ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ថា ក្រោយពីក្រសួងទេសចរណ៍វៀតណាមអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលរួមដាំដំណាំនៅកសិដ្ឋានក្នុងតំបន់ជនបទ បានធ្វើឱ្យជនបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងនឹងតំបន់ធម្មជាតិ និងជីវិតរស់នៅរបស់ពលរដ្ឋវៀតណាម ។ វាធ្វើឱ្យប្រាក់ចំណូលរបស់កសិករកើនឡើង ព្រមទាំងលើកកម្ពស់គុណភាពទិន្នផលកសិកម្មផងដែរ ។
.png)
បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសមកពីជុំវិញពិភពលោក ចាប់អារម្មណ៍នឹងដំណើរកម្សាន្តនៅតំបន់ជនបទ ដោយសារពួកគេចង់ឃើញពីជីវភាពរស់នៅ និងវប្បធម៌របស់ពលរដ្ឋវៀតណាម ។ តាមរបាយការណ៍ «Sustainable Travel Report» ឆ្នាំ២០២៤ របស់គេហទំព័រ Booking.com បង្ហាញថា ភ្ញៀវទេសចរ៩៤% និយាយថា ពួកគេតាំងចិត្តធ្វើដំណើរនៅតំបន់ធម្មជាតិ នារយៈពេល១២ខែខាងមុខ ។ នេះបើតាមភ្នាក់ងារគេហទំព័រ Booking.com និយាយមកកាន់សារព័ត៌មាន Vietnam News ។.png)
ក្រៅពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរវៀតណាម ក៏ចាប់អារម្មណ៍នឹងដំណើរកម្សាន្តនៅតំបន់ជនបទដែរ ។ បើតាមរបាយការណ៍ «2024 Holiday Homes Outlook» បង្ហាញថា ផ្ទះស្នាក់នៅក្នុងកសិដ្ឋាន ២៨% និងផ្ទះស្នាក់នៅតំបន់ជនបទ ២១% កំពុងពេញនិយមសម្រាប់ភ្ញៀវទេសចរវៀតណាម ស្របពេលរដ្ឋាភិបាលលើកកម្ពស់ការដើរកម្សាន្តនៅតំបន់ទេសចរណ៍ប្រកបដោយភាពទទួលខុសត្រូវ ។

ភ្នាក់ងារគេហទំព័រ Booking.com បន្តថា មរតកកសិកម្មដ៏សម្បូរបែប ទេសភាពប្លែកៗ ទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ជនបទវៀតណាម និងការទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកក់ក្តៅ គឺជាកត្តាចម្បងសម្រាប់លើកកម្ពស់វិស័យទេសចរណ៍តំបន់សិកម្មនៅជនបទ ហើយភ្ញៀវទេសចរភាគច្រើនចូលចិត្តមកចម្ការដំណាំពុំប្រើប្រាស់សារធាតុគីមី ។ ក្រៅពីនេះ វិស័យទេសចរណ៍ជំរុញដោយសហគមន៍, តម្រូវការគាំទ្រសេដ្ឋកិច្ចក្នុងតំបន់ និងដំណើរកម្សាន្តនៅតំបន់ធម្មជាតិ បានជួយបង្កើនសក្តានុពលទេសចរណ៍វៀតណាមឱ្យកាន់ខ្លាំង ។
ភ្ញៀវទេសចរពុំត្រឹមតែបានគយគន់ទេសភាពម្មជាតិដ៏ស្រស់ស្អាត និងមើលការរស់នៅរបស់ពលរដ្ឋនៅជនបទប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចចូលរួមចំណែកក្នុងកម្មវិធីផ្សេងៗផងដែរ ដូចជា ៖ ការរៀនសូត្រពីបច្ចេកទេសរកសិកម្មសម័យទំនើប ការដាំដំណាំក្នុងកសិដ្ឋាន និងរៀនធ្វើម្ហូបអាហារ ដែលចម្អិនពីបន្លែដាំដុះពុំប្រើប្រាស់គីមីក្នុងកសិដ្ឋាន ។ ហេតុនេះ ការដំណាំដំណាំ និងសេវាកម្មផ្សេងៗនៅជនបទបានជួយបង្កើនប្រាក់ចំណូលកសិករ រហូតដល់៧៣% ។
ដំណើរកម្សាន្តនៅតំបន់កសិកម្មដែលលើកទឹកចិត្តឱ្យភ្ញៀវទេសចរចូលរួមជាមួយកសិករ ពិតជាបានបង្កើនភាពសម្បូរបែបដល់ផលិតទេសចរណ៍ ព្រមទាំងផ្តល់ចំណូលខ្ពស់ដល់សហគមន៍ជនបទ ។ ក្រៅពីនេះ វាបានជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់ជនបទទូទាំងប្រទេស ។ ការផ្តោតគោលដៅលើការទាក់ទាញភ្ញៀវទេសចរបរទេសមកកសិដ្ឋាននៅតំបន់ជនបទ គឺជាគោលដៅសំខាន់របស់គម្រោងអភិវឌ្ឍន៍តំបន់ជនបទថ្មីរបស់ជាតិ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ របស់វៀតណាម ៕










