Home ព័ត៌មានអន្តរជាតិ ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ «កុំរោលឱ្យខ្លោច ដុតឱ្យឆៅ និងបង្កចលាចលដល់ប្រទេស និងប្រទេស»

ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ «កុំរោលឱ្យខ្លោច ដុតឱ្យឆៅ និងបង្កចលាចលដល់ប្រទេស និងប្រទេស»

91
0

ពលរដ្ឋថៃរស់នៅក្បែរព្រំដែនកម្ពុជា បានសំណូមពរយ៉ាងទទូច ៖ «កុំរោលឱ្យខ្លោច ដុតឱ្យឆៅ និងបង្កចលាចលដល់ប្រទេស និងប្រទេស» ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ រីឯពលរដ្ឋខ្មែររស់នៅតំបន់ព្រំដែន ក៏ដូចគ្នាដែរ គឺពុំចង់ឱ្យកើតបញ្ហាទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNwFO2hpJ0hJqQZOwe6Kcp_Y8QlHY0Q8ztMe-Al-Xjc4Tp_7cBi4itmMPabAfcx4dHTQAtUq4xBHHwd_whKhRkByx_kOayyMqHFl6W8niZFfb7sIOtB6fiYT4Vo7IsHWboUFNhDy7prLeGvg3RCjD09MIuM2jfU9SfuUa_65ApXC40L5p8UZGBGNxTT4ys/s663/photo_2025-03-13_16-33-16.jpg

យោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមថៃឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ មានព្រះសង្ឃ និងដូនជីថៃមួយក្រុមបានជិះរថយន្តមកខេត្តសុរិន្ទ ដើម្បីអានសេចក្តីថ្លែងការណ៍នៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប៉ុន្តែត្រូវបានពលរដ្ឋថៃរស់នៅក្បែរព្រំដែនហាមឃាត់ព្រះសង្ឃថៃ កុំឱ្យធ្វើសកម្មភាពនៅប្រាសាទ ដោយសារបារម្ភខ្លា.ច មានបញ្ហានៅតំបន់ព្រំដែន ។ ហេតុនេះ ព្រះសង្ឃថៃក៏ប៉ះសម្តីគ្នាជាមួយពលរដ្ឋថៃរស់នៅក្បែរព្រំដែន ព្រមទាំងប៉ះសម្តីជាមួយសន្តិសុខ និងសមត្ថកិច្ច ដែលបានហាមព្រះសង្ឃ និងដូនជី កុំឱ្យឡើងប្រាសាទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaI1wFxVHAG1OK_MixQWmT30Tw6c9_XaFFpci21jCs-qBIgKr8gI7OO-z61umj9ZDjgKPkUp2n_hjJTJgl_pbWqg1Y_wo3fvp6cOWw9wmJHjkLBtQNbpWcGFAu7cwIuDXa6bQDIqxUQOOZT_d1KNj2YpcOtmNxDQtnexdbmpKbSE3wOkGfD0HtbEODVj4d/s661/photo_2025-03-13_16-33-57.jpg
វីដេអូប៉ះទង្គិចពាក្យសម្តីរវាងព្រះសង្ឃថៃ និងពលរដ្ឋថៃរស់នៅក្បែរព្រំដែននេះ មានការចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម ។ ក្នុងវីដេអូ គឺព្រះសង្ឃ១អង្គ បានស្រែកដដែលៗទៅកាន់ពលរដ្ឋថៃរស់នៅក្បែរព្រំដែន ថា ៖ «ពុំស្រឡាញ់ប្រទេសជាតិ» ហើយព្រះសង្ឃក៏បានប៉ះសម្តីគ្នាជាមួយសន្តិសុខ និងសមត្ថកិច្ចផងដែរ ។ បន្ទាប់មក អាជ្ញាធរមូលដ្ឋានក៏បានមកជួយសម្របសម្រួលនិយាយឱ្យព្រះសង្ឃត្រឡប់ទៅវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWv9AJtE9XKVH5wqQ3tCwcKp2_dqec0VlG7zd8RTeZN_jftYktlcJTvO00kBWSOiAQHFUXbJ5yxzRL1oA8uPtyU-okjYa5y0SZgK_1T4pIT2Q-DM-fDLF3ZkL1LyhV3_PPG7_0eElQT6j9YPD8PVb1VitA9HgRMedTwJnEavyvKky8SYQK581OcLUdA0u/s672/photo_2025-03-13_16-34-54.jpg

ស្ត្រីម្នាក់រស់នៅក្បែរព្រំដែននិយាយថា ៖ «ខ្ញុំមិនចង់ឱ្យមកទេ ព្រោះធ្វើឱ្យខ្មែរយល់ខុស នាំឱ្យមានបញ្ហាជាមួយគ្នា ។ បើពួកគេយករបស់របរមកចែកឱ្យកងទ័ព និងផ្តល់កម្លាំងចិត្តកងទ័ពនៅព្រំដែន គឺបាន ។ ខ្មែរ និងថៃ គ្មានជម្លោះគ្នាទេ ខ្មែរជាបងប្អូនជាមួយថៃ រីឯពលរដ្ឋខ្មែររស់នៅព្រំដែន ក៏ដូចគ្នាដែរ គឺពុំចង់ឱ្យកើតបញ្ហាទេ ប៉ុន្តែព្រះសង្ឃ និងដូនជី ចង់ឡើងទៅប្រាសាទ ។ ខ្ញុំក៏ស្រឡាញ់ជាតិដែរ ប៉ុន្តែមិនចង់ឱ្យពួកគេមកធ្វើឱ្យក្តៅក្រហាយដល់ពលរដ្ឋរស់នៅព្រំដែន ។ ពួកគេមកហើយ ក៏ត្រឡប់ទៅវិញ តែយើងរស់នៅព្រំដែននេះហើយពិបាក យើងមិនចង់ឱ្យកើតរឿងរ៉ាវដូចឆ្នាំ២០១១ ទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7A7Esxrr4vxJgoMtj0n5XGT9Ldoh1aw_K5x_l-pp-4yzIqzGNqKEOEXtDy9kgm9PvgLMt5RDWeghHqHACQQi9l45m43h9oq_Y4dtAY5lCOWAMKlv7wcYt-60-sVNySKryvCqH_u-2ehZZN6m5xnaWmRjrHSJZVxDnuiwnhYLWPoqPsbUN3YudyoMzhzDj/s670/photo_2025-03-13_16-38-02.jpg
ដូចគ្នានេះ ស្ត្រីរស់នៅក្បែរព្រំដែនម្នាក់ទៀតប្រាប់ថា ៖ «យើងជាអ្នកភូមិ យើងប្រឈម បើពួកគេមកហើយរញ៉េរញ៉ៃ ធ្វើឱ្យយើងពិបាករស់នៅ រីឯកងទ័ពក៏ពិបាកធ្វើការដែរ ។ យើងពុំចង់ចាកចេញពីផ្ទះទេ បើពួកគេមកកម្សាន្ត យើងរីករាយទទួលស្វាគមន៍ ប៉ុន្តែបើមកច្រៀងចម្រៀងជាតិ យើងពុំចង់ឱ្យធ្វើទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTwVsvLpyVdxO0vSe8YxD7ulrqELHRYlkOF4KlT3Kwl45yaPGYK_BMfeP5b8OWYABCY5zxmt8pKiIsJQiWuYZOZ02WIRT3oyJzwAUQXgWIMNR0QPyZwPLLXdlXGLh3shkUM_YRixZSfFx_02rpuR1JT_mhymxZqTw9rcdrKgnVCr56KjiKRjuDMEUd_1FU/s669/photo_2025-03-13_16-38-25.jpg

រីឯបុរសម្នាក់ទៀតដែលបានមកចូលរួមហាមឃាត់ព្រះសង្ឃដែរនោះ ប្រាប់ថា ៖ «ខ្ញុំមិនចង់ឱ្យក្រុមខ្លះមកធ្វើសកម្មភាពនៅប្រាសាទតាមាន់ទេ បើធ្វើហើយនឹងបង្កបញ្ហាដល់ប្រទេសជិតខាង ។ កាលពីឆ្នាំ២០១១ គឺដោយសារមូលហេតុទាំងនេះ គឺមានក្រុមមួយចំនួនមកធ្វើសកម្មភាពលើប្រាសាទ ទើបធ្វើឱ្យមានការប៉ះទង្គិចគ្នា ពលរដ្ឋលំបាក ។ ភ្នាក់ងារសន្តិសុខថៃដែលថែទាំប្រាសាទតាមាន់ ក៏គ្មានបញ្ហាដែរ ។ ព្រះសង្ឃថៃចង់អានសេចក្តីថ្លែងការណ៍នៅប្រាសាទ គឺពុំមែនជាការងារព្រះសង្ឃទេ ពលរដ្ឋពុំចង់ឱ្យព្រះសង្ឃឡើងលើប្រាសាទ ព្រោះក្រុមខ្លះធ្វើសកម្មភាពរួចហើយ ក៏មានហេតុការណ៍កើតឡើង ។ ខ្ញុំមិនចង់ឱ្យអ្នកភូមិពិបាក ឬចាកចេញពីផ្ទះ ព្រោះអ្នកភូមិរស់នៅមានសេចក្តីសុខ ។ ព្រះសង្ឃបានព្យាយាមចូលប្រាសាទ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានជួយគ្នាសម្របសម្រួលនិយាយឱ្យព្រះសង្ឃត្រឡប់ទៅវិញ» ៕