ជារឿងគួរអោយស្ញើចសរសើ កុមារីខ្មែរម្នាក់មានឈ្មោះថាជូលី វ័យទើបតែ៨ឆ្នាំសោះ ប៉ុន្តែមានសមត្ថភាពអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ប្អូនស្រីជូលី ត្រូវបានមហាជនមួយចំនួនធំបានស្គាល់រួចហើយកន្លងមក តាមរយៈការបញ្ចូលសម្លេងនៅលើវីដេអូធ្វើម្ហូបជាមួយម្ដាយប្អូន ហើយតែងតែទទួលបានការសរសើផងដែរ ក៏ព្រោះតែសំដីសំដៅនិងសម្លេងដ៏គួអោយស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje9Dr2tgvrN6ATe4WC1kifNpiF-nY09KeRPiuKrFfsBWukvfZ-Q9p3WrxAOl7-ylzgeLCi2i0Zh6Q0izcPAKAkua7xcwpvH8JDDRXzLAlTIh5wREkRL3YP-kXHLNfPZz9T0bnByuCoSG27WWqRJUJypl0YmAIEnT6_NSAe8NsnAh17GCGy1FkKNPauVKpF/s1280/photo_2025-03-06_12-09-08.jpg
ប្អូនស្រីជូលីបានធ្វើអោយមហាជនចាប់អារម្មណ៍ម្ដងទៀត ដោយសារតែថ្មីៗនេះនៅលើផេកហ្វេសប៊ុករបស់ម្ដាយប្អូនបានបង្ហោះនូវវីដេអូដែលជូលីនិយាយភាសាអង់គ្លេសជាមួយនឹងជនបរទេសនៅមុខប្រាសាទបុរាណខ្មែរ។ នៅក្នុងវីដេអូនោះបានបង្ហាញពីសកម្មភាពជូលីចូលទៅសួរជនបរទេសម្នាក់អំពីចំណាប់អារម្មណ៍របស់គាត់មកលើប្រាសាទអង្គរវត្តនិងសំណួរផ្សេងៗទៀតទាក់ទងនឹងប្រទេសកម្ពុជា។ ជាក់ស្ដែងនេះគឺជាលើកទី១ហើយ ដែលជូលីបាននិយាយជាមួយជនបរទេសបែបនេះ ប៉ុន្តែប្អូនធ្វើបានយ៉ាងល្អដោយនៅក្នុងនោះយើងឃើញថា បុរសបរទេសនោះសរសើប្អូនថាការបញ្ចេញសំនៀងភាសាអង់គ្លេសរបស់គាត់ពិតជាល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Fs_x5MM8np-E0NrpkOVAoCOxE1NckpHeI4U9lDhYUu19-W43BCRn8hTssrNoeIHOnVf2MmjzryO3ZvPua25rH5r4_HmM28Y_t8_fChPuMBsFBgbwm46JO4ocIP-Rvmy9DMz9fBdcxC2umucdU-k2F8M946ZCLbyHpy33rFYSaXUAxLGj7JAVhYqah2N9/s1280/photo_2025-03-06_12-09-10.jpg

នៅវីដេអូមួយទៀត ប្អូនស្រីជូលីបានទៅនិយាយជាមួយជនបរទេសមួយគូ និងបានសួរនាំពួកគាត់អំពីចំណាប់អារម្មណ៍របស់គាត់មកកាន់ប្រាសាទបាយ័ន ដោយពួកគាត់ឆ្លើយតបមកវិញថាពួកគាត់ពិតជាចូលចិត្តទីនេះណាស់។ អ្វីដែលកាន់តែពិសេសនោះ គឺនៅពេលសន្ទនារចប់ ជូលីបានជូនក្រមារខ្មែរទៅកាន់ពួកគាត់ម្នាក់មួយ ព្រមទាំងបង្រៀនអោយពួកនិយាយពាក្យថា “ក្រមារខ្មែរ” ជាភាសាខ្មែរទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEickoxoJygU3fy0Gngy_YkMm1PyxysCXe-oW2btTxFgEhu32TODGO9o7XpiKXn3ktl7bm6DmZAvvkifCVuqq_L4B5-g0EdqwVBTdz75PFXFbh4KcKmOVomY27KhWFCWB9sVwZpU1chJvdfjjlDO8QK0r94FHtxA1_T9TEx5Gpg8cgsvdTjc333t3wJdWqHc/s1280/photo_2025-03-06_12-09-09.jpg

តាមរយៈសកម្មភាពខាងលើ មហាជនជាច្រើនបាននាំគ្នាចែករំលែកវីដេអូប្អូន និងសរសើមិនដាច់ពីមាត់ថាជូលី ពិតជាក្មេងដែលឆ្លាត ពូកែ និងគួរអោយស្រលាញ់ណាស់។ ហើយនេះសបញ្ជាក់អោយឃើញអំពីការអប់រំរបស់អាណាព្យាបាល និងសូមលើកទឹកចិត្តអោយបន្តសកម្មភាពបែបនេះបន្ថែមទៀតដើម្បីបានជះឥទ្ធិពលល្អមកកាន់សង្គមជាតិអោយកាន់តែច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAROs5MXvE_tNVB68qcCGL5CrLdOC2KO5xsDC72dB0IleBReun1Mskw8oqyoqmKptshQfJSG-nv3aKKzA_hpB5pfgqOeyTIXmTDq1bKHNPvVHaDG3cw4Jv_dZq7dYaqKvIizQOhyCN-n_T5NCtYkp11_4PttQok5Gkb5hzjPCiVar8aCg7Tj4r_RNzN2O_/s1280/photo_2025-03-06_12-09-11.jpg