Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលថៃចាត់វិធានការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងថ្នាំញៀ.ន នៅសាលារៀន

រដ្ឋាភិបាលថៃចាត់វិធានការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងថ្នាំញៀ.ន នៅសាលារៀន

45
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងថ្នាំញៀ.ន នៅសាលារៀន ហើយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្ក្រាប, កំណត់វិធានការទប់ស្កាត់ និងអប់រំយុវជនឱ្យយល់ដឹងពីផលប៉ះពាល់សុខភាពដោយសារថ្នាំញៀន ។ រដ្ឋាភិបាលសូមការសហការពីគ្រូបង្រៀន និងសាលារៀន សូមចូលរួមការពារកូនសិស្សឱ្យរួចផុតពីគ្រោះថ្នា.ក់ គ្រឿងញៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiNygPY95r81mJuLz9-rXJTy9W6g_r-1u-_UCEHexI_MzEx2S1xJApSTe_xhr5bS0V0SiobZwowzQQX7VcTNP3S7h336BjPUEt9_ZEZgb8YKf5U6vw6iR93lphw93UVLbv0tbwvzbR9W0MeVT2deHFC66HHhDs1xtHP9Bwk3xPTs8l5bbBwVFeJ_ysZBWS/s700/image_2025-03-15_16-30-51%20(2).png

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានបង្ហោះសារក្នុងបណ្តាញសង្គម X និង Facebook ព្រមទាំងបង្ហោះរូបភាពការប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ លោក Permpoon Chidchob ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ក្នុងអំឡុងកិច្ចពិភាក្សាពីវិធានការទប់ស្កាត់បារីអេឡិចត្រូនិក និងថ្នាំញៀននៅសាលារៀន ។ រដ្ឋាភិបាលបានចាត់វិធានការតឹងរ៉ឹងបង្ក្រាបថ្នាំញៀន ប៉ុន្តែត្រូវអនុវត្តជាមួយវិធានការការពារកូនក្មេង និងយុវជន កុំឱ្យងាយស្រួលទិញថ្នាំញៀន តាមរយៈការបណ្តុះបណ្តាលចំណេះដឹងពីផលប៉ះពាល់សុខភាពដោយសារថ្នាំញៀននៅសាលារៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWRJctO0CoNshOvVNEX1b81jIpsk23APTu-6xWhwJIp6l6Fp0YTG5NRH7JiwQDf0nKoBdBmyEVzjooXR7Skv7h8yp4jhthXhskAJp27atoaFAwLsGWUVKZ6E_316nFD9fQndS5MSUWnN16-TRoaolrbUIbxQlBvbBN02Ndw9_p6FMSIGJI44HJXD53Qfo6/s900/image_2025-03-15_16-30-51.png

ខាងក្រោមនេះ គឺជាវិធានការសំខាន់ៗចំនួន៣ចំណុច របស់រដ្ឋាភិបាលថៃ ៖
១-អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ៖
-បង្ក្រាបអ្នកផលិត និងចែកចាយបារីអេឡិចត្រូនិក
-រឹតបន្តឹងការយកបារីអេឡិចត្រូនិកចូលក្នុងបរិវេណសាលាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFLO9FOdv-ABCJPe6fP4926zlF_JWx_6Z2T317d7i0p582-ffeOk2grbta1lnEQ11-So2rzc8YWfTzQta1GSx-FTDx_xv0lgty26_aq4Ju4311TZFYUJJRQMeV4HRZFAjphXJ1ePlKcwKaLrGQZwA0dSRlwBtOXEm879xUqmRacSMiu7-k0mszIDH4RagB/s2000/image_2025-03-15_16-31-38.png

២-ផ្តល់ចំណេះដឹងពីថ្នាំញៀននៅសាលា ៖
-ផ្តល់ចំណេះដឹងពីផលប៉ះពាល់សុខភាពរបស់ថ្នាំញៀនឱ្យច្រើនជាងមុន
-សហការជាមួយក្រសួងអប់រំ កែសម្រួលកម្មវិធីសិក្សាដើម្បីបង្ការថ្នាំញៀន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzrE7DJzSqH6sTwch7o3PlAWpoi4bOVmWA6dOoRiX0aZ-YAlJ_J3coomAEL5VcjludIu0GFG_gDrU_gp9zFtsh14in_CmkMeKqRA30c6vZY47TJEIX2e0pgFFi6yggwu6QnCCTCCMIHdwFyZIwxS7TF3RJojgThH2aqbcahGR6vxJnKuGrEjxG-7ZMPNS/s2000/image_2025-03-15_16-32-52.png
៣-សុំកិច្ចសហការពីគ្រូបង្រៀន និងនាយកសាលា ៖
-គ្រូ និងបុគ្គលិកសាលា មានតួនាទីការពារការប្រើប្រាស់ថ្នាំញៀនក្នុងសាលា និង
-សង្កេតអាកប្បកិរិយាកូនសិស្សដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំញៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhjAcDjKUpv6WCj-sda2uUVrB-VFJmdPbxVeOHwXjixHODQkhs6m9TPKvFcEEFm4YuE27pk6Ggtcz5SZahRzJOJvx1XeKEW4FHeBtgpA1l-9r0a6OartJx_9ZnE-PWtWiPArEYwqi_Q4QAUjEeIX-vtr68sgkqW5opE6wUlCI7qKDST4gzdLu35jYwgLeG/s1500/image_2025-03-15_16-34-04.png

នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «លោកគ្រូ-អ្នកគ្រូគ្រប់រូបបានបំពេញតួនាទីទប់ស្កាត់ថ្នាំញៀនស្រាប់ហើយ ប៉ុន្តែពេលការប្រើប្រាស់ថ្នាំញៀនកើនឡើងខ្លាំង រដ្ឋាភិបាលសូមឱ្យគ្រូបង្រៀនជួយសហការការពារកូនសិស្សកុំឱ្យប្រើប្រាស់ថ្នាំញៀន និងបារីអេឡិចត្រូនិក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgod5Ogfqc20-Q7psJ-f2sepwcjYNzNlX7-79pZyvJpEUk2lqoYzakiI1evHmez4Vjp8FtpGcQnsB7vXezS5Ig2jZluzGP80HrtE4N2v4WypbwwZfFwLcpJFT6PDL-X-0qXGzNBf-zUCozkNZ34b2gXkoAbrH2fEy_lCx53JKEviwXv-AIVPj4kRheq5-va/s1280/photo_2025-03-15_13-51-43.jpg

បច្ចុប្បន្ន បារីអេឡិចត្រូនិកត្រូវបាននាំចូលមកប្រទេសថៃដោយខុសច្បាប់ ហើយរីករាលដាលក្នុងចំណោមយុវជន ខណៈថ្នាំញៀនជាច្រើនប្រភេទចាប់ផ្តើមចែកចាយនៅតាមរបងសាលា ។ ហេតុនេះ គ្រូបង្រៀន និងអាណាព្យាបាលសិស្ស ត្រូវសហការគ្នាតាមដាន និងអប់រំកូនសិស្ស ។ រដ្ឋាភិបាលនឹងប្រជុំកំណត់វិធានការបន្ថែមទៀតដើម្បីគ្រប់គ្រងបញ្ហាថ្នាំញៀន និងបារីអេឡិចត្រូនិកនៅសាលាយ៉ាងមានប្រសិទ្ធភាព ៕