មិនគួរសោះ! កើតឡើងម្តងជាពីរដង មិនចេះស្ងាត់សោះ ករណីចោរឆក់ជនបរទេសទាំងកណ្តាលថ្ងៃទៀតហើយ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយចេញឆក់លើកនេះចំ YouTuber ដ៏ល្បី ដែលតែងតែផ្សាយល្អៗពីកម្ពុជាដល់ពិភពលោកបានស្គាល់កម្ពុជា។ តើវាជាការអាម៉ាស់យ៉ាងណា បន្ទាប់ពីគាត់បានឡាយពីហេតុការណ៍ដែលគាត់បានជួបរួចហើយ។
លោកចោរចេញឆក់មួយលើកនេះ លើកមុខមាត់ជាតិខ្មែរណាស់ ឆក់ចំជនបរទេសជា YouTuber ល្បី ដែលតែងតែផ្សាយល្អៗពីកម្ពូជាដល់ពិភពលោកបានស្គាល់កម្ពុជា តែពេលនេះដូចជាអំបិលត្រូវទឹកហើយ។ តើលោកចោរធ្លាប់គិតទេថាកិត្តិយសកម្ពុជា ថ្លៃជាងលុយដែលចោរនោះបានលួច? បើអជ្ញាធរពាក់ព័ន្ធមិនប្រញាប់ដោះស្រាយជូនគាត់បន្ទាន់ទេនោះច្បាស់ណាស់ កម្ពុជាយើងអាចនិងល្បីថែមទៀតរឿងចោរកម្មតាមដងផ្លូវសាធារណៈ ពិសេសល្បីនៅលើបណ្តាញសង្គមជាក់ជាមិនខាន ហើយកេរ៌្តឈ្មោះស្អុយខាងចោរលួចនេះមិនខាងបាត់ឡើយ គ្រប់គ្នានឹងរអារ ព្រោះចោរហាររយ មិនអាចគ្រប់គ្រងបាន ពិសេសនៅតំបន់ទេសចរបរទេស ព្រោះវាជាកិត្តិយស មុខមាត់ដល់ជាតិទាំងមូលផងដែរ។

ការល្បីរឿងអាក្រក់បានជះឥទ្ធិពលខ្លាំងដល់គ្រប់វិស័យ ហើយវិស័យដែលនឹងរងផលប៉ះពាល់ខ្លាំងគឺវិស័យទេសចរណ៍ ព្រោះតែសន្តិសុខសង្គមមិនធានាដល់ភ្ញៀវទេសចរណ៍ដែលមកលេង ពិសេស គឺភ្ញៀវបរទេស។ សូមចងចាំថា គ្រប់ភ្ញៀវបរទេស និងភ្ញៀវជាតិ គិតគូរខ្លាំងមុនគេគឺ សុវត្ថិភាព មិនមែនព្រោះតែឆ្ងាញ់ ចំណាយតិច ស្រស់ស្អាតនោះឡើយ។ គ្រប់ៗគ្នាត្រូវការសេចក្តីសុខសាន្ត សប្បាយរីករាយបានដើរលេងកំសាន្ត។ល។

សូមរំលឹកផងដែរថាមានរឿងដ៏គួរអោយហួសចិត្តនិងមិននឹកស្មានដល់បន្ទាប់ពីលោក Christ និងមិត្តភក្តិ ដែលជា Vlogger ដ៏ល្បី បានឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រចនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារៈដែលបានបាត់បង់ទៅរួមមានឯកសារ កាតធនាគារ ប៉ាស្ព័រ និងលុយកាក់មួយចំនួន ។ ចុងក្រោយលោកChrist និយាយថា លោកមានការសោកស្តាយ និងហួសចិត្តជាខ្លាំង ដោយសាររូបលោកតែងតែព្យាយាមថតផ្សព្វផ្សាយល្អៗពី កម្ពុជា ទៅកាន់ពិភពលោកបានស្គាល់ តែបែរជាជួបរឿងបែបនេះទៅវិញ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ ជាជនជាតិបរទេសខាងលើភ្លាមៗ ដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សួរនាំដំណើររឿងនិងជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕










