គ្រោងនឹងទម្លាក់អាល់ប៊ុមទី៣នាថ្ងៃទី១៤ នេះតារាចម្រៀងរ៉េប វណ្ណដា បានទម្លាយពីមូលហេតុការដាក់ឈ្មោះអាល់ប៊ុម ត្រីវិស័យ បន្ទាប់ពីធ្វើដំណើរទៅច្រើនប្រទេសរួមទាំងជាន់ឆាកអូឡាំពិកប៉ារីស។ វណ្ណដា ថាត្រីវិស័យគឺយើងអាចរកឃើញខ្លួនឯងបានទាំងការបាត់បង់ហើយស្វែងរកគោលដៅថ្មីដោយប្រើត្រីវិស័យ ខណៈមានចំនួន៣ផ្នែកធំៗហើយមានអត្ថន័យផ្សេងៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv2JYo860QX488iL92OI71NJz-2uGkzCMzZ__8vEspwdLy5bG9pS3aGQlEfgFtDZpgVS1I7gCw0s_jEHub5JEPbV2Ba0RIeA66wvC_HbBoKqxqYmCMKblibSr-pf5o5SMknj7yLjPYrPfuQreFy8J4M85secfUdW38S4uQtFg8tpfB8PCXhcqAUf-gM4pB/s1620/image_2025-03-08_15-22-30.png
តារារ៉េប វណ្ណដា បានបង្ហាញទៅកាន់ទស្សនិកជនចំពោះចំណងជើងអាល់ប៊ុម មានឈ្មោះឈ្មោះថា ត្រីវិស័យ គឺជាអ្វីមួយដែលប្រាប់លោកថាគួរតែទៅណា ឧទាហរណ៍ពីលោកក្នុងរយៈពេលក្រោយនេះលោកទៅថៃ វៀតណាម ជប៉ុន ប៉ារីស អាម៉េរិក តៃវ៉ាន់ ហើយប្រសិនជខ្លួនលោកមិនមានគោលដៅច្បាស់លាស់មិនមានត្រីវិស័យមិនដឹងថារសាត់អណ្តែតទៅដល់ណា។ វណ្ណដា បានបន្ថែមទៀតថា នៅពេលធ្វើដំណើរផ្ទាល់លោកបានបង្កើតអាល់ប៊ុមនៅលើផ្លូវដែលលោកធ្វើការកន្លងមកភ្ជាប់ជាមួយគ្នាហើយមានន័យខ្លាំងសម្រាប់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlE_FerPk1ELysRMIQ6jA2Ikn3-lzmmbyJwgRb8BQT9nREMU1okr5kzwQy8RmhqnzRYQD7m_mIPtFH-zqf40h7fb0GhehFv4Q44Jq3WKTe03LXl-cY0qLxR8O3buSjcZYj4-ZhyphenhyphendsqjnyhaGhN6MXMpJ1kHtgMOGVv9cxna-FkYLQ_OxoLl74VkJxNJmgb/s2048/image_2025-03-08_15-22-23.png

ក្នុងនោះ វណ្ណដា ក៏បានបញ្ជាក់ដែរថា ត្រីវិស័យគឺអាចរកឃើញខ្លួនឯងបាន អាចបាត់បង់ខ្លួនឯងបានគឺយើងអាចស្វែងរកគោលដៅថ្មីបានដោយប្រើត្រីវិស័យហើយលោកបានបែងចែកជា៣ផ្នែកធំៗក្នុងអាល់ប៊ុមដែលពុំធ្លាប់មាននៅក្នុងស្រុកខ្មែរពីមុនមក ចង់បែងចែកឱ្យច្បាស់ដូចទៅនឹងទ្រនិចត្រីវិស័យគឺកើត លិច ជើង ត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTbcUdYyu-nRRcG9PLe3NTMML93GLwJy03BjIfbtV8s0IxsrxqC7XzZr1PuPZSs0eYiGP8Mm5yPZphRrDUhwkDe9jGCaSethU-fjOAS_u1Bzx3zHz-kUxI0cW90G_1q0Bot8Vd7XTO6IIUQzqDwTMu9ewPr_UBoR0GW-x44EV1o0m9RBESIEIxA3YbN-JB/s2048/image_2025-03-08_15-22-24.png

គួរបញ្ជាក់ផងដែរថាមុននឹងទម្លាក់អាល់ប៊ុមទី៣ វណ្ណដា ក៏ត្រៀមនឹងទម្លាក់បទ «Smoke Up » ថ្ងៃទី១៣ មីនា ជាមួយតារារ៉េប ហ៊ីបហប Youngohm ផងដែរ៕