«រូបសំណាកសេរីភាព» មិនមែនមានតែនៅសហរដ្ឋអាមេរិកនោះទេ តាមពិតទៅរូបសំណាកនេះគឺមាននៅក្នុងប្រទេសចំនួន ៧ ឯណោះ។
រូបសំណាកសេរីភាពត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៨៨៦ នៅកំពង់ផែទីក្រុងញូវយ៉ក ដែលជាអំណោយរបស់ប្រទេសបារាំងផ្តល់ឱ្យសហរដ្ឋអាមេរិក។ រូបសំណាកនេះមានកំពស់ ៤៦ ម៉ែត្រ ពាក់មកុដមាន ៧ spikes ដែលជានិមិត្តរូបនៃរស្មីព្រះអាទិត្យរះលើពិភពលោក តំណាងឱ្យសន្តិភាព សិទ្ធមនុស្ស ការជួបជុំ ការរួបរួម សេរីភាព និងឯករាជ្យ។
ដោយសារតែវាមានភាពល្បីល្បាញ រូបសំណាកនេះក៏បានបង្ហាញខ្លួននៅគ្រប់ទីកន្លែងជុំវិញពិភពលោក ទោះជាយ៉ាងណានេះគឺជារូបសំណាកក្លែងក្លាយនោះទេ ដែលត្រូវបានសាងសង់នៅក្នុងប្រទេសដូចខាងក្រោម៖
១.ប្រទេសជប៉ុន៖ រូបសំណាកសេរីភាពនៅក្នុងប្រទេសជប៉ុន (Odaiba Statue of Liberty) មានកម្ពស់ជិត ១២ ម៉ែត្រ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៧ ដើម្បីរំលឹកដល់ទំនាក់ទំនងល្អរវាងប្រទេសជប៉ុន និងបារាំង។ រូបសំណាកនេះមានទីតាំងនៅឈូងសមុទ្រតូក្យូ ងាយស្រួលចូល ហើយនៅពីក្រោយរូបសំណាកគឺជាស្ពានព្យួរដ៏វែងមួយ ដែលធ្វើឱ្យអ្នកទស្សនាគិតថាពួកគេកំពុងស្ថិតនៅទីក្រុងញូវយ៉ក។.png)
២.ប្រទេសបារាំង៖ ក្រៅពីគម្រោងផ្តល់ឱ្យសហរដ្ឋអាមេរិក បារាំងក៏បានសាងសង់រូបសំណាកសេរីភាពជាច្រើនដែលរាយប៉ាយពាសពេញប្រទេសផងដែរ។ រូបសំណាកដ៏ល្បីមួយ ដែលភ្ញៀវទេសចរជាច្រើនស្គាល់ គឺរូបសំណាកសេរីភាព ដែលមានទីតាំងនៅ Bordeaux ឬនៅមុខមជ្ឈមណ្ឌលសិល្បៈ Chateau de Vascoeuil ក្នុងទីក្រុង Vacoeuil។
៣.ប្រទេសន័រវេស៖ ភូមិតូចមួយនៃ Visnes ក្នុងតំបន់ Rogaland មានអណ្តូងរ៉ែទង់ដែងដែលបានដំណើរការអស់រយៈពេល ១០០ ឆ្នាំមកហើយ ទង់ដែងនៅទីនេះត្រូវបានគេនិយាយថាប្រើជាវត្ថុធាតុដើមសម្រាប់ឆ្លាក់រូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក។ សព្វថ្ងៃភូមិនេះមានរូបសំណាកសេរីភាពតូចមួយ។
៤.ប្រទេសអ៊ុយក្រែន៖ នៅលើដំបូលនៃសារមន្ទីរជាតិ Ethnographic នៃប្រទេសអ៊ុយក្រែន គឺជាកំណែអង្គុយនៃរូបសំណាកសេរីភាព។ រូបសំណាកនេះត្រូវបានអ្នកស្រុកនិងអ្នកទេសចរហៅថាជា«រូបសំណាកខ្ជិល» ដោយសាររូបសំណាកអង្គុយខុសគេ ដែលធ្វើឡើងដោយជាងចម្លាក់ជនជាតិប៉ូឡូញ Leandro Marconi។
៥.ប្រទេសប្រេស៊ីល៖ រូបសំណាកដែលមានទីតាំងនៅជាយក្រុង Rio de Janeiro ត្រូវបានចាត់តាំងដោយប្រទេសប្រេស៊ីលក្នុងឆ្នាំ ១៨៩៩ ដើម្បីអបអរសាទរទិវាជាតិរបស់ប្រទេស។ បច្ចុប្បន្នរូបសំណាកនេះ ឈរនៅទីលាន Miami ក្នុងទីក្រុង Bangu ដែលជាសង្កាត់វណ្ណៈកណ្តាល នៅភាគខាងលិចទីក្រុង Rio។
៦.ប្រទេសដាណឺម៉ាក៖ Lego Statue of Liberty គឺជាផ្នែកមួយនៃការប្រមូលផ្ដុំរូបសំណាកល្បីៗលើពិភពលោកដែលបានប្រមូលផ្ដុំគ្នានៅ Legoland ក្នុងទីក្រុង Billund។ ការប្រមូលផ្តុំចំនួន ២០ លានត្រូវបានប្រើប្រាស់នៅកន្លែងនេះដើម្បីបង្កើតជាវិមាន។
៧.ប្រទេសអ៉ីស្រាអែល៖ កំណែនៃរូបសំណាកសេរីភាពដែលមានទីតាំងនៅ Arraba ប្រទេសអ៉ីស្រាអែល គឺមានកម្ពស់ ៤.៥ ម៉ែត្រ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ទីក្រុង៕.png)










