ខ្សែភាពយន្ត «The Best Thing »កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺតួឯកប្រុស Zhang Linghe តែម្តងក្នុងនាមជាគ្រូពេទ្យបុរាណចិនម្នាក់។ រឿងនេះបានឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៅក្នុងការព្យាបាលបែបបុរាណរបស់ចិនក្នុងសម័យទំនើប។
នៅពេលគិតអំពីវេជ្ជបណ្ឌិតបុរាណចិន (ហៅកាត់ថា TCM) មនុស្សម្នាក់អាចស្រមៃមើលបុរសសក់ពណ៌ប្រផេះដែលមានពុកចង្ការវែងអង្គុយនៅពីមុខឱសថប៉ុន្តែ Zhang Linghe ដែលដើរតួជា He Suye ជាគ្រូពេទ្យជនជាតិចិនវ័យក្មេង និងពោរពេញដោយទេពកោសល្យក្នុងរឿង The Best Thing អាចកែប្រែរូបភាពនោះ។
Zhang Linghe មានអាយុ ២៧ ឆ្នាំក្នុងតួនាទីជាគ្រូពេទ្យបុរាណដែលមានអាកប្បកិរិយាទន់ភ្លន់សម្រាប់សម័យទំនើបបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺអ្នកគាំទ្រនារីៗតែម្តង។ តួប្រុសរូបនេះគឺជាគ្រូពេទ្យដែលឧស្សាហ៍ព្យាយាម ផ្តោតអារម្មណ៍ និងវិជ្ជាជីវៈ ប៉ុន្តែក្រៅពីការងារ ក៏ជាយុវជនរស់រវើកដែលមានចំណង់ចំណូលចិត្តជាច្រើនដូចជាការជិះស្គីជាដើម។ រឿងនេះគឺមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Jiangsu និង iQiyi ដែលជាវេទិកាកម្សាន្តអនឡាញឈានមុខគេរបស់ប្រទេសចិន The Best Thing គឺជាការសម្របតាមប្រលោមលោកដែលមានឈ្មោះដូចគ្នានេះ។

លើសពីនេះទៅទៀត ដើម្បីឱ្យស្របតាមតួនាទី Zhang Linghe បានសិក្សាផ្នែកវេជ្ជសាស្ត្រចិនជាមួយគ្រូពេទ្យអនុវត្ត បច្ចេកទេសសិក្សាដូចជា ការចាក់ម្ជុលវិទ្យាសាស្ត្រ ការវិនិច្ឆ័យជីពចរ និងការធ្វើកោសល្យវិច័យ ដែលជាការព្យាបាលដោយ TCM ដែលពាក់ព័ន្ធនឹងការដុតផ្សិតនៅលើ ឬក្បែរស្បែកនៅចំណុចចាក់ម្ជុលវិទ្យាសាស្ត្រ ដើម្បីជំរុញចលនាឈាមរត់។ នេះជាលើកទី១ហើយដែលតារាប្រុស Zhang Linghe ដើរតួជាគ្រូពេទ្យ។
ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូង hashtags ទាក់ទងនឹងរឿងភាគនេះមានការចូលមើលជាង ១ ពាន់លានដង និងបង្កើតការពិភាក្សាច្រើនជាង ១២.៩៨ លាននៅលើវេទិកាធំៗ។ ការចូលរួមយ៉ាងទូលំទូលាយនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃកម្មវិធីជាមួយទស្សនិកជន ជាពិសេសក្នុងចំណោមទស្សនិកជន Gen Z។
ជាមួយនឹងការកើនឡើងនៃសមាហរណកម្មនៃ TCM និងវេជ្ជសាស្រ្ដលោកខាងលិច ក៏ដូចជាការពង្រីកការផ្លាស់ប្តូរអន្តរជាតិ អ្នកប្រកបរបរ និងនិស្សិតរបស់ TCM ឥឡូវនេះមានឱកាសការងារចម្រុះកាន់តែច្រើន។ ដោយសារ TCM បន្តទទួលបានសន្ទុះជាសាកល រឿងភាគនេះគ្រោងនឹងចេញផ្សាយនៅលើវេទិកាអន្តរជាតិ។ វេជ្ជបណ្ឌិតបុរាណចិន TCM គឺជាកំណប់ទ្រព្យតែមួយគត់នៃវប្បធម៌ចិន៕










