Home ព័ត៌មានអន្តរជាតិ មិនបាច់ចាំដល់៥០០ឆ្នាំនោះទេ! ជប៉ុនបង្កើតប្លាស្ទិកប្រភេទថ្មី ដែលអាចរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប៉ះទឹកសមុទ្រ

មិនបាច់ចាំដល់៥០០ឆ្នាំនោះទេ! ជប៉ុនបង្កើតប្លាស្ទិកប្រភេទថ្មី ដែលអាចរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប៉ះទឹកសមុទ្រ

82
0

ក្នុងមួយឆ្នាំៗ ប្លាស្ទិករាប់លានតោនត្រូវបានធ្លាក់ចូលក្នុងបាតសមុទ្រ ដែលជាទូទៅត្រូវការរយៈពេលប្រហែល៥០០ឆ្នាំទើបអាចរលាយអស់ និងមិនអាចបម្លែងទៅជាសារជាតិល្អសម្រាប់ភពផែនដីបាននោះទេ។ ផ្ទុយទៅវិញនៅពេលដែលកាកសំណល់ប្លាស្ទិកទាំងនោះនៅក្នុងទឹកសមុទ្រយូរៗទៅ វានឹងបំបែកខ្លួនទៅជាមីក្រូប្លាស្ទិកតូចៗ ដែលអាចគំរាមកំហែងដល់បរិស្ថាន និងជីវៈចម្រុះទាំងឡាយនៅក្នុងសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPkxMsOZdinMzOBYXHo8fY2hNJT-6u49l0M1qLVapDqnk4B6C0iLAmVlqiJM2Nlv2nSt8o1qPkxmyKsHTA9qeDyJTpfQBsfuZAUN4I5LjPosGe_7_yHGOpoZOpakIzUhpr1uZJW8mYt-p5wIZYLFRPixblOb4D0M1H-BACVYMeaAejNp9HPHtijdcX2hPh/s1280/photo_2025-03-18_09-45-07%20(2).jpg
តាមការចុះផ្សាយដោយផ្ទាល់របស់វិទ្យាស្ថានដែលមានឈ្មោះថា Riken ដែលជាក្រុមស្រាវជ្រាវដ៏ធំមួយនៅប្រទេសកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននិយាយថា ឥឡូវនេះពួកគេបានរកឃើញវិធីបង្កើតនូវប្រភេទប្លាស្ទិកម្យ៉ាង ដែលអាចរលាយ និងបម្លែងខ្លួនដោយមិនប៉ះពាល់ដល់បរិស្ថាននោះទេ។ តើប្លាស្ទិកនេះអាចរលាយ និងបម្លែងខ្លួនឆាប់រហ័សពិតមែន រឺទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDrZw8IUF5vNz5pHStnXZlxBLrRQ9Nw3ZdtZMBWImdzLid2AOwyHK1sALtTr0U9wgbRldincKzpkLS4nhrmEaGg3lwNKxs6hm7r4GzkbG5VVy5eVMNHJJwYJIi9smMhqR-YEkupY2vUDwf0LjCRQfv-9cn17nLzS8MQpqYHuzPNbzqeO9G1ga2a7STYuQy/s1024/photo_2025-03-18_09-45-07.jpg
ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់បរិស្ថាននៅលើដី និងក្នុងទឹក វិទ្យាស្ថាន Riken បានបង្កើតប្រភេទប្លាស្ទិកម្យ៉ាងដែលមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់តម្រូវការរបស់មនុស្សប្រចាំថ្ងៃ ប៉ុន្តែនៅពេលគេឈប់ប្រើប្រាស់ វានឹងរលាយត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះដោយការដាក់ត្រាំវានៅក្នុងទឹកអំបិល រឺទឹកសមុទ្រ។ មិនត្រឹមតែងាយរលាយប៉ុណ្ណោះទេ ប៉ុន្តែវានឹងមិនបន្សល់នូវសារធាតុមីក្រូប្លាស្ទិក ថែមទាំងផ្ដល់អោយដីសារជាតិម្យ៉ាងដែលស្រដៀងនឹងជីទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE64Id-kMdHzpj5Dq0kK2_eDgulwdlOqLXn_jXJdzkQlXMq9xO5y8sTvGIScCefGGjmeh8v1Vc_Sv5jwbLw3lfQ0fY2XMIqGkFHJWgvSKuWRTerOiX5_Tsw0nfrMCh1Wll8enBiKqStREQf35VcLLS_zEbvwOogQp1wPV1UYV8irN1yfgNwWWjF7yLKmma/s1024/photo_2025-03-18_09-45-08%20(2).jpg

ការរកឃើញនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ដោយ Riken រួមសហការជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូ (University Of Tokyo) ។ លោក Takuzo Aida ដែលបានដឹកនាំគម្រោងស្រាវជ្រាវនេះបាននិយាយថា “ ការបង្កើតប្លាស្ទិកប្រភេទថ្មីនេះ នឹងផ្ដល់អោយនូវថង់ប្លាស្ទិករឹងមាំ អាចកែច្នៃឡើងវិញបាន ព្រមទាំងរលាយដោយមិនបន្សល់នូវមីក្រូប្លាស្ទិកដល់ផ្ទៃដីនោះទេ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2i6ejiGg9OfN90D9xM0B4ZaEO7J6YzOjELADtrVNDlYLolvsiP1aXllTr9D2z7Iyr_XjJ3O5lP1KjDz7ivR7C_o60vncgQBzmtltBLXUNR0Q4x62mIFEIKxMzFD6uU82CYk7EoIw04XVfdP6oCURqKLZMKOvZ6R9FZWMgIyh0WSxakgHoxEbwamXIy-tr/s1280/photo_2025-03-18_09-45-08.jpg
យោងតាមក្រុមអ្នកវិទ្យសាស្រ្តខាងលើបានបង្ហាញថា លក្ខណៈពិសេសរបស់វាថាមានដូចជា៖ ងាយនឹងរលាយបន្ទាប់ពីត្រូវទឹកសមុទ្រ, បញ្ចេញនូវសារធាតុផូស្វ័រ និងអាសូតទៅក្នុងដីបន្ទាប់ពីរលាយ ដែលសារជាតិទាំងនេះមានលក្ខណៈស្រដៀងនឹងជីដែរ ព្រមទាំងងាយស្រួលយកទៅកែច្នៃទៅតាមតម្រូវការដែលគេចង់បានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEighjKw7GLTiUIEOzAcK8jl8hXCkiujGWl7zOjZnWhOYlVsscWApPQRB1H8CKHEOXXCb8VTgatalwZFDd9x4Q5ZLY42JqZyChNdl165zEFuS47E9wuk0PuvjpCPROlxvUU40m5I-a144ErkC_OcKuO6r14c-tZ7kx_GvIAh5cp5i7Hv-FJbsRNYbsGvvjNN/s750/photo_2025-03-18_09-45-09.jpg

គិតមកត្រឹមខែមិនា ឆ្នា២០២៥នេះ វិទ្យាស្ថានRiken កំពុងធ្វើការពិភាក្សា និងស្រាវជ្រាវជាមួយនឹងសកលវិទ្យាល័យនៃទីក្រុងតូក្យូបន្ថែម ដើម្បីដាក់វាអោយប្រើប្រាស់នៅក្នុងវិស័យធំៗមួយចំនួនដូចជា៖ ក្នុងផ្នែកវេជ្ជសាស្រ្ត, វិស័យកសិកម្មជាដើម ដើម្បីពិសោធន៍មើលពីគុណភាព និងប្រសិទ្ធភាព មុននឹងផលិតជាទ្រង់ទ្រាយធំសម្រាប់ដាក់អោយប្រើប្រាស់បានទូលំទូលាយជាសកលនៅលើគ្រប់វិស័យ៕