សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថា៖ ក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីសម្រាបឆ្នាំ២០២៥ បរិមាណតម្រូវការប្រភេទគ្រាប់ ure (N: 46%) ចំនួន 530,00 តោន ។ប្រភេទជីកំប៉ុសដែលមានសារធាតុ (P2O5: 15%) បរិមាណ 756,00 តោន និងប្រភេទ Kali (K2O: 60%): 407,00 តោន។ បរិមាណជាក់ស្តែងនិងពិភាក្សាក្រោយពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាមផែនការគឺចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃ២០ ខែឧសភា ឆ្នាំ២០២៥។ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់មានបំណងដេញថ្លៃសូមដាក់ពាក្យដេញថ្លៃចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២០ ខែមីនា រហូតដល់ម៉ោង១៥ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និងពត៌មានលំអិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!
Home ព័ត៌មានសេដ្ឋកិច្ច







