចផ្តល់ទំនុកចិត្តបានដែរឬអត់ ពីព្រោះមានពាក្យចចាមអារ៉ាមក្នុងតំបន់ថា រដ្ឋាភិបាលថៃមិនច្បាស់លាស់? លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាក់ថា កុំស្តាប់អ្វីធ្វើឱ្យប្រទេសបាត់បង់ទំនុកចិត្ត ពេលខ្លះ គំនិតរបស់មនុស្សមួយចំនួននាំមកនូវបញ្ហា ។ សូមមើលការពិត កងទ័ពថៃគ្រប់រូបស្រឡាញ់ប្រទេស និងត្រៀមខ្លួនការពារជាតិ ។ ហេតុនេះ ពុំបាច់បារម្ភពីបញ្ហានយោបាយ មិនថាការកាត់បន្ថយកងកម្លាំង ប៉ុន្តែយ៉ាងហោចណាស់ វានៅតែរក្សាអធិបតេយ្យភាពប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSi6NfTP_My9SHQ-KfW2Cl3E6CgJnYyIVO4CalSCs9cqx68ik3Ib03gl9OXpARdBD_dK91NF868wCak_R8SAbaSqQZK28fb2bQaO2RukgAESol2c2XZrs_GQdECOl5-KEvIImm_FtQna6UO-ti_QKA8L-Veh4JMsMm2UhrOQxn6_C1qlpKNwNekHnUGLiH/s512/image_2025-03-24_08-47-23.png

ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងកាលពីថ្ងៃទី២១ ខែមីនា ថា ស្ថានការណ៍តានតឹងនៅព្រំដែន គឺជាទំនួលខុសត្រូវរបស់កងទ័ពទាំង២ប្រទេស រីឯកិច្ចសហការបង្ក្រាបក្រុមឆបោកអនឡាញ គឺកម្ពុជាសហការ១០០% ។ បច្ចុប្បន្ន បញ្ហាក្រុមឆបោកអនឡាញបានធ្លាក់ចុះហើយ ប៉ុន្តែរដ្ឋាភិបាលថៃនឹងបង្ក្រាបក្រុមឆបោកអនឡាញឱ្យអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-BwKClktU_-fbxe-30TBY8ktRNiH6TOHCa8d_nt6R01uEdOPpp4mgusJ7cbbrchdlqAFpnS55YJkMpRqjuB8wDhGF4pTJfSkDjrempPD_Ybi5sMRQf2Be-hjc3lL28xUu0WVpHZ18kcsZG4EoXE7pnPDSFp1vEm8tfIIz0uRf8CpY3O4M9AocLYr6Q-ZR/s1199/image_2025-03-24_08-47-22.png

លោកស្រីថ្លែងថា លោកស្រីមកកាន់ទីបញ្ជាការកងទ័ពជើងគោក គឺពុំមែនមកជជែករឿងព្រំដែនទេ ។ លោកស្រីជជែករឿងការបង្ក្រាបក្រុមឆបោកអនឡាញ និងថ្នាំញៀន រីឯបញ្ហាព្រំដែន កងទ័ពជាអ្នកទទួលខុសត្រូវ ។ លោកស្រីពុំទាន់បានជជែកបញ្ហាព្រំដែនជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទេ គឺទុកតួនាទីនេះឱ្យកងទ័ពទាំង២ប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWyaN8vq9ufC90Lw4B6x-a2NfbCnUkoqxuBubqQOESCQ90J-UoGHGJkueyxn6ULUP_pvCJIHchDLaBunPYFJ4e467qEqDoO_i-XnoRQBe04U4-SO90YlCswq8q6jhRMUmoqZis8DT8w9nooShYMpOjNm7J3jTAuINnL80DIVeFJvafBvstNR7FGc6xajC/s1024/image_2025-03-24_08-48-03.png

លោកស្រីបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាពីបញ្ហាបង្ក្រាបក្រុមឆបោកអនឡាញ ហើយមេដឹកនាំទាំង២ប្រទេស នឹងសហការគ្នាបង្ក្រាបក្រុមឆបោកអនឡាញ ដោយរដ្ឋាភិបាលកម្ពុជាសហការ១០០% ។ បច្ចុប្បន្ន បានបង្ក្រាបក្រុមឆបោកអនឡាញច្រើនហើយ ប៉ុន្តែរដ្ឋាភិបាលថៃចង់បង្ក្រាបឱ្យអស់ ៕