ថ្មីៗនេះកម្មវិធីប្រកួតសម្រស់បុរសឯកមួយត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិរិះគន់និងមិនពេញចិត្តដោយសារតែបេក្ខភាពមួយចំនួនត្រូវចាត់ទុកថាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ខណៈរឿងនេះត្រូវរងនូវការសើចចំអកពីអ្នកមួយចំនួនមកពីប្រទេសក្បែរខាងផងដែរ។ ជុំវិញរឿងនេះតារាចម្រៀង ឃុន វុត្ថា និង ហ៊ាទី ក៏បានចូលមកលូកមាត់ដូចគ្នា។

តារាចម្រៀង ឃុន វុត្ថា បានចែករំលែកចេញពីផេកវៀតណាមនៃការប្រកួតសម្រស់បុរសឯកដែលមានការទាក់ទាញយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមប៉ុន្តែមិនមែនជារឿងល្អប៉ុន្មាននោះទេ។ លោកបាននិយាយថា «មិនមែនជាន់ពន្លិចរើសអើងអ្វីទេ តែកាលណាបេក្ខភាពប្រលងយើងមិនស្អាតធ្វើឱ្យប្រទេសជិតខាងមើលងាយយើងណាស់ ដូចឃើញជាក់ស្ដែង»។
អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ រូបនេះបានបន្តទៀតថា «កុំព្រោះតែក្ដីស្រមៃ កុំព្រោះតែភាពជឿជាក់និងក្លាហានធ្វើឱ្យអ្នកមានវិប្បដិសារី។ ១០ឆ្នាំក្រោយគាត់និងដេកគិតហើយសួរខ្លួនឯងថា ចុមកាលនិងអញគិតអី ទៅប្រលងប្រុសស្អាត?»។
.png)
ងាកទៅកាន់តារាកំប្លែង ហ៊ាទី វិញ ក៏បានចែករំលែកពីផេកថៃ ហើយបានព្រលយពាក្យថា «តិចទៀតថៃយកទៅហើយ និងមួយប្រយោគទៀតថា ND គេអត់ឱ្យ bully compare ទេ»។
ការប្រកួតសម្រស់បុរសឯកមួយនេះទើបតែបង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែទស្សនិកជនភាគច្រើនមិនបានសម្តែងការគាំទ្រនោះទេដោយអ្នកមួយចំនួនគិតថាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាពិសេសគឺបានធ្វើឱ្យប្រទេសជិតខាងសើចចំអក ជាក់ស្តែងពេលនេះគឺប្រទេសក្បែរខាងបានយករូបភាពនិង វីដេអូនោះទៅបង្ហោះហើយទទួលបានមតិជាច្រើន៕










